ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962

មាតិកាៈ វប្បធម៌

គោ​ឧសភរាជ​អោយ​សញ្ញា​ថា ការបង្កើន​ផល​នៅ​ឆ្នាំ​២០១៧​នេះ ស្រូវ ពោត សណ្តែក ទទួលបាន​ផល​ល្អប្រសើរ​ ​

​ដោយ ៖វិបុល-វាសនា ថ្ងៃទី 12 ឧសភា 2017 ម៉ោង 09:39:AM

(​ព្រៃវែង​) ៖ មិន​ខុសពី​បណ្តា​ឆ្នាំ​នោះ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែឧសភា ឆ្នាំ​២០១៧​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ត្រូវបាន​ធ្វើឡើង​តាម​ប្រ​ណៃ​ពី​ទំនាមទម្លាប់​ខ្មែរ តែ​លើក​នេះ​ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅឯ​ស្រុក​កំចាយមារ ខេត្តព្រៃវែង ក្រោម​ព្រះរាជាធិបតី ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​។​
​    ​
​ព្រះរាជ​ពិធី​ដែល​ធ្វើ​ឡើងលើ​វាល​ព្រះ​ស្រែ​ក្នុង​បរិវេណ​សកលវិទ្យា​ល័យ ជា ស៊ីម កំចាយមារ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពីស​ម្តេច​វិបុល​សេ​​នា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​​ក្រសួងមហាផ្ទៃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​សរុប​ជាង ១​ម៉ឺន​នាក់​។​

​តាម​ការ​ផ្សង​របស់​គោ​ឧសភរាជ បានបង្ហាញ​ឲ្យ​ដឹងថា ការបង្កើន​ផល​នៅ​ឆ្នាំ​២០១៧​នេះ ស្រូវ ពោត សណ្តែក ទទួលបាន​ផល​ល្អប្រសើរ​ពោល​បាន​ភោគផល​បាន​រហូតដល់​៩០​ភាគរយ ដោយឡែក​ល្ង ស្មៅ ស្រា និង​ទឹក គោ​ឧសភរាជ​មិន​បរិភោគ​នោះឡើយ​មានន័យថា​បាន​ផល​តិច​​ឬ​ជួប​គ្រោះ​អន្តរាយ​។​

​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ត្រូវបាន​ធ្វើឡើង​តាម​លំ​អាន​ព្រះរាជ​បវេណី​តាមបែប​ព្រហ្មញ្ញសាសនា​ជា​បន្តបន្ទាប់ ដោយ​មានការ​បួងសួង​ដល់​វត្ថុ​សក្ដិ​សិទ្ធ និង​ទេវតា​ថែរក្សា​ចក្រ​វា​ឡ​ពី​ព្រាហ្មណ៍​ព្រះរាជ​គ្រូ សូម​ឲ្យ​ការបង្កបង្កើន​ផលរប​ស់​ប្រជាពលរដ្ឋ​ទទួលបាន​ភោគផល​ល្អ​និង​សូម​ឲ្យ​​ប្រទេស​កម្ពុជា បាន​ជួបតែ​សុខសន្តិភាព និង​រីកចម្រើន​។​

​បន្ទាប់មក​អភិបាលខេត្ត​ព្រៃវែង លោក ជា សុ​មេធី ដែល​ត្រូវ​ចាត់តាំង​ធ្វើ​ស្តេច​មាឃ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ ភ្ជួរ​លើ​វាល​ព្រះ​ស្រែ និង​ព្រោះ​គ្រាប់ស្រូវ​ដោយ​លោកស្រី ជា ផល្គុន ភរិយា​លោក ជា សុ​មេធី ដែល​ជ្រើសតាំង​ជា​មេ​ហួ ចំនួន​៣​ជុំ​រួចមក ទើប​ព្រាហ្មណ៍​ព្រះរាជ​គ្រូ ដោះយក​គោ​ឧសភរាជ​ទៅ​បរិភោគ​គ្រាប់​ធុញ្ញ​ជាតិ​ចំនួន ៧​មុខ (​ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និង​ទឹក​) ដែល​បានរៀបចំ​ទុក​រួចជាស្រេច​នោះ​។​

​ក្នុងចំណោម​ធុញ្ញ​ជាតិ​ទាំង ៧​មុខ​នេះ គោ​ឧសភរាជ​បរិភោគ​ស្រូវ ៩០​ភាគរយ ពោត ៩៥​ភាគរយ និង​សណ្តែក ៩០​ភាគរយ ដោយឡែក​ល្ង ស្មៅ ស្រា និង​ទឹក គោ​មិន​បរិភោគ​នោះទេ​។​

​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ត្រូវបាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម​នៅ​ថ្ងៃ ៤ រោច ខែ​ពិសាខ ជា​រៀងរាល់ឆ្នាំ​។​

​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ត្រូវ​បានរៀបចំ​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម ជា​រៀងរាល់ឆ្នាំ​នៅក្រោម​ព្រះអធិបតីភាព​នៃ​ព្រះមហាក្សត្រ​ប្រចាំ​នគរ​ឬ​តំណាង រួមទាំង​មន្ត្រី អ្នកមុខអ្នកការ និង​ប្រជានុរាស្ត្រ​គ្រប់​ជាន់ថ្នាក់ នៅ​ទីលាន វាល​ព្រះមេរុ​នៅ​ភ្នំពេញ ឬ​ទី​លានជល់ដំរី​នៅ​ខេត្តសៀមរាប និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​។​

​ព្រះរាជ​ពិធី​នេះ ជា​ពិធី​មង្គល​មួយ​ដែល​ព្រះករុណា ព្រះមហាក្សត្រ ចាត់ទុក ថា ជាការ​ចាប់ផ្តើម​ប្រក​ក់​ប្រសិទ្ធ​ឲ្យ​ដល់​ប្រជាកសិករ​ក្នុងការ​ធ្វើស្រែ​ចម្ការ​នៅ​រដូវវស្សា ឲ្យ​ទទួលបាន​ទិន្នផល​ខ្ពស់ ព្រមទាំង បង្ហាញ​ឲ្យ​ប្រជាកសិករ​ទូទាំង​នគរ​ឲ្យ​បានដឹងថា ដល់​ពេលដែល​ត្រូវ​ចាប់ផ្តើម​ការដាំដុះ​ហើយ ។ ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ដោយមាន​បុរស​ម្នាក់​ឈ្មោះថា​(​ស្តេច​មាឃ​)​ដែល​កាន់​នឹម និង​នង្គ័ល​, និង​ស្ត្រី​ម្នាក់ ឈ្មោះថា (​ព្រះ​ម៉ែ​មេ ហួរ​) ដែល​សាប​ពូជស្រូវ ដើរ​តាម​ក្រោយ​នង្គ័ល​។​

​គេ​មានជំនឿថា ពិធី​នេះ​ត្រូវបាន​គេ​រៀបចំ​តាម​លំនាំ​សាសនា​ព្រហ្មញ្ញ ដោយ​ផ្សង​ទឹកភ្លៀង​តាមរយៈ​ការដាក់​ភោគផល ឬ អាហារ​៧​យ៉ាង រៀប​ដាក់​តុ​ប្រាក់​ធំៗ តាំង​ទុក​នៅ​ទី​មុខ​ព្រះ​ពន្លា គឺ​គ្រាប់ស្រូវ​១​តុ គ្រាប់សណ្ដែក​១​តុ គ្រាប់ពោត​១​តុ គ្រាប់ល្ង ១​តុ ស្មៅ​ស្រស់​១​តុ ទឹក​១​តុ ស្រា​១​តុ​ដើម្បី​ឲ្យ​គោ​ឧសភរាជ​ស៊ីផឹក​តាមចិត្ត​រយៈពេល​ពេញ​មួយ​កម្មវិធី​ផ្សង​នេះ ។​

​ទាក់ទង​នឹង​ពេលវេលា​កាលពី​បុរាណ ពិធី​នេះ​ត្រូវបាន​គេ​ប្រារព្ធ​រយៈពេល ៣​ថ្ងៃ​។ តែ​ក្រោយមក​ដោយ​ការវិវត្តន៍​ជឿនលឿន​នៃ​សង្គម និង​ម្យ៉ាង​ដោយ ព្រះរាជា មន្ត្រី​ដែលជា​អ្នកមុខអ្នកការ រួមទាំង​ប្រជារាស្ត្រ​មាន​ភាព​មមារ​ញឹក​ផង​នោះ ទើប​ព្រះរាជា​លោក ក៏បាន​សម្រេចការ​ប្រារព្ធ​ពិធី​នេះ​មក​នៅត្រឹម​រយៈពេល​មួយថ្ងៃ​វិញ ពោលគឺ​ចំ​ថ្ងៃ ៤ រោច ខែ​ពិសាខ ជា​រៀងរាល់ឆ្នាំ​៕​

គោ​ឧសភរាជ​អោយ​សញ្ញា​ថា ការបង្កើន​ផល​នៅ​ឆ្នាំ​២០១៧​នេះ ស្រូវ ពោត សណ្តែក ទទួលបាន​ផល​ល្អប្រសើរ​ ​

គោ​ឧសភរាជ​អោយ​សញ្ញា​ថា ការបង្កើន​ផល​នៅ​ឆ្នាំ​២០១៧​នេះ ស្រូវ ពោត សណ្តែក ទទួលបាន​ផល​ល្អប្រសើរ​ ​

ទិដ្ឋភាពនៃពិធីច្រត់ព្រះនង្គ័លកាលពីថ្ងៃ១២ឧសភានៅព្រៃវែង

ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31

ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម