ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

គរបាល​ចាប់ខ្លួន​អតីត​ហ្វ្រេស​ស៊ី​ប៊​យ​លេខ​១​ត្រូវជា​កូន​របស់​រដ្ឋលេខាធិកា​រ​ក្រសួង​វប្បធម៌

​ដោយ ៖ហូ​សាន់​ ថ្ងៃទី 11 មករា 2017 ម៉ោង 03:44:PM

(​បាត់ដំបង​)៖​កម្លាំង​នគរ​បា​ខេត្តបាត់ដំបង​បាន​ចាប់ខ្លួន​អតីត​តារា​សម្ដែង​ហ្វ្រេស​ស៊ី​ប៊​យ​(FreshieBoy)​លេខ​១​ថៃ​នរ​:​ពិ​ទូ​និង​ភរិយា​ដែល​ត្រូវជា​កូន​និង​កូនប្រសារ​របស់​រដ្ឋលេខា​ធិ​ការ​ក្រសួង​វប្បធម៌​ម្នាក់​រួមទាំង​បក្ខពួក​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន​។

ការចាប់ខ្លួន​តារា​សម្តែង​រូបនោះ នៅក្នុង​ហាង​ខារ៉ាអូខេ​មួយកន្លែង​យីហោ​"​ដឺ​សោ​ន​ហ្វា​មី​លី​"(The Sound Family KTV)​ស្ថិតនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​កាល​ពីយ​ប់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧ ។

​មន្ដ្រីនគរបាល​ជំនាញ​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង ឃាត់​បាន​ជនសង្ស័យ​៦​នាក់ ក្នុងនោះ​ទី​១៖​ឈ្មោះ ថៃ នរ​:​ពិ​ទូ អាយុ​៣២​ឆ្នាំ រស់នៅ​សង្កាត់​អូរ​ឬ​ស្សី​ទី​២ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ទី​២៖​ឈ្មោះ អោក រតនៈ​ប៊ុ​ណ្ណិ​កា អាយុ​២៧​ឆ្នាំ រស់នៅ​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ប្រពន្ធ​ជនសង្ស័យ ថៃ នរ​ពិ​ទូ​) ទី​៣៖​ឈ្មោះ ហេង យូ​សុង អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ទី​៤៖​ឈ្មោះ ភា ប៊ុនហេង អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ទី​៥៖​ឈ្មោះ ហាប់ សុវត្ថិ អាយុ​២៩​ឆ្នាំ រស់នៅ​ក្រុង​បាត់ដំបង និង​ទី​៦៖​ឈ្មោះ ហ៊ុន ម៉ា​ណេ ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។​
មន្ត្រីនគរបាល​បាន​បន្តថា ក្រោយ​ឃាត់ខ្លួន​ដកហូត​បាន ថ្នាំញៀន​ប្រភេទ កេ​តា​ម៉ី​ន K ទម្ងន់​០,៨៨​ក្រាម​, ថ្នាំ​ងុ​យ​ដេក Diazepam អំពូល ចំនួន​២ អំពូល Diazepam គ្រាប់​ចំនួន​១៦​បន្ទះ​, សម្រាប់​កែច្នៃ​ថ្នាំញៀន​អ៊ិ​ច​ស្តា​ស៊ី ចំនួន​២, បំពង់​ទុយោ​សម្រាប់​បឺត​ចំនួន​១ ដុំ​, ថង់​សម្រាប់​ច្រក​ថ្នាំញៀន ក្រដាស់​អាលុយមីញ៉ូម​ចំនួន​១​ដុំ និង​សំបក​ថ្នាំ​មួយចំនួន​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ដោយឡែក នៅ​រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ដែលមាន លោក​ព្រះរាជ អាជ្ញា​រង ប៉ង់ ចាន់​សុ​យុ​ទ្ឋា​រា បាន​ដឹកនាំ​កម្លាំង​នគរបាល និង​អាជ្ញាធរ​ពាក់​ព័​ន្ឋ​ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ​ខាងលើ មិន​ឲ្យ​ដំណើរការ​អាជីវកម្ម​ដោយ​រង់ចាំ​ការ ស្រាវជ្រាវ​ស៊ើបអង្កេត​បន្ត​៕S​

គរបាល​ចាប់ខ្លួន​អតីត​ហ្វ្រេស​ស៊ី​ប៊​យ​លេខ​១​ត្រូវជា​កូន​របស់​រដ្ឋលេខាធិកា​រ​ក្រសួង​វប្បធម៌

​នគរបាល​ចាប់ខ្លួន​អតីត​ហ្វ្រេស​ស៊ី​ប៊​យ​លេខ​១​ត្រូវជា​កូន​របស់​រដ្ឋលេខាធិកា​រ​ក្រសួង​វប្បធម៌ (រូប៖វ៉េបសាយ)

គរបាល​ចាប់ខ្លួន​អតីត​ហ្វ្រេស​ស៊ី​ប៊​យ​លេខ​១​ត្រូវជា​កូន​របស់​រដ្ឋលេខាធិកា​រ​ក្រសួង​វប្បធម៌

គរបាល​ចាប់ខ្លួន​អតីត​ហ្វ្រេស​ស៊ី​ប៊​យ​លេខ​១​ត្រូវជា​កូន​របស់​រដ្ឋលេខាធិកា​រ​ក្រសួង​វប្បធម៌

គរបាល​ចាប់ខ្លួន​អតីត​ហ្វ្រេស​ស៊ី​ប៊​យ​លេខ​១​ត្រូវជា​កូន​របស់​រដ្ឋលេខាធិកា​រ​ក្រសួង​វប្បធម៌

គរបាល​ចាប់ខ្លួន​អតីត​ហ្វ្រេស​ស៊ី​ប៊​យ​លេខ​១​ត្រូវជា​កូន​របស់​រដ្ឋលេខាធិកា​រ​ក្រសួង​វប្បធម៌

គរបាល​ចាប់ខ្លួន​អតីត​ហ្វ្រេស​ស៊ី​ប៊​យ​លេខ​១​ត្រូវជា​កូន​របស់​រដ្ឋលេខាធិកា​រ​ក្រសួង​វប្បធម៌

គរបាល​ចាប់ខ្លួន​អតីត​ហ្វ្រេស​ស៊ី​ប៊​យ​លេខ​១​ត្រូវជា​កូន​របស់​រដ្ឋលេខាធិកា​រ​ក្រសួង​វប្បធម៌

គរបាល​ចាប់ខ្លួន​អតីត​ហ្វ្រេស​ស៊ី​ប៊​យ​លេខ​១​ត្រូវជា​កូន​របស់​រដ្ឋលេខាធិកា​រ​ក្រសួង​វប្បធម៌


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ



Screenshot934

/local/ZTRkZTZkYz/18 (ថ្ងៃទី 23 មីនា 2017 ម៉ោង 10:26:AM)



Apple Google

Angkor-sangran

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Grey-cabbage-aphid

ចៃ​

ថ្ងៃទី 23 មីនា 2017 ម៉ោង 03:32:PM

សន្តិសុខសង្គម