ស្រា​បៀរ​អាន់​ឆ័​រ​បានរៀបចំ​កម្ម​​វិធី​ប្រគល់​រង្វាន់​លើក​ទី​ព... (continued)" />
ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962



ស្រា​បៀរ អាន់​ឆ័​រ រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​លាភ​មង្គល​លើក​ទី​២​ជូន​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៧

​ដោយ ៖ក្រុមហ៊ុន ថ្ងៃទី 19 ឧសភា 2017 ម៉ោង 04:55:PM

(​ភ្នំពេញ​)៖ កាលពី​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៧ នៅ​រោងចក្រ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) ស្រា​បៀរ​អាន់​ឆ័​រ​បានរៀបចំ​កម្ម​​វិធី​ប្រគល់​រង្វាន់​លើក​ទី​ពីរ​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។

​កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន ភ្ញៀវកិត្តិយស​និង​អ្នកសារព័ត៌មាន​ជាច្រើន​។

​រង្វាន់​លាភ​មង្គល​លើក​ទី​ពីរ​ដែល​ស្រា​បៀរ​អាន់​ឆ័​រ​ប្រគល់ជូន​ដល់​ស្វាមីភរិយា​ថ្មី​ចំនួន​៣៥​គូ​ដែល​បានឈ្នះ​ពី​កម្មវិធី​ចាប់​រង្វាន់​កាលពី​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៧ នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone រួមមាន​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​​ចន្ទ​ទឹកឃ្មុំ​នៅ​ឆ្នេរ​ឋានសួគ៌ Krabi ចំនួន ១៥ រង្វាន់  ទូរទស្សន៍​ម៉ាក Sony Android ទំហំ 55 អ៊ី​ញ​ចំនួន​១០ រង្វាន់ និង​កា​ម៉េ​រា​ម៉ាក Sony ចំនួន ១០ រង្វាន់​។​

​កម្មវិធី​ប្រគល់​លាភ​មង្គល​លើក​ទី​ពីរ​នេះ​បានរៀបចំ​ឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។​
​    ​
​គួរ​បញ្ជាក់ថា ស្រា​បៀរ អាន់​ឆ័​រ ពិតជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈ្នះ​ពាន់រង្វាន់​ផ្នែក​គុណ​ភាពជា​បន្តបន្ទាប់​សរុប​ជាង ៣០ មេដាយ ជាពិសេស​ជា​ស្រា​បៀរ​ពេញនិយម​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី មាន​រសជាតិ​ស្រទន់​លើសគេ ផ្តល់នូវ​អារម្មណ៍ រីករាយ​ដែល​ស័ក្តិ​​សម​បំផុត​សម្រាប់​ទទួលភ្ញៀវ​កិត្តិយស ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ថែមទាំង​មានកម្ម​វិធី​ផ្តល់ជូន​រង្វាន់​ដ៏​សន្ធឹកសន្ធាប់​សម្រាប់​អតិថិជន​​របស់ខ្លួន​។ សម្រាប់​ឆ្នាំ ២០១៧ នេះ អតិថិជន​ដែល​ជាវ​ស្រា​បៀរ​អាន​ឆ័​រ កំប៉ុង ឬ​ដប​ចាប់ពី ២០ ឡើង ទទួលបាន​សៀវភៅ​កត់​ចំណងដៃ ប៊ិច កាបូប និង​ប័ណ្ណ​ផ្សងសំណាង​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ឆ្នេរ​ឋានសួគ៌​Krabi ទូរទស្សន៍​ម៉ាក Sony Android​ទំហំ​55​អ៊ី​ញ និង​កា​ម៉េ​រា​ម៉ាក Sony ជាច្រើន​រង្វាន់​។ ជាពិសេស​រាល់​ការ​ជាវ​ចាប់ពី​១២០ កេស​ឡើង​នឹង​ទទួលបាន​​កញ្ចប់​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ខេត្ត​ព្រះសីហនុ​រយៈពេល ២ ថ្ងៃ​១ យប់​។ ការផ្តល់ជូន​នេះ​សម្រាប់តែ​គូ​ស្វាមីភរិយា ១០០០ គូ​ដំបូង​ប៉ុណ្ណោះ​។  

​នៅមាន​ការចាប់​រង្វាន់​ចំនួន​ពីរលើក​ទៀត សូម​ប្រញាប់​រួសរាន់​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​។
​    ​
​សូម​ទទួលយក​ភាពសប្បាយ​រីករាយ​ពិតប្រាកដ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​ជាមួយ​រសជាតិ​ស្រទន់​នៃ​ស្រ​បៀរ​អាន​ឆ័​រ​ព្រមទាំង​ឈ្នះ​ដំណើរ​កម្សាន្ត​​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ឆ្នេរ​ឋានសួគ៌ Krabi រហូតដល់ ៦០ គូ​។
​    ​
​សូម​ពិសា​ដោយ​ទទួលខុសត្រូវ

ស្រា​បៀរ អាន់​ឆ័​រ រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​លាភ​មង្គល​លើក​ទី​២​ជូន​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៧

ស្រា​បៀរ អាន់​ឆ័​រ រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​លាភ​មង្គល​លើក​ទី​២​ជូន​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៧

ស្រា​បៀរ អាន់​ឆ័​រ រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​លាភ​មង្គល​លើក​ទី​២​ជូន​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៧

ស្រា​បៀរ អាន់​ឆ័​រ រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​លាភ​មង្គល​លើក​ទី​២​ជូន​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៧


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម