ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

បូម​ខ្យល់​កង់​គោយន្ត​លើស​ចំណុះ បណ្តាលអោយ​ផ្ទុះ​ស្លាប់​ក្មេងប្រុស​ម្នាក់​

​ដោយ ៖គូលែន​ ថ្ងៃទី 19 ឧសភា 2017 ម៉ោង 08:11:PM

សៀមរាប៖​ ក្មេងប្រុស​ម្នាក់​អាយុ​៨​ឆ្នាំ ត្រូវបាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយសារ​បូម​ខ្យល់​កង់​គោយន្ត​កន្ត្រៃ​ហួស​កំរិត បណ្តាលអោយ​ផ្ទុះ​។ ហេតុការណ៍​ផ្ទុះ​កង់​គោយន្ត​កន្ត្រៃ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំនុច​ភុ​មិ​ស្រែ​ល្អ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មពួក បាន​និយាយថា មុនពេល​កើតហេតុ​ឪពុក​របស់​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ ឡា​ត់ អ អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ល្អ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​យក​កង់​គោយន្ត​កន្ត្រៃ​ខាងមុខ​របស់ខ្លួន អោយ​ជាង​ប៉ះ​កង់​ឈ្មោះ ភួង សុផល ប៉ះ​អោយ​។​

​សមត្ថកិច្ច​បន្តថា លុះ​ពេល​ប៉ះ​រួចហើយ ឪពុក​ក្មេងរងគ្រោះ​បានអោយ​កុមារ​រងគ្រោះ​រមៀល​យក​ទៅផ្ទះ ពេលនោះ​កង់​គោយន្ត​កន្ត្រៃ​បាន​ដួល ស្រាប់តែ​ផ្ទុះ​បណ្តាលអោយ​កុមារ​រងគ្រោះ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង​។​

​សមត្ថកិច្ច​បញ្ជាក់ថា កុមារ​រងគ្រោះ​គឺមាន​ឈ្មោះ អ ពិ​ទូ អាយុ​៨​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ល្អ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​រួច​ប្រគល់​សព​កុមារ​រងគ្រោះ អោយទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

បូម​ខ្យល់​កង់​គោយន្ត​លើស​ចំណុះ បណ្តាលអោយ​ផ្ទុះ​ស្លាប់​ក្មេងប្រុស​ម្នាក់​

បូម​ខ្យល់​កង់​គោយន្ត​លើស​ចំណុះ បណ្តាលអោយ​ផ្ទុះ​ស្លាប់​ក្មេងប្រុស​ម្នាក់ (​រូប​៖ គូលែន​)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម