ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​រន្ទះបាញ់​ស្ត្រី​ម្នាក់​ស្លាប់​ខណៈ​កំពុង​ត្រងទឹក​ភ្លៀង​នៅ​ស្រុក​បាកាន

​ដោយ ៖ហូ​សាន់​ ថ្ងៃទី 19 ឧសភា 2017 ម៉ោង 03:26:PM

(​ពោធិសាត់​)៖​ស្ត្រី​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​ខណៈ​ជនរងគ្រោះ​កំពុង​ត្រងទឹក​ភ្លៀង​នៅ​សំ​យ៉ាប​ផ្ទះ​ដើម្បី​យកមក​ដាក់​ពាង​សម្រាប់​ប្រើប្រាស់​ក្នុង​ក្រុមគ្រួសារ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​កំប៉ាង ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្តពោធិ៍សាត់​កាលពី​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧ ។​

សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ផ្ទៃមេឃ​មាន​ពណ៌​ខ្មៅ លាយ​លំ ខ្យល់ ផ្គរ រន្ទះ មេឃ​ក៏​ធ្លាក់ភ្លៀង​មួយ​មេ​យ៉ាង​ធំ​។ ខណៈនោះ​ជនរងគ្រោះ​ឈ្មោះ ថន សុ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​ខាងលើ ឃើញ​ទឹកធ្លាក់​ពី​ដំបូលផ្ទះ តាម​សំ​យ៉ាប​ក៏​ចេញទៅ​ត្រងទឹក ក្នុង​គោលបំណង​ដើម្បី​ទុក​ប្រើប្រាស់​ក្នុង​ក្រុមគ្រួសារ​របស់គាត់​។ តែ​អកុសល​អាក្រក់​ត្រូវ​រន្ទះ​កំណាច បាន​បាញ់​ឆក់យក​ជីវិត បណ្តាល​ឲ្យ​ស្លាប់​មួយ​រំពេច ។​

​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន បាន​បញ្ជាក់ថា ជនរងគ្រោះ ពិតជា​ត្រូវ​រន្ទះបាញ់​ស្លាប់ នៅជាប់​សំ​យ៉ាប​របស់គាត់ ផ្អែក​ទៅតាម​ការពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​ឃើញថា នៅលើ​ខ្លួន​ជនរងគ្រោះ​មាន​ស្នាម​ជាំ បញ្ជាក់​ឲ្យ​ឃើញថា ពិតជា​ត្រូវ​រន្ទះបាញ់​មែន សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ S










​រន្ទះបាញ់​ស្ត្រី​ម្នាក់​ស្លាប់​ខណៈ​កំពុង​ត្រងទឹក​ភ្លៀង​នៅ​ស្រុក​បាកាន

​រន្ទះបាញ់​ស្ត្រី​ម្នាក់​ស្លាប់​ខណៈ​កំពុង​ត្រងទឹក​ភ្លៀង​នៅ​ស្រុក​បាកាន (រូប៖វ៉េបសាយ)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម