ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

រហូតមកដល់​ល្ងាច​នេះ នៅ​មិនទាន់​រកឃើញ​សព​បុរស​ដែល​លោត​ពីលើ​ស្ពាន​ច្បារអំពៅ​នៅឡើយ​ទេ​

​ដោយ ៖លីនណា ថ្ងៃទី 19 ឧសភា 2017 ម៉ោង 07:25:PM

ភ្នំពេញ៖ ករណី​បុរស​ចំណាស់​ម្នាក់​ដែលមាន​ទំនាស់​ពាក្យសម្ដី​ជាមួយ​ប្រពន្ធ ហើយ​បាន​សម្រេចចិត្ត​គិត​ខ្លី​លោតទឹក​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​នោះ ការស្វែងរក​សព​ជនរងគ្រោះ​តាំងពី​យប់​រហូតដល់រ​សៀ​ល ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៧​នេះ នៅ​ពុំទាន់​រកឃើញ ហើយក៏​ធ្វើ​ឲ្យ​អ្នកដំណើរ​នាំគ្នា​ឈប់​យានជំនិះ​ពេញ​លើ​ស្ពាន បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ទៀតផង​។​

​សូមជម្រាបថា ជនរងគ្រោះ​ឈ្មោះ សុន រ៉ា​ន់ អាយុ​៥៣​ឆ្នាំ កាលពី​វេលា​ម៉ោង​០០ និង​៤៥​នាទី​យប់ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៧ បាន​លោតទឹក​សម្លាប់ខ្លួន​ពី​ស្ពាន​។ បន្ទាប់ពី​មាន​ហេតុការណ៍​នេះ កើតឡើង គេ​បានឃើញ​ទូក​នេសាទ​បានចេញ​ទៅរ​ក ប៉ុន្តែ​រក​ពុំ​ឃើញ​ព្រោះ​ជនរងគ្រោះ​បាន​លេច​ចូលទៅក្នុង​ទឹក​បាត់​។ លុះ​ប្រមាណ​ជា​១​ម៉ោង​ក្រោយមក ក៏មាន​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​រត់​មក​ស្រែកយំ ព្រមទាំង​ស្វែងរក​ទូក​នេសាទ​ឲ្យ​ជួយ​រាវរក​ផងដែរ៕

រហូតមកដល់​ល្ងាច​នេះ នៅ​មិនទាន់​រកឃើញ​សព​បុរស​ដែល​លោត​ពីលើ​ស្ពាន​ច្បារអំពៅ​នៅឡើយ​ទេ​

រហូតមកដល់​ល្ងាច​នេះ នៅ​មិនទាន់​រកឃើញ​សព​បុរស​ដែល​លោត​ពីលើ​ស្ពាន​ច្បារអំពៅ​នៅឡើយ​ទេ​ (រូប៖ វេបសាយ)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម