ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​ស្រុក​ខ្មែរ​ស្រួល​ជួញដូរ​គ្រឿងញៀន​ណាស់​ជនជាតិ​ចិន​៤​នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​

​ដោយ ៖ហូ​សាន់​ ថ្ងៃទី 21 មីនា 2017 ម៉ោង 06:15:AM

(​ស្វាយរៀង​)៖​ជនជាតិ​ចិន​ចំនួន​៤​នាក់​បាន​យក​សណ្ឋាគារ​មួយ TTP3 ក្រុង​បាវិត​ជា​កន្លែង​ជួញដូរ​គ្រឿងញៀន នៅក្នុង​បន្ទប់​ខារ៉ាអូខេ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង​និង​ដកហូត​ថ្នាំញៀន​១១​កញ្ចប់​។​សណ្ឋាគារ​នោះ ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៧​។​

​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៤​នាក់ រួមមាន​៖ ទី​១៖ ឈ្មោះ នី​វ វៃ អាយុ​៣៤​ឆ្នាំ ទី​២៖ ឈ្មោះ លី ជី​ង​ចាវ អាយុ​៣២​ឆ្នាំ ទី​៣៖ ឈ្មោះ ណុង ហួយ​ជី ភេទ​ស្រី អាយុ​២៩​ឆ្នាំ និង​ទី​៤៖ ឈ្មោះ សឺ ជឺ​យេន អាយុ​៤៥​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។ មន្ត្រី​អាវុធហត្ថ វត្ថុតាង​ដែល​ដកហូត​រួមមាន​៖ ថ្នាំ​គ្រាប់​ពណ៌​ខៀវ​ចំនួន​០៦​គ្រាប់​, ទូរ​សព្ទ័​ដៃ​ចំនួន​៧​គ្រឿង​, ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១១​កញ្ចប់ (​ធំ​០២​កញ្ចប់ តូច​០៩​កញ្ចប់​) ស្មើរ​ទម្ងន់​៧,១៥​ក្រាម គិត​ទាំង​សំបក​វិច​ខ្ចប់​, បារី កញ្ឆា ចំនួន​១១​ដើម​, ថង់​សម្រាប់​ច្រក​គ្រឿងញៀន និង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ នៃ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S


​ស្រុក​ខ្មែរ​ស្រួល​ជួញដូរ​គ្រឿងញៀន​ណាស់​ជនជាតិ​ចិន​៤​នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​

ស្រុក​ខ្មែរ​ស្រួល​ជួញដូរ​គ្រឿងញៀន​ណាស់​ជនជាតិ​ចិន​៤​នាក់​(រូប៖វ៉េបសាយ)

​ស្រុក​ខ្មែរ​ស្រួល​ជួញដូរ​គ្រឿងញៀន​ណាស់​ជនជាតិ​ចិន​៤​នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​

​ស្រុក​ខ្មែរ​ស្រួល​ជួញដូរ​គ្រឿងញៀន​ណាស់​ជនជាតិ​ចិន​៤​នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​

​ស្រុក​ខ្មែរ​ស្រួល​ជួញដូរ​គ្រឿងញៀន​ណាស់​ជនជាតិ​ចិន​៤​នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម