ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​ចោទ​ក្រុមហ៊ុន​បូម​ច្សា​ច់​នៅ​ស្រុក​អណ្ដូង​មាស​ថា​បូម​យក​រ៉ែ​ខុសច្បាប់​

​ដោយ ៖បាន​លុង​ ថ្ងៃទី 19 ឧសភា 2017 ម៉ោង 05:06:PM

(​រតនគិរី​):​ប្រជាពលរដ្ឋ​នៅ​ស្រុក​អណ្ដូង​មាស​បានឱ្យដឹងថា​ក្រុមហ៊ុន​រស្មី​មង្គល​ដែល​ដាក់​ឧ​បករ​ណ៏​បូម​ខ្សាច់​នៅ​ទន្លេសេសាន​នោះ​សង្ស័យ​បាន​លួច​បូម​យក​រ៉ែ​មាស​នៅពេល​យប់​ដោយ​ជ្រក​ក្រោម​ច្បាប់​អាជីវកម្ម​ច្សា​ច់​។​ប៉ុន្ដែ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ដ​ថា​នឹងមាន​វិធានការ​ផ្លូវច្បាប់​បើ​ក្រុមហ៊ុន​នោះ​បូម​យក​រ៉ែ​មាស​។​
​    ​
ប្រភពព័ត៌មាន​ពី​ស្រុក​អណ្ដូង​មាស​បានឱ្យដឹងថា​កាលពី​ឆ្នាំ​២០១៦​ក្រុមហ៊ុន​ឈ្មោះ​រស្មី​មង្គល​បាន​យក​គ្រឿងចក្រ​និង​ឧ​បករ​ណ៏​ដាក់ចូល​ទៅក្នុង​ទន្លេ​សេសា​ន្ដ​ក្នុងភូមិ​តា​ណង​ឃុំ​តា​ឡាវ​ក្នុងស្រុក​អណ្ដូង​មាស​ចំនួន​ពី​ទីតាំង​ផ្សេងគ្នា​ដោយ​សម្អាងថា​មានច្បាប់​អនុញាតិ​ឱ្យធ្វើ​អាជីវកម្ម​បូម​ច្សា​ច់​នៅ​ទីនោះ​។​ក៏ប៉ុន្ដែ​ក្រោយពី​ខាង​ក្រុមហ៊ុន​នោះបាន​ដាក់​ឧ​បករ​ណ៏​ចូលក្នុង​ទន្លេ​ជិត​មួយឆ្នាំ​កន្លងមកហើយ​នៅតែ​មិនទាន់បាន​បូម​ខ្សាច់​នៅឡើយ​ទេ​រហូតមកដល់​ខែឧសភា​ឆ្នាំ​២០១៧​នេះ​។​
​    ​
​ប្រភព​បានឱ្យដឹង​ទៀតថា​ជា​រៀងរាល់​ពេលយប់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​នោះ​តែងតែ​ធ្វើ​សកម្មភាព​បូម​យក​ខ្សាច់​ពី​ក្នុង​ទន្លេ​ជា​រើ​យៗ​ក៏ប៉ុន្ដែ​នៅពេល​ថ្ងៃ​គេ​មិនឃើញ​មាន​គំនរ​ដីខ្សាច់​នៅ​ទី​នោះទេ​។​ការធ្វើសកម្មភាព​រប​ស់​ក្រុមហ៊ុន​រស្មី​មង្គល​នៅ​ពេលយប់​នោះបាន​ផ្ដើម​ឱ្យ​ពលរដ្ឋ​នៅ​ស្រុក​អណ្ដូង​មាស​មួយចំនួន​សង្ស័យថា​ខាង​ក្រុមហ៊ុន​បាន​ឈ្លៀត​រាវរក​រ៉ែ​មាស​នៅតាម​បាតទន្លេ​សេសា​ន្ដ​មិនមែន​ជាការ​បូម​ខ្សាច់​នោះទេ​។​
​  

 ​តំណាង​ក្រុមហ៊ុន​រស្មី​មង្គល​គឺ​ឈ្មោះ​ម៉ាប់​ដែលមាន​វត្ដ​មាននៅ​ការដ្ឋាន​បូម​ច្សា​ច់​នោះបាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០១៧​ថា​ការចោទប្រកាន់​ពី​សំណាក់​ប្រជាពលរដ្ឋ​មកលើ​ក្រុមហ៊ុន​គឺ​មិនមាន​ការពិត​នោះឡើយ​ព្រោះ​ថាបើ​មានការ​បូម​រ៉ែ​ពេលយប់​មែន​គឺ​គេ​មក​មើល​ក៏​ឃើញ​ហើយ​។

​តំណាង​ក្រុមហ៊ុន​បាន​បន្ដ​ឱ្យដឹងទៀតថា​ក្រុមហ៊ុន​រស្មី​មង្គល​មានច្បាប់​អនុញាតិ​ត្រឹមត្រូវ​ពី​ក្រសួង​រ៉ែ​ដើម្បី​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​នៅ​ស្រុក​អណ្ដូង​មាស​គឺ​សម្រាប់​លក់​ក្នុង​ខេត្ដ​រតនគិរី​និង​អាច​ដឹក​យកទៅលក់​ដល់​ខេត្ដ​មណ្ឌលគិរី​ដែរ​។​ប៉ុន្ដែ​មូលហេតុ​ដែល​ក្រុមហ៊ុន​យើង​នៅ​មិនទាន់បាន​ដំណើរការ​បួ​ម​យក​ខ្សាច់​លក់​នោះ​គឺ​ដោយសារ​ពុំទាន់​បានធ្វើ​ផ្លូវ​និង​ស្ពាន​ចូលទៅ​តំបន់​ដែល​បើក​ការដ្ឋាន​នោះ​។​


លោ​ខេន​សានិ​ត​អភិបាលស្រុក​អណ្ដូង​មាស​កាលពី​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០១៧​បាន​ប្រាប់​រស្មី​កម្ពុជា​តាម​ទួ​រ​ស័ព្ទ​ឱ្យដឹងថា​ករណី​ក្រុមហ៊ុន​ខាងលើ​ដែលថា​បានធ្វើ​សកម្មភាព​បូម​យក​រ៉ែ​មាស​យើង​នៅ​មិនទាន់​បានដឹង​នៅឡើយ​ទេពី​ព្រោះ​ខាង​ក្រុមហ៊ុន​នោះគេ​មិនមាន​ទំនាក់​ទំ​នង់​ជាមួយ​ថ្នាក់មូលដ្ឋាន​។​

លោក​អភិបាលស្រុក​បាន​បន្ដ​ឱ្យដឹងទៀតថា​កាលពី​ឆ្នាំ​២០១៦​ក្រុមហ៊ុន​រស្មី​មង្គល​បានដាក់​គ្រឿងចក្រ​នៅ​ចំណុច​ភូមិ​ដាល​ក្នុងស្រុក​អណ្ដូង​មាស​គឺ​តា​មដង​ទន្លេ​សេសា​ន្ដ​ផ្នែក​ខាងលើ​។​កាលណោះ​មាន​កម្មករ​របស់​ក្រុមហ៊ុន​នោះបាន​បាត់បង់​ជីវិត​កម្មករ​ចិន​ម្នាក់​ក្រោយមក​បាន​ប្ដូរ​ទីតាំង​ទៅ​ដាក់​នៅ​ភូមិ​តាង​ណង​ឃុំ​តា​ឡាវ​វិញ​។​ប៉ុន្ដែ​មិនដឹងថា​យ៉ាងណាទេ​មកដល់ពេលនេះ​រឿង​នោះ​សួរ​ទៅ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ដ​ទៅ​ទើប​គេ​ដឹង​ច្បាស់​។​

លោក​ហ៊ុន​ប៊ុន​ឋាន​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ដ​រតនគិរី​កាលពី​រសៀល​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៧​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា​ក្រុមហ៊ុន​រស្មី​មង្គល​ដែលមាន​ទីតាំងនៅ​ស្រុក​អណ្ដូង​មាស​នោះ​គឺ​មិនមាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​រាវរក​រ៉ែ​មាស​នៅ​ទីនោះ​ឡើយ​។​

ប្រធាន​មន្ទីរ​រ៉ែ​បាន​បន្ដ​ឱ្យដឹងទៀតថា​ក្រុមហ៊ុន​នោះ​ទទួលបាន​ច្បាប់​អនុញាត​ឱ្យធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ស្រុក​អណ្ដូង​មាស​រយ​:​ពេល​ពី​ឆ្នាំ​គឺ​ចាប់ពី​ឆ្នាំ​២០១៦​រហូតដល់​ឆ្នាំ​២០១៨​ហើយ​មកដល់​ពរល​នេះ​ខាង​ក្រុមហ៊ុន​បាន​សន្យាថា​មិន​ធ្វើ​សកម្ម​ភា​អ្វី​ទាំងអស់​សូម្បីតែ​ខ្សាច់​ក៏​មិនទាន់បាន​បូម​ដែរ​។

​ប៉ុន្ដែ​បើ​មាន​ករណី​ដូច​កា​លើកឡើង​របស់​ប្រជាពលរដ្ឋ​កុំ​ភ្លេច​ប្រាប់​មក​ខាងយើង​ឱ្យបាន​ដឹង​ដើម្បី​ចុះទៅពិនិត្យ​បើ​ឃើញជាក់ស្ដែង​យើង​នឹង​ដកហូត​សម្ភារ​:​អាជីវកម្ម​ទាំង​អស់ពី​ក្រុមហ៊ុន​នោះ​មិនឱ្យ​បន្ដធ្វើ​អាជីវកម្ម​ទៀតឡើយ​។​

​គួរកត់សម្គាល់​ដែរ​ថា​កាលពី​ឆ្នាំ​២០១៥​មាន​ក្រុមហ៊ុន​មួយ​របស់​ចិន​បាន​ដឹក​គ្រឿងចក្រ​និង​ឧ​បករ​ណ៏​ទៅ​ដំឡើង​រួច​ដាក់ចូល​ទន្លេ​សេសា​ន្ដ​ក្នុងស្រុក​តា​វែង​ដើម្បី​បូម​ខ្សាច់​ដូច​ក្រុមហ៊ុន​រស្មី​មង្គល​នៅ​ស្រុក​អណ្ដូង​មាស​នោះដែរ​។​ប៉ុន្ដែ​ពេល​ដំណើរការ​ក្រុមហ៊ុន​នៅ​ស្រុក​តា​វែង​គេ​មិនបាន​បូម​យក​ខ្សាច់​អ្វី​ទេ​គឺ​នៅ​ពេលយប់​គេ​ចល័ត​សា​ឡង់​ដែល​បំពាក់​ដោយ​ឧ​បករ​ណ៏​រាវរក​រ៉ែ​មាស​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​គឺ​ខុសពី​ច្បាប់​កណ​ត់​។​

​ដោយ​មើលឃើញ​ធាតុពិត​របស់​ក្រុម​ចិន​នោះ​ជាច្រើន​ខែ​មិនបាន​បូម​យក​ខ្សាច់​ហើយ​ចេះតែធ្វើ​សកម្មភាព​នៅពេល​យប់​ឥតឈប់ឈរ​បានធ្វើឱ្យ​ប្រជាជន​នៅ​ស្រុក​តា​វែង​នាំគ្នា​តវ៉ា​តាមផ្លូវ​ច្បាប់​គឺ​ប្ដឹងទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ចុះ​ត្រួ​ពិនិត្យ​ក្រុមហ៊ុន​នៅ​ស្រុក​តា​វែង​នោះ​ហើយ​ទីបំផុត​ក្រុមហ៊ុន​បាន​បញ្ឈប់​សកម្មភាពរ​បស់​ខ្លួន​ចាប់ពីពេលនោះ​តែម្ដង​៕S

​ចោទ​ក្រុមហ៊ុន​បូម​ច្សា​ច់​នៅ​ស្រុក​អណ្ដូង​មាស​ថា​បូម​យក​រ៉ែ​ខុសច្បាប់​

(​ចំណង​ជោះ​ង​រូបថត​)​សា​ឡង់​របស់​ក្រុមហ៊ុន​រស្មី​មង្គល​ដែល​រង​ការចោទប្រកាន់​ពី​ពលរដ្ឋ​នៅ​ស្រុក​អណ្ដូង​មាស​ថា​លួច​បូម​រ៉ែ​ពេលយប់​ (​រូបថត​បាន​លុង​)

​ចោទ​ក្រុមហ៊ុន​បូម​ច្សា​ច់​នៅ​ស្រុក​អណ្ដូង​មាស​ថា​បូម​យក​រ៉ែ​ខុសច្បាប់​

(​ចំណង​ជោះ​ង​រូបថត​)​សា​ឡង់​របស់​ក្រុមហ៊ុន​រស្មី​មង្គល​ដែល​រង​ការចោទប្រកាន់​ពី​ពលរដ្ឋ​នៅ​ស្រុក​អណ្ដូង​មាស​ថា​លួច​បូម​រ៉ែ​ពេលយប់​ (​រូបថត​បាន​លុង​)

​ចោទ​ក្រុមហ៊ុន​បូម​ច្សា​ច់​នៅ​ស្រុក​អណ្ដូង​មាស​ថា​បូម​យក​រ៉ែ​ខុសច្បាប់​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម