ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

សប្បាយ​ទៀតហើយ​! បុណ្យ​ភូមិ​លើក​ទី​៤ ឆ្នាំនេះ ធ្វើ​នៅ​វត្ត​ទួល​ក្រសាំង​

​ដោយ ៖​គង់ វិសាល ថ្ងៃទី 20 មីនា 2017 ម៉ោង 08:34:AM

បុណ្យ​ភូមិ​នៅ​ឆ្នាំនេះ នឹងធ្វើ​ឡើង​ចំនួន​៣​ថ្ងៃ​ជាប់​គ្នា គឺ​នៅ​ថ្ងៃទី​៧-៨-៩ ខែមេសា ឆ្នាំ​២០១៧ ដើម្បី​អបអរ​មុនពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ឈានចូល​មកដល់​។ ចំណែកឯ ទីតាំង​ប្រារព្ធ​ពិធី​វិញ គឺ​ស្ថិតនៅ​បរិវេណ​វត្ត​ទួល​ក្រសាំង ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល​។ នេះ​បើតាម​ការប្រកាស​ជា​ផ្លូវការ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បុណ្យ​ភូមិ (BonnPhum បុណ្យ​ភូមិ​)​។​


​បុណ្យ​ភូមិ​ចាប់ផ្ដើម​ធ្វើឡើង​តាំងពី​ឆ្នាំ​២០១៤ មក ដោយមាន​មនុស្ស​ចូលរួម​យ៉ាងច្រើន​កុះករ ដែល​គិត​មកដល់​ឆ្នាំ​២០១៧ នេះ​គឺជា​លើក​ទី​៤​។ បុណ្យ​ភូមិ​លើក​ទី​៣ កាល​ឆ្នាំ​២០១៦ បានធ្វើ​ឡើង​នៅ​វត្ត​ជ្រោយ​អំពិល ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែលមាន​អ្នកចូលរួម​ដល់​ខ្ទង់​ម៉ឺន​នាក់​ឯណោះ​។​

​ជា​រៀងរាល់ឆ្នាំ បុណ្យ​ភូមិ​តែងមាន​កម្មវិធី​ពិសេសៗ ការសម្ដែង​ល្ខោនខោល និង​ស្រមោល ស្បែក​ធំ ការសម្ដែង​របាំ​បុរាណ ការសម្តែង​ចាប៉ីដងវែង ពិន​ខ្មែរ តន្ត្រី​ស្រុកស្រែ លេងល្បែង​ប្រជាប្រិយ ការ​រាំលេង​កម្សាន្ត ក្នុង​ទិដ្ឋភាព​សប្បាយរីករាយ​ជាទីបំផុត​។ ក្រៅពីនេះ អ្នកចូលរួម ក៏​អាច​ស្រង់​រសជាតិ​មុខម្ហូប​ប្លែកៗ ដែល​នឹង​លក់​ត្រៀបត្រា​នៅក្នុង​កម្មវិធី​ផងដែរ​៕

​រូបភាព​បុណ្យ​ភូមិ​ឆ្នាំមុន​៖

​អត្ថបទ​៖Sabay


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម