ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​ស្រី​ស្អាត​ហៅ​ម៉ូតូ​កង់​បី​ជិះ​វិល​ចុះឡើង​តែ​ទីបំផុត​នាង​មិន​ព្រម​ចុះ​ពេល​ឈប់​សួរនាំ​ទើប​ដឹងថា​មាន​សតិ​មិន​ប្រក្រតី​

​ដោយ ៖សហការី​ ថ្ងៃទី 21 មេសា 2017 ម៉ោង 08:00:PM

(​ភ្នំពេញ​)៖​នារី​វ័យក្មេង​ម្នាក់​ស្ថិតក្នុង​សម្លៀកបំពាក់​សមរម្យ និង​មាន​រូបសម្បត្តិ​ស្រស់​សោភា​ទៀតផង​បាន​ហៅ​ម៉ូតូ​កង់​បី​ជិះ ថា​ទៅផ្ទះ​សំណាក់​ត្រង់នេះ​បន្ដិច តែ​ទៅដល់​ហើយ​ថា​មិនទាន់​ដល់​ទៀត ថែមទាំង​បញ្ជា​ឲ្យ​ម្ដង​ទៅនេះ​ម្ដងថា​ទៅ​ទីនោះ​។

 ដោយ​ម្ចាស់​ម៉ូតូ​កង់​បី​បើក​ចុះឡើងៗ​នៅតែ​មិនចេះ​ដល់​គោលដៅ​ទៀត ពេល​ទ្រាំ​មិនបាន​ក៏​ឈប់​ម៉ូតូ​សួរនាំ​ឲ្យ​ដឹង​ស​ខ្មៅ បែរជា​នារី​រូប​ស្រស់​ម្នាក់នេះ​ថា ចង់​ជិះ​ម៉ូតូ​កង់​បី​បង​រហូត​មិន​ចង់​ចុះ​ទេ ព្រោះ​អូន​ស្រឡាញ់​បង​។ ទោះ​អង្វរ​យ៉ាងណា និង​ឲ្យ​លុយ​ថែមទៀត​នៅតែ​មិន​ព្រម​ចុះ ទីបំផុត​មានតែ​ដឹក​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ឲ្យ​ជួយ​អន្តរាគមន៍​ទើប​ដោះស្រាយ​ចេញ ។​
 
​ម្ចាស់​កង់​បី​បាន​ឲ្យ​ដឹងថា នារី​រូបនេះ​ជិះ​បណ្ដើរ​រអ៊ូ​ម្នាក់ឯង​បណ្ដើរ ដោយ​ជិះ​ផ្តើមចេញពី​ចំណុច​ក្រោយ​វត្ត​អង្គ​តា​ម៉ិ​ញ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧​។ ដោយ​ជិះ​ចុះ​ជិះ​ឡើង កាត់​តាមផ្លូវ​២០០៤ ទៅ​ផ្លូវ​២០១១ បត់​ត្រឡប់​ទៅ​ផ្លូវ​សហព័ន្ធ​រុស្សី ធ្លាយ​ទៅ​ផ្លូវ​វេ​ង​ស្រេង​។
 រហូតដល់​វេលា​ម៉ោង​៩​ព្រឹក​មកដល់​មុខ​ផ្សារ​ស៊ិន​ជូ​រី ឈប់​សាកសួរ​បែរជា​ម៉ូយ​ស្រី​ខាងលើ​ប្រាប់ថា ជិះ​រហូត​ព្រោះ​អូន​ស្រឡាញ់​បង ទើប​ដឹងថា​ប៉ះចំ​នារី​មាន​សតិ​មិន​ប្រក្រតី​។ ទោះជា​ឲ្យ​លុយ​ថែម​សុំ​ឲ្យ​ចុះចេញ​ក៏​នៅតែ​មិន​ព្រម​ចុះ នៅតែ​ប្រើពាក្យ​ថា "​អូន​ស្រឡាញ់​បងកង់​បី​" ។​លុះ​ទ្រាំលែងបាន​ក្តៅស្លឹកត្រចៀក ក្រោយពី​បើកភ្នែក​ឡើង ដឹក​ទើបបាន​ម៉ូយ​ម្នាក់នេះ ហើយ​ប៉ះចំ​មនុស្ស​អញ្ចឹង​ទៀត ទាល់​តម្រិះ​មានតែ​ដឹក​ចូល​ប៉ុស្តិ៍នគរបាល​កា​កាប ឲ្យ​ជួយ​អន្តរាគមន៍​ទើប​រួចខ្លួន​។​

​តែបើ​តាម​នារី​ខាងលើ បាន​និយាយ​ដោយ​ខ្លួនឯង​ថា រូបគេ​មានឈ្មោះ ឆវី ហៅ​ស្រី​ស្អាត អាយុ​២៨​ឆ្នាំ អតីត​កម្មករសំណង់ ស្នាក់នៅ​ម្តុំ​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង ស្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ស្រុក​មេសាង ខេត្តព្រៃវែង​។ រូបគេ​ក៏​ធ្លាប់មាន​ប្តី​ម្តង​ដែរ មាន​ទាំង​សង្សារ​ទៀត តែ​ពួកគេ​បាន​រត់ចោល​អស់ហើយ ទុក​ឲ្យ​គេ​នៅ​តែលតោល​ម្នាក់ឯង​គ្មាន​ទីជម្រក ទើប​រូបគេ​ស្វែងរក​ប្តី​គេ​វិញ​។ តែ​ទាំងនេះ​គ្រាន់តែ​សម្តី​អះអាង​របស់​នាង​តែប៉ុណ្ណោះ​៕S


​ស្រី​ស្អាត​ហៅ​ម៉ូតូ​កង់​បី​ជិះ​វិល​ចុះឡើង​តែ​ទីបំផុត​នាង​មិន​ព្រម​ចុះ​ពេល​ឈប់​សួរនាំ​ទើប​ដឹងថា​មាន​សតិ​មិន​ប្រក្រតី​

​ស្រី​ស្អាត​ហៅ​ម៉ូតូ​កង់​បី​ជិះ​វិល​ចុះឡើង​តែ​ទីបំផុត​នាង​មិន​ព្រម​ចុះ​ពេល​ឈប់​សួរនាំ​ទើប​ដឹងថា​មាន​សតិ​មិន​ប្រក្រតី​(រូប៖វ៉េបសាយ)

​ស្រី​ស្អាត​ហៅ​ម៉ូតូ​កង់​បី​ជិះ​វិល​ចុះឡើង​តែ​ទីបំផុត​នាង​មិន​ព្រម​ចុះ​ពេល​ឈប់​សួរនាំ​ទើប​ដឹងថា​មាន​សតិ​មិន​ប្រក្រតី​

​ស្រី​ស្អាត​ហៅ​ម៉ូតូ​កង់​បី​ជិះ​វិល​ចុះឡើង​តែ​ទីបំផុត​នាង​មិន​ព្រម​ចុះ​ពេល​ឈប់​សួរនាំ​ទើប​ដឹងថា​មាន​សតិ​មិន​ប្រក្រតី​

​ស្រី​ស្អាត​ហៅ​ម៉ូតូ​កង់​បី​ជិះ​វិល​ចុះឡើង​តែ​ទីបំផុត​នាង​មិន​ព្រម​ចុះ​ពេល​ឈប់​សួរនាំ​ទើប​ដឹងថា​មាន​សតិ​មិន​ប្រក្រតី​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM

សន្តិសុខសង្គម