ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

ប្រវត្តិ​រឿងរ៉ាវ​ភូមិ​គិរី​មាន​ន្ទ ឈ្មោះ​ដើម គឺ​មា​នី​មាន​ន្ទ​

​ដោយ ៖បញ្ញា​សាស្ត្រ​ ថ្ងៃទី 20 មេសា 2017 ម៉ោង 08:59:AM

ភ្នំពេញ ភូមិ​គិរី​មាន​ន្ទ​ជា​ភូមិ ចំណាស់​មួយ​ដែល​ស្ថិតនៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ភាគ​ខាងកើត នៃ​សង្កាត់​អម្ពិល ក្រុង​សៀមរាប ។ តាម ប្រវត្តិ​ដើម​នៃ​ឈ្មោះ​ភូមិ​នេះ ដែល​និទាន​ដោយ ព្រះ​តេជគុណ ពិន សែម ចៅ អធិការ​វត្ត​ព្រះរាជ​បូ​ណ៌​ភូមិ​នេះ​មាន ឈ្មោះថា មា​នី​មាន​ន្ទ មិនមែន​គិរី​មាន​ន្ទ ដែល​អ្នកភូមិ​ហៅ​សព្វថ្ងៃនេះ​ទេ ។​
​    ​
​យោងតាម​ប្រភព​គេហទំព័រ អាជ្ញាធរ​ជាតិ​អប្សរា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​បាន​រៀបរាប់​ពី ប្រវត្តិ​ភូមិ នេះ ។ តាម​ការនិទាន​របស់​ព្រះ​តេជគុណ ពិន សែម ដើមឡើយ​មាន​បងប្អូន ប្រុស​២​នាក់ គឺ​តានី និង​តាន​ន្ទ បាន​ទៅ តាំងទី​មុនគេ​នៅក្នុង​ភូមិ​នោះ ។ ម្ល៉ោះហើយ​អ្នកស្រុក ក៏ដូចជា​អ្នកភូមិ​ក្បែរ នោះ​ក៏​ហៅ​ភូមិ​នោះ​ថា មា​នី​មាន​ន្ទ​ត​ជាប់​រហូតមក​។ ព្រះ​តេជគុណ​បញ្ជាក់ថា កាលពី​ព្រះ​តេជគុណ នៅ​ពី​ក្មេង ចាស់ៗ តែង​ស្គាល់​និង​ហៅ​ភូមិ​នេះ​ថា​មា​នី​មាន​ន្ទ រហូតមក ។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​១៩៨០ ភូមិ នេះ​បែរជា​ត្រូវគេ​ដាក់ឈ្មោះថា​គិរី​មាន​ន្ទ ទៅវិញ ។​
      
​ប្រភព​ដដែល​បន្ថែមថា តាម​ការ បកស្រាយ​របស់​ព្រះ​តេជគុណ​ពិន​សែម​តាមពិតទៅ​ឈ្មោះ គិរី​មាន​ន្ទ គឺជា​រឿង មួយ​ទាក់ទង​នឹង​ព្រះពុទ្ធសាសនា ។ ក្នុង​គិរី​មាន​ន្ទ​សូត្រ​មាន​ភិក្ខុ​មួយអង្គ ព្រះនាម គិរី​មាន​ន្ទ​លោក​មាន​អាពាធ​ខ្លាំង ហើយ ព្រះ​អានន្ទ​បាន​ទៅ​ពិតទូល​ព្រះពុទ្ធ​។ ព្រះ ពុទ្ធ​បាន​សម្តែង​នូវ​សញ្ញា​១០​ប្រការ​ឱ្យ អានន្ទ​យកទៅ​សូត្រ​ឱ្យ​គិរី​មាន​ន្ទ​ស្តាប់ និង​ពិចារណា ក្រោយមក​ក៏បាន​ជា​សះ ស្បើយ​ឡើងវិញ ។ សាច់​រឿងនេះ​មិនមាន​ទំនាក់ទំនង​អ្វី​ជាមួយ នឹង​ភូមិ​ហ្នឹង​ទេ ។​
​    ​
​ប្រភព​បញ្ជាក់ថា ក្នុងនាម​ព្រះ តេជគុណ ដែល​បានដឹង​ប្រវត្តិ​នៃ​ឈ្មោះ​ភូមិ​ខាងដើម​ព្រះអង្គ មាន​សង្ឃដីកា​ថា ព្រះអង្គ​មិន​ស្ងប់ចិត្ត​ទេ និង​ស្នើ​សុំឱ្យ អាជ្ញាធរ និង​អ្នកស្រាវជ្រាវ​ទាំងអស់ ជួយ​ផ្សព្វផ្សាយ​លើក​ពី​ឈ្មោះ​ដើម​មក ប្រើ​វិញ ព្រោះ​វា​ជា​ប្រវត្តិសាស្ត្រ​ដែល​កូនចៅ​ជំនាន់​ក្រោយ ចាំបាច់​ត្រូវ​ដឹង និង​ចងចាំ ។​
      
​សូមបញ្ជាក់ថា ព្រះ​តេជគុណ​ព្រះមហា​វិមលធម្ម ពិន សែម ជា​ព្រះរាជា គណៈ​ថ្នាក់​ទោ និង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​នៃ សម្តេច​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បច្ចុប្បន្ន​ជា​ចៅអធិការ​វត្ត ព្រះរាជ​បូ​ណ៌ ខេត្តសៀមរាប ។​
      
​តប​នឹង​បញ្ហា​នេះដែរ អ្នក​បុរាណ វិទូ និង​ជា​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរ​-​ជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ពន្យល់ថា វា​មិន​ខុស​នោះទេ ដែល​ព្រះ​តេជគុណ ពិន សែម បកស្រាយ​យ៉ាងនេះ​។ លោក ពន្យល់ថា នៅ​សម័យបុរាណ​ការដាក់ ឈ្មោះ​ភូមិ អាស្រ័យទៅលើ​រាជការ​ដាក់ ឬ​រាជ​ការដាក់​ទៅតាម​ព្រះ ដែល​តម្កល់ នៅក្នុង​សហគមន៍​នោះ ហើយ​ឈ្មោះ ខ្លះទៀត​ក៏​ដាក់​យោងតាម​ធម្មជាតិ​ផង ដែរ​។​
​    ​
​លោក​បញ្ជាក់ថា ក្នុង​រឿង​ភូមិ មា​នី​មាន​ន្ទ​ឈ្មោះ​កកើតឡើង​ដោយ​មនុស្ស​ទីមួយ​ដែល​ចូលទៅ រៀបចំ​ភូមិ ឋាន​នៅ​ទីនោះ ហើយ​មិនដឹង​ដាក់ ឈ្មោះ​អី​គេ​ក៏​ដាក់ឈ្មោះ​មនុស្ស​នោះ​តែ ម្តង​ទៅ ។ លោក អ៊ឹម សុខ​រិទ្ធី បន្ថែម ទៀតថា ក្នុង​សាច់​រឿងនេះ​ជា​រឿង​ទូទៅ​ក្នុងសង្គម​ខ្មែរ​វា​តែងមាន ការបកស្រាយ ដោយយោង​លើ​រឿងព្រេង​និទាន​ខ្លះ ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ និង​ខ្លះទៀត ទាក់ទង​នឹង​វប្បធម៌ ប៉ុន្តែ​លោក​បញ្ជាក់ ថា គេ​ត្រូវ​បែងចែក​ឱ្យដាច់​ចំពោះ​រឿង ទាំងនេះ ហើយ​នេះ​ជា​បង្ហាញ​ពី​ភាព ចម្រុះ​នៃ​វប្បធម៌​ខ្មែរ​ផងដែរ ៕ ដោយៈ​បញ្ញា​សាស្ត្រ​
   

ប្រវត្តិ​រឿងរ៉ាវ​ភូមិ​គិរី​មាន​ន្ទ ឈ្មោះ​ដើម គឺ​មា​នី​មាន​ន្ទ​

រូបៈ​ភូមិ​គិរី​មាន​ន្ទ ដែល​ឈ្មោះ​ពិតប្រាកដ​ពី​ដើម​គឺ​មា​នី​មាន​ន្ទ​(​រូប​អាជ្ញាធរ​ជាតិ​អប្សរា​)

ប្រវត្តិ​រឿងរ៉ាវ​ភូមិ​គិរី​មាន​ន្ទ ឈ្មោះ​ដើម គឺ​មា​នី​មាន​ន្ទ​

​ភូមិ​គិរី​មាន​ន្ទ ដែល​ឈ្មោះ​ពិតប្រាកដ​ពី​ដើម គឺ​មា​នី​មាន​ន្ទ (​រូប​អាជ្ញាធរ​ជាតិ​អប្សរា​)​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM

សន្តិសុខសង្គម