ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​ថៃ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​១០​នាក់​ពេល​ទៅ​កាប់​ឈើ​គ្រញូង​និង​បញ្ជូន​មកដល់​កម្ពុជា​វិញ​

​ដោយ ៖ហូ​សាន់​ ថ្ងៃទី 19 ឧសភា 2017 ម៉ោង 03:13:PM

(​បន្ទាយមានជ័យ​)៖​អាជ្ញាធរ​ថៃ​បាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១០​នាក់ ក្នុងចំណោម ១៩​នាក់ ដែល​ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង​នោះ ត្រូវបាន​មន្ត្រី​ខ្មែរ​ជួយ​អន្តរាគមន៍ និង​បាន​នាំ​មកដល់​កម្ពុជា​វិញ​ហើយ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នៅវេលា​ម៉ោង​ប្រមាណ ៩​យប់​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧ ។​

​គួរ​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​ទាំង ១០​នាក់​នេះ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៧ ពេល​ពួកគេ​ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង នៅ​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា ស្ថិត​ភូមិ​ណ​យ ឃុំ​ថា​យែក ស្រុក​មឿង​សា​កែវ ខេត្ត​សា​កែវ ប្រទេស​ថៃ​។​

ក្រោយ​ការសម្របសម្រួល​ពី​មន្ត្រី​នៅ​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​នៅ​ខេត្ត​សា​កែវ អាជ្ញាធរ​ថៃ ក៏បាន​ដោះលែង​ពួកគេ​វិញ​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧​។​ដោយ​ទាមទារ​ឲ្យ​បង់​ការផាកពិន័យ​ក្នុង​ម្នាក់ៗ ២.៥០០​បាត ពីបទ​ឆ្លងដែន​ខុសច្បាប់​។

ពលរដ្ឋ​ខ្មែរ​ទាំង ១០​នាក់​នេះ គឺ​សុទ្ធតែជា​អ្នក​ខេត្តបន្ទាយមានជ័យ​ដោយមាន​ឈ្មោះ ពេជ្រ ម៉ី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ទី​២. ឈ្មោះ​សល់ ភា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​, ទី​៣. ឈាវ ធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ទី​៤. ឈ្មោះ​ទី អៀ​ប ភេទ​ប្រុស អាយុ ២៣​ឆ្នាំ​, ទី​៥. ឈ្មោះ ថន ធឿន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​,​ទី​៦. ឈ្មោះ វីន សល់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​,​។ ទី​៧. ឈ្មោះ នេត្រ ផល្លា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ទី​៨. ឈ្មោះ គឹម មឿ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​,​ទី​៩. ឈ្មោះ ថុល ជាតិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ទី​១០. ឈ្មោះ វ៉េ​ត អ៊ុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​។​

​ក្នុងពេល​បញ្ជូន​មកដល់​ទឹកដី​កម្ពុជា​វិញ អាជ្ញាធរ និង​មន្ត្រី​ជំនាញ បានធ្វើ​ការអប់រំ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង ១០​នាក់​នោះ ឲ្យ​បញ្ឈប់​ការ​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​កាប់​ឈើ​បែបនេះ​បន្តទៀត​។ មន្ត្រី​បាន​បញ្ជាក់ថា នេះ​ជា​សំណាង​ដែល​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន ហើយ​មិន​ធ្វើ​បាញ់ប្រហារ បើ​ខាង​អាជ្ញាធរ​បាញ់ប្រហារ​វិញ អាចធ្វើ​ឲ្យ​អ្នកខ្លះ​ស្លាប់ចោល​ប្រពន្ធ​កូន​ជាមិនខាន​។​

​ក្រៅពី​ពលរដ្ឋ ១០​នាក់​នេះ​ទៅ នៅសល់​ពលរដ្ឋ​ខ្មែរ ៩​នាក់​ផ្សេងទៀត កំពុង​ជាប់ឃុំ​ក្នុង​រឿង​លួច​ចូលទៅ​កាប់​ឈើ​គ្រញូង​ផងដែរ មន្ត្រី​អគ្គ​កុងស៊ុល​ខ្មែរ​កំពុង​បន្ត​ជួយ​សម្របសម្រួល​៕S



​ថៃ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​១០​នាក់​ពេល​ទៅ​កាប់​ឈើ​គ្រញូង​និង​បញ្ជូន​មកដល់​កម្ពុជា​វិញ​

​ថៃ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​១០​នាក់​ពេល​ទៅ​កាប់​ឈើ​គ្រញូង​និង​បញ្ជូន​មកដល់​កម្ពុជា​វិញ​(រូប៖វ៉េបសាយ)

​ថៃ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​១០​នាក់​ពេល​ទៅ​កាប់​ឈើ​គ្រញូង​និង​បញ្ជូន​មកដល់​កម្ពុជា​វិញ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម