ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962



សម្តេច​តេ​ជោ ជួប​សំណេះសំណាល​ជាមួយ​មន្ដ្រីរាជការ​ស្ថាប័ន​ក្រសួង​ចំនួន​៤ ​ ​

​ដោយ ៖វិបុល ថ្ងៃទី 21 មេសា 2017 ម៉ោង 03:41:PM

(​ភ្នំពេញ​) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​រម្លឹក​ជូន​ដល់​មន្ត្រីរាជការ នៅតាម​ស្ថាប័ន​ក្រសួង​អំពី​អតីតកាល​កម្ពុជា​ដែល​ឆ្លងកាត់​ពី​ការ​​បែកបាក់​មកកាន់​សន្តិ​ភាព ដែល​មិន​ធ្លាប់មាន នៅក្នុង​ប្រវត្តិសាស្ត្រ​។​
​    ​


​មេដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើកឡើង​ដូចនេះ​ក្នុងពេល​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ ដែលជា​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​មកពី​ស្ថាប័ន​ក្រសួង​ចំនួន​៤​គឺ​ក្រសួង​​ទេសចរណ៍ ,​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​,​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​, និង​មជ្ឈមណ្ឌល​កំចាត់មីន​នៅ​សាល​មហោស្រព​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​២១​ខែមេសា​នេះ​។​
​    ​
​សម្តេច​បា​នស​ម្ដែ​ក​ក្ដី​រីករាយ ដែល​បានមក​ជួបជុំ​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស មន្ត្រីរាជការ ដែលជា​សមាជិក សមាជិកា មកពី​ស្ថាប័ន​ទាំង​៤ ដោយបាន​ជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីរាជការ​ទាំងអស់ សម្រាប់​ឆ្នាំ​ថ្មី ដែល​ទើប​ចូលមក​ដល់​ថ្មីៗ​នេះ ហើយ​សម្តេច​មានប្រសាសន៍​ថា ការជួបជុំ​នៅថ្ងៃនេះ គឺជា​ការអញ្ជើញ​តែ​សមាជិក សមាជិកា​បក្ស​តែប៉ុណ្ណោះ​ដើម្បី​ឈានទៅ​កាន់ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅពេល​មុន​និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ។​
​    ​
​សម្តេច​តេ​ជោ កោតសរសើរ​ចំពោះ​ការខិតខំ​ទាំងអស់ របស់​គណបក្ស​គ្រប់​ថ្នាក់ គ្រប់​ស្ថាប័ន មន្ត្រី​គណបក្ស និង​សមាជិក សមាជិកា​បក្ស ដែល​បាន​ខិតខំ​រួមចំណែក​ធ្វើ​ឲ្យ​ប្រទេសជាតិ​ឲ្យ​មានការ​រីកលូតលាស់ ពី​ដំណាក់កាល​មួយ មកកាន់​ដំណាក់កាល​មួយ ដែល​កិច្ចការ​ទាំងអស់​សុទ្ធតែ​មាន តួនាទី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​ថា​គណបក្ស​បាន​បំពេញ​តួនាទី​សំខាន់​ខ្លាំងណាស់ ជាពិសេស​ការសង្គ្រោះ​ប្រទេស​ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ និង​ការទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យពូជសាសន៍​វិលត្រឡប់​មកវិញ ការ​ដំណើរការ​ស្វែងរក​សំ​ណោះ​ស្រាយ​សន្តិភាព ហើយ​រយៈពេល​ចុងក្រោយ ជា​រយៈពេល​ដ៏​សំខាន់ ដែល​គណបក្ស​បាន​ដើរតួនាទី ធ្វើការ​បង្រួបបង្រួម​ប្រទេស ដែល​ធ្លាប់តែ​ជា​ប្រទេសមួយ មាន​តំបន់​ត្រួតត្រា​ច្រើន មិនតិចជាង​២ ក្នុងពេល​តែមួយ​មកកាន់​ប្រទេស​កម្ពុ​ជាមួយ​មាន​តំបន់​ត្រួតត្រា​តែមួយ​៕


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM

សន្តិសុខសង្គម