ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

ឃាត់ខ្លួន​សង្ឃ​២​អង្គ​ពីបទ​សេព​គ្រឿងញៀន​នៅក្នុង​វត្ត​

​ដោយ ៖សុផាន់ ថ្ងៃទី 11 មករា 2017 ម៉ោង 06:43:PM

​កណ្ដាល​៖ សង្ឃ​២​អង្គ​បាន​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​កោះធំ​ឃាត់ខ្លួន​ខណៈដែល​ស​ង្គ​ពីរ​អង្គ​ខាងលើ សេព​គ្រឿងញៀន​នៅក្នុង​វត្ត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៧ វេលា​ម៉ោង ១៤​និង​០០​នាទី​ចំណុច​ក្នុង​បរិវេណ​វត្ត​សំប៉ាន ភូមិ​សំប៉ាន ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ខេត្តកណ្ដាល ។​

​នគរបាល​ស្រុក​កោះធំ​ប្រាប់​ឱ្យដឹងថា សង្ឃ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១​ឈ្មោះ សឿង សុ​ផានី ភេទ ប្រុស អាយុ ១៦​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ស្យា ឃុំ​វាល​ពង់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ មុខរបរ ព្រះសង្ឃ (​ចាប់​ឃាត់ខ្លួន​)​និង​ទី​២​ឈ្មោះ ខែម រ៉ា​មី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រៃ​មិច ឃុំ​វាល​ពង់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ មុខរបរ ព្រះសង្ឃ (​ចាប់​ឃាត់ខ្លួន​)​។ វត្ថុតាង​ចាប់​ដកហូតយក​រួមមាន​៖ សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​និង​ទូរស័ព្ទ​ចល័ត​ចំនួន ០១​គ្រឿង ។

​ប៉ូលិស​បានឱ្យដឹង​ទៀតថា នៅវេលា​កើតហេតុ​ខាងលើ សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​កោះធំ​បាន​ចល័ត​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខ្លួន​ពេលនោះ​បានទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា មាន​ព្រះសង្ឃ​គង់នៅ​វត្ត​សំប៉ាន ចំនួន ០២ អង្គ កំពុង​ប្រើប្រាស់​(​ជក់​)​គ្រឿងញៀន នៅក្នុង​វត្ត ។​ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ខាងលើ​ហើយ​បាន​ជួប​មុខសញ្ញា​សង្ស័យ ០២​នាក់ ឈ្មោះ សឿង សុ​ផានី និង​ឈ្មោះ ខែម រ៉ា​មី នៅក្នុង​បន្ទប់​កុដិ​លោក កំពុង​នាំគ្នា​ប្រើប្រាស់​គ្រឿងញៀន ។ ពេលនោះ​ព្រះចៅអធិការ​វត្ត​បាន​រាយការណ៍​ទៅខាង​ធម្មការ​ស្រុក រួច​បាន​ផ្សឹក​ព្រះសង្ឃ​ទាំង ០២​អង្គ​នោះ រួច​ប្រគល់អោយ​សមត្ថកិច្ច​។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ខែម រ៉ា​មី និង​សឿង សុ​ផានី បាន​សារភាពថា ពួកខ្លួន​ពិតជា​បាន​ប្រើប្រាស់​គ្រឿងញៀន​ជាមួយគ្នា​ប្រាកដ​មែន ដោយ​ថ្នាំញៀន​ដែល​ពួកខ្លួន​នាំគ្នា​ជក់​នោះ គឺ​ទើប​និង​ទិញ​ពី​ឈ្មោះ  ម៉ា​រ៉ា​ឌី ភេទ​ប្រុស និង​ឈ្មោះ គឹម​ហ័ង ភេទ​ស្រី ក្នុងតម្លៃ ៣០,០០០៛ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០២​នាក់ រួម​ជាមួយនិង​ឧបករណ៍​កែច្នៃ​សម្រាប់​ជក់​ថ្នាំញៀន​មួយចំនួន ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

ឃាត់ខ្លួន​សង្ឃ​២​អង្គ​ពីបទ​សេព​គ្រឿងញៀន​នៅក្នុង​វត្ត​

ឃាត់ខ្លួន​សង្ឃ​២​អង្គ​ពីបទ​សេព​គ្រឿងញៀន​នៅក្នុង​វត្ត​

ឃាត់ខ្លួន​សង្ឃ​២​អង្គ​ពីបទ​សេព​គ្រឿងញៀន​នៅក្នុង​វត្ត​ (រូប៖ សុផាន់)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម