ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

ហេតុអ្វី​ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ពូន​ភ្នំខ្សាច់​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​

​ដោយ ៖ដេប៉ូ ថ្ងៃទី 14 មេសា 2017 ម៉ោង 01:46:PM

ទំនៀមទម្លាប់​ប្រារព្ធ​ពិធីពូន​ភ្នំខ្សាច់​នៅក្នុង ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ត្រូវបាន​គេ​យល់​ន័យ​ផ្សេងៗ​​គ្នាជាច្រើន​ដោយ​ក្នុងនោះ​អ្នកខ្លះ​មានជំនឿថា​ភ្នំខ្សាច់​គេ​ប្រៀប​ដូច​តំណាង​ព្រះ​ចេតិយ​ដែលមាន​តម្កល់​​ព្រះ​សារីរិកធាតុ អ្នកខ្លះ​ថា​មាន​អា​និ​សង្ឃ​ខ្ពស់​និង​អ្នកខ្លះ​ទៀត​អាច​រំដោះ​កម្ម​ពៀរ​វេរា​ឬ​បើ​ព្រាយ​បី​សាច​យា​យី​ប៉ង​ជីវិត​ត្រូវតែ​រាប់​ចំនួន​គ្រាប់​ខ្សាច់​នោះ​អស់​ជាមុនសិន​ទើប​អាច​យក​ជីវិត​បាន​។​
     
អស់​រាប់សិប​តំណ​មកហើយ ​ដូនតា​របស់​ខ្មែរ​យើង​តែងមាន​ជំនឿ​ទៅលើ​ការ​ពូន​ភ្នំខ្សាច់​ជា​រៀងរាល់ថ្ងៃ​​បុណ្យចូលឆ្នាំថ្មី​។​ទោះ​ថា​ទំនៀមទម្លាប់​មួយ​នេះ​ត្រូវបាន​គេ​យល់​ទៅលើ​អត្ថន័យ​ច្រើនយ៉ាង​បែបណា​ក្តី​ប៉ុន្តែ​ចំពោះ​អត្ថន័យ​នីមួយៗ​ទាំងនេះ​ក៏​សុទ្ធសឹង​ចុះសំរុង​គ្នា ហើយ​ផ្តល់​ការជឿជាក់​ដូចៗ​គ្នា​ទៀតផង​។​
    
ការ​ពូន​ភ្នំខ្សាច់ គេ​តែង​និយម​ពូន​នៅត្រង់​បរិវេណ​កន្លែង​ណាមួយ​របស់​វត្ត​។​ក្រៅពី​ពូន​ជា​ខ្សាច់​សម្រាប់​វត្ត​ខ្លះទៀត​គេ​ក៏​និយម​ពូន​ភ្នំ​អង្ករ​នៅ​សាលាឆាន់ រឺ​ក្នុង​ព្រះវិហារ​ផងដែរ​។ ភ្នំខ្សាច់​ដែល​គេ​ពូន​មិនមាន​កំណត់ថា ត្រូវមាន​ខ្នាតតូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​ទៅតាម​ការពេញចិត្តរ​បស់​អាចារ្យ​ឬ​គណៈកម្មាធិការ​វត្ត​​ជា​អ្នក​ច្នៃប្រឌិត​ប៉ុណ្ណោះ​។​
 
ទាក់ទិន​នឹង​ទំនៀមទម្លាប់​នៃ​ការ​ពូន​ភ្នំខ្សាច់​នេះ​ព្រះគ្រូ​ឥ​ន្ធ​ធម្ម​ញ្ញាណ ពេញ​វិបុល​គង់នៅ​វត្ត​បទុម​វ​ត្តី​ក្នុង​រាជធានី​ភ្នំពេញ​បាន​មាន​សង្ឃដីកា​រថា​ក្រៅពី​មាន​អត្ថន័យ​ជាច្រើន ហើយ​ការ​ពូន​ភ្នំខ្សាច់​ក៏ត្រូវ​បាន​គេ​យ​ល់​ទៅលើ​អត្ថន័យ​អំពី​ការ​ពូន​ជ្រោយ​នូវ​អំពើ​ល្អ ដែល​ប្រការ​មួយ​នេះ​មិន​ត្រឹមតែ​ជួយផ្តល់​ក្នុង​សេចក្តី​ថ្លៃ​ថ្នូរ​ដល់​មនុស្ស​ម្នាក់ៗ​ទេ​ប៉ុន្តែ​វា​ក៏​បញ្ជាក់​ពី​ការចូលរួមចំណែក​សង្គម​តាមរយៈ​នៃការប្រព្រឹត្តិ​អំពើ​ល្អ​របស់​ពុ​ទ្ឌ​សាសនិកជន​ម្នាក់ៗ​ដែរ​។​
    
ព្រះ​តេជគុណ​បានធ្វើការ​ពន្យល់ថា​ដូនតា​ខ្មែរ​យើង​បាន​ប្រកាន់ខ្ជាប់​នូវ​ប្រពៃណី​ផូរផង់​ហើយ​បណ្តា​យុវ​ជន​ជំនាន់​ក្រោយ​ត្រូវតែ​គោរព​ប្រតិបត្តិ​ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​ឱ្យ​ជាប់​គង់វង្ស​ជា​អម​​តៈរៀង​ទៅ​។​មានតែ​បណ្តា​ពលរដ្ឋ​ជំនាន់​ក្រោយ​ទេ​ដែ​ចូលរួមចំណែក​ជួយ​លើក​ស្ទូ​យ​នូវ​ប្រពៃណី​ខ្មែរ​យើង ហើយ​ម្នាក់ៗ​ត្រូវតែមាន​តួនាទី​ថែរក្សា​ទាំងអស់គ្នា​។                  
 
ជាមួយគ្នានេះ​ព្រះ​មុនី​កោសល ឃឹម​សន​មេគុណ​ប្រចាំរាជធានី​ភ្នំពេញ​បាន​មាន​ថេរ​ដីកា​ឱ្យដឹង​ដែរ​ថា​ចំ​ពោះ​ភ្នំខ្សាច់​ដែល​ត្រូវបាន​បណ្តា​វត្តនី​មួយ​ពូន​ឡើង​សុទ្ធ​តែមាន​ទ្រង់ទ្រាយ​ខុសគ្នា​ដោយ​ក្នុងនេះ​មាន​ខ្លះ​ជា​រូប​ចេ​តី​យ រូបរាង​ជា​ភ្នំ ប៉ុន្តែ​ក្នុង​អត្ថន័យ​តែមួយ​ទេ​។​
 
ព្រះអង្គ​បាន​មាន​ថេរ​ដីកា​ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​ទំ​នៀ​ទំលាប់​ខ្មែរ​និង​លើក​ស្ទួយ​វិ​ស័​យ​ព្រះពុទ្ធសាសនា​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​រៀង​រហូតមក​។​
      
គួរបញ្ជាក់​ថា​ការ​ពូន​ភ្នំខ្សាច់​គេ​ឥតមាន​កំណត់ថា​ទីកន្លែង​ណា​ឡើយ​តែបើ​តាម​ទម្លាប់​ដែល​ចាស់​បុ​រា​​ណ ធ្លាប់ធ្វើ​មក គឺ​ធ្វើ​នៅទីណា​ដែលមាន​ដីខ្សាច់​ល្អ ហើយ​បើតាម​ទំនៀមទម្លាប់​របស់​ប្រទេស​កម្ពុជា​យើងគេ​ច្រើន​ធ្វើ​នៅ​ទីវ​ត្ត ព្រោះថា​ទីនោះ​ជាទី​ប្រជុំជន​ដើម្បី​នឹង​ឲ្យ​បាន​ដី​ចូល​វត្ត​ផង ឯ​ទី​ដទៃ​ក្រៅពី​ទីនេះ ដូច​នៅ​ដើម​ពោធិ​ជាទី​សក្ការបូជា​របស់​ប្រជាជន​ជាដើម ក៏មាន​ធ្វើ​ខ្លះ​ដែរ ប៉ុន្តែ​មាន​ចំនួន​តិច​តិច​ទេ ។​
   
តាម​ទំនៀម​របស់​ខ្មែរយើង​ដែរ​ ការ​ពូន​ភ្នំខ្សាច់​គេ​តែង​ធ្វើក្នុង​វេលា​ចូលឆ្នាំ គឺ​ចំ​ថ្ងៃ​ចូលឆ្នាំ៣ថ្ងៃ​ក៏មាន មុន​ឬ​ក្រោយ​ថ្ងៃ​ចូលឆ្នាំ​បន្តិចបន្តួច​ក៏បាន​ដែរ​។​ក្រៅពី​រដូវ​នេះ​គេ​ធ្វើ​ចំពោះ​ពេល​បុណ្យ​ចម្រើន​អាយុ​យឺនយូរ នឹង​ចំពោះ​ពេលដែល​មាតា ឬ បិតា​ឈឺ​ធ្ងន់ ដើម្បី​រំដោះគ្រោះ​ឬ​បុណ្យ​ផ្សេងៗ​ទៀត​។​
   
គួរ​បញ្ជាក់ថា​ភ្នំខ្សាច់​ដែល​ត្រូវបាន​ប្រើ​បំបួស​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ទាំងនេះ​នៅពេល​ដល់​ថ្ងៃបុណ្យ​ឆ្លង​ចូ​ល​ឆ្នាំ​រួច​ក្រុម​អាចារ្យ​នៅតាម​វត្ត​នីមួយៗ​បាន ធ្វើ​កិច្ច​ផ្សឹក​ទៅវិញ​ផងដែរ​៕

   ហេតុអ្វី​ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ពូន​ភ្នំខ្សាច់​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​

ពិធី​ពូន​ភ្នំខ្សាច់​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​(​រូប​ហ្វេ​ស​ប៊ុ​ក​) ​

   ហេតុអ្វី​ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ពូន​ភ្នំខ្សាច់​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​

ព្រះ​មុនី​កោសល ឃឹម​សន​មេគុណ​ប្រចាំរាជធានី​ភ្នំពេញ​(​រូប​ស្តាំ​)

   ហេតុអ្វី​ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ពូន​ភ្នំខ្សាច់​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​

ព្រះ​មុនី​កោសល ឃឹម​សន​មេគុណ​ប្រចាំរាជធានី​ភ្នំពេញ​(​រូប​ស្តាំ​)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM

សន្តិសុខសង្គម