ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​យក​កន្ត្រៃ​ចាក់​ជនរងគ្រោះ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​

​ដោយ ៖ស​រិ​ទ្ធ​ ថ្ងៃទី 21 មីនា 2017 ម៉ោង 06:06:AM

(​ភ្នំពេញ​)៖​បុរស​អ្នកលក់​ផ្លែឈើ​ម្នាក់​ត្រូវបាន​កម្លាំង​ប្រជា​ការពារ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​បាន​ប្រើ​កន្ត្រៃ​ចាក់ទៅលើ​បុរស​ម្នាក់ទៀត ដែលជា​អ្នក​ហៅ​ម៉ូយ​ដាក់ រថយន្ត​តាក់ស៊ី​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ បន្ទាប់ពី​មានទំនាស់​គ្នា បន្តិចបន្តួច​។

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២០ ខែមីនា​ឆ្នាំ​២០១៧ នៅតាម​ផ្លូវជាតិ​លេខ​៣ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ ដើម្បី​សង្គ្រោះបន្ទាន់ ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនបង្ក​ឈ្មោះ ទី សុវណ្ណ ហៅ​ហ៊ិ​ន សុវណ្ណ​អាយុ​៤៥​ឆ្នាំ មុខរបរ​លក់​ផ្លែឈើ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ ត្រពាំង​ពោធិ៍​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ព្រៃ​ឃ្លោក​ឃុំ​ស្វាយ តា​យារ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។​បុរសរងគ្រោះ ឈ្មោះ សុះ វណ្ណៈ ហៅ​ពេជ្រ អាយុ​២៣ ឆ្នាំ​មុខរបរ​ហៅ​ម៉ូយ​ដាក់​រថយន្តឈ្នួល រងរបួស​ចំ​បោះដៃ ផុត​១​កន្ត្រៃ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ចោមចៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅក្នុង​ភូមិ​ឧ​ត្ត​ម​សូរិយា​ឃុំ​ស្រងែ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនដៃដល់ និង​ជនរងគ្រោះ​ជិះ​ម៉ូតូ ម្នាក់​មួយគ្រឿង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​តាមផ្លូវ​ជាតិ​លេខ​៣​។​លុះ​ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ មិនដឹងថា​មានរឿង​អ្វី​កើតឡើង​នោះឡើយ ស្រាប់តែ​ឃើញ​បុរស​អ្នកលក់​ផ្លែឈើ ទាញ​កន្ត្រៃ​ចាក់ទៅលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​រងរបួស ធ្ងន់ធ្ងរ​តែម្ដង​។​

ក្រោយពី​ធ្វើ​សកម្មភាព​ហើយ​ជនដៃដល់​ប្រុង​ជិះ​ម៉ូតូ​រត់គេចខ្លួន​។​ប៉ុន្តែ​ត្រូវបាន​កម្លាំង​ប្រជា​ការពារ​ភូមិ​និង​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅក្បែរនោះ​នាំគ្នា​ដេញតាម​ចាប់បាន​ភ្លាមៗ​និង​បាន​នាំទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​ដើម្បី​សាកសួរ​និង​ចាត់ការ​តាមច្បាប់​។​

​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា មកពី​ខ្លួន​ខឹង​និង​ជនរងគ្រោះ​ដែល​បាន​ជេរ​និង​រក​វាយ ពេលដែល​ខ្លួន​ជិះ​ម៉ូតូ ប៉ះ​បន្តិច​ប៉ុណ្ណោះ​ហើយ​ដោយសារតែ​ខ្លាច​ជនរងគ្រោះ​វាយ ទើប​ខ្លួន​ចាក់​មុន​ទុក ជាការ​ការពារ​ខ្លួន​៕S

​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​យក​កន្ត្រៃ​ចាក់​ជនរងគ្រោះ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម