ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុង បង្ក្រាប​ក្រុមចោរ​កាច់​សោក​ម៉ូតូ​៤​នាក់​ជា​បន្តបន្ទាប់​

​ដោយ ៖លីនណា ថ្ងៃទី 19 ឧសភា 2017 ម៉ោង 07:41:PM

ភ្នំពេញ៖​ ក្រុម​ចោល​កាច់​សោក​ម៉ូតូ​ចំនួន​៤​នាក់ នៅក្នុង​៣​ករណី​ផ្សេងគ្នា ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្ម​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន និង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​លោក ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹងថា ករណី​ទី​១៖ នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១៖០០​នាទី ការិយាល័យ​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​១៨៥(​ជ​) ចុះ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧ របស់លោក ម៉ុង មុនី​សោភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ចំណុច​ភូមិ​យស់ ឃុំ​ឬ​ស្សី​សាញ់ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប្រឹង សំណល់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៣ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​យស់ ឃុំ​ឬ​ស្សី​សាញ់ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង មុខរបរ នៅផ្ទះ​ពីបទ​លួច កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​សណ្ឋាគារ​ឡើ​កាហ្វេ ផ្ទះ​លេខ​២៦ ផ្លូវ​២៤០ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ករណី​ទី​២៖ នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៨៖០០​នាទី កម្លាំង​ជំនាញ​របស់​ការិយាល័យ បានធ្វើការ​ស្រាវជ្រាវ​ឈាន ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​មុខ​ផ្សា​ប៉េសេ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពីបទ​លួច​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុយ​ហ្សុ​យ​គី​និ​ច​ពណ៌​ស សេរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BK-៨៩០០ កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៧៖០០​នាទី នៅ​ចំណុច​ផ្ទះជួល​ផ្លូវ​១៨ BT សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។ ជនរងគ្រោះ​ឈ្មោះ គឹម ម៉ា​ណែ​ល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ជនសង្ស័យ​ឈ្មោះ ហុង ភក្តី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។​

​ករណី​ទី​៣៖ នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៥៖៣០ កម្លាំង​ជំនាញ​របស់​ការិយាល័យ បានធ្វើការ​ស្រាវជ្រាវ ឈានទៅ​បង្ក្រាបបាន ជនសង្ស័យ​ចំនួន​២​នាក់ នៅ​ចំណុច​មុខ​វត្ស​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពាក់​ព​ន្ធ័​ករណី​លួច​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស សេរី​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ​ភ្នំពេញ​១AV-០៧៩១​។​

​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៧ នៅវេលា​ម៉ោង​០៦៖២០​នាទី នៅ​ចំណុច​មុខ​ស្តា​ម៉ា​ត ស្ពាន​ឥ​ន្ធ​ធនូ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ជនរងគ្រោះ​ឈ្មោះ​ចិន វី​រុន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ​ក្នុង​កោះ​ពេជ្រ ជនសង្ស័យ​ទី​១៖ ឈ្មោះ ចាន់ គឹម​ហ៊ាន់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ទី​២៖ ឈ្មោះ​សួរ សំខាន់ ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​ចាត់ការ​តាម​នីតិវិធី​៕​

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុង បង្ក្រាប​ក្រុមចោរ​កាច់​សោក​ម៉ូតូ​៤​នាក់​ជា​បន្តបន្ទាប់​

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុង បង្ក្រាប​ក្រុមចោរ​កាច់​សោក​ម៉ូតូ​៤​នាក់​ជា​បន្តបន្ទាប់​ (រូប៖ )


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម