ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962



ព្រះមហាក្សត្រ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា​

​ដោយ ៖វិបុល ថ្ងៃទី 20 មីនា 2017 ម៉ោង 01:52:PM

(​ភ្នំពេញ​) ៖ ព្រះមហាក្សត្រ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដោយ​ប្រើ​សិទ្ធិសេរីភាព​និង​សតិ​​សម្បជញ្ញៈ​រៀងៗ​ខ្លួន​។ ព្រះករុណា ក៏បាន​មាន​ព្រះរាជឱង្ការ កុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បារម្ភ​ពី​ការគំរាមកំហែង ឬ​សម្លុត​ពី​ជន​ណា​ឬ​បក្ស​​ណា​ឡើយ ពីព្រោះ​ការបោះឆ្នោត​នេះ ជាការ​បោះឆ្នោត​ដោយ​សំងាត់​តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​។​
​    ​
​ព្រះករុណា សម្តេច ព្រះបាទ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ទៅ​បោះឆ្នោត​ជ្រើសរើស​​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា​ខាងមុខ ឲ្យ​បាន​គ្រប់ៗ​គ្នា​។​
​    ​
​ក្នុង​ព្រះរាជសារ ចុះ​ថ្ងៃទី​២០ ខែកុម្ភៈ និង​ផ្សាយ​នៅ​គេហទំព័រ​គ​.​ជ​.​ប នៅ​ថ្ងៃទី​២០​មីនា​នេះ ព្រះករុណា ព្រះបាទ​នរោត្តម សីហមុនី​បាន​ប្រាប់​​ទៅ​ប្រជារាស្ត្រ​របស់​ព្រះអង្គ កុំ​ឲ្យ​ព្រួយបារម្ភ​ពី​ការគំរាមកំហែង ឬ​សម្លុត​ពី​ជន​ណា ឬ​បក្ស​ណា​ឡើយ ពីព្រោះ​ការបោះឆ្នោត​នៅ​ថ្ងៃទី​៤ ខែមិថុនា គឺជា​ការបោះឆ្នោត​ជាទូទៅ ជាស​កល ដោយ​សំងាត់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​។  
​    ​
​ព្រះមហាក្សត្រ មាន​ព្រះរាជឱង្ការ​ដូច្នេះ​ថា “​ខ្ញុំ​សូម​ឲ្យ​បងប្អូន កូនក្មួយ មេត្តា​ប្រើ​សិទ្ធិសេរីភាព​របស់ខ្លួន​បោះឆ្នោត​ទៅតាម​សតិ​ស​ម្ប​​ជ​ញ្ញៈ​របស់ខ្លួន​ម្នាក់ៗ ដែលមាន​ទំនុកចិត្ត​លើ​បេក្ខជន​ណា​ម្នាក់ ឬ​គណបក្សនយោបាយ​ណាមួយ​”​។​
​    ​
​សូមបញ្ជាក់ថា មាន​គណបក្សនយោបាយ​ចំនួន​១២ បាន​ចុះបញ្ជី​បេក្ខជន​សម្រាប់​ប្រកួតប្រជែង​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អណ​ត្តិ​ទី​៤ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៤ ខែមិថុនា​ខាងមុខ​។ គណបក្ស​ទាំង​១២ នោះ​មាន គណបក្ស​ប្រជាជន​កម្ពុជា​ ​គណបក្ស​​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សំបុក​សង្គម​ប្រជាធិបតេយ្យ  ​គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​អំណាច​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​យុវជន​កម្ពុជា គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​៕

ព្រះមហាក្សត្រ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា​

​ព្រះមហាក្សត្រ៖ការបោះឆ្នោត​នៅ​ថ្ងៃទី​៤ ខែមិថុនា គឺជា​ការបោះឆ្នោត​ជាទូទៅ ជាស​កល ដោយ​សំងាត់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​(រូប៖វេបសាយ)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

20

ឆ្កែ​និង​ទា ក្លាយជា​មិត្ត​!

ថ្ងៃទី 29 មេសា 2017 ម៉ោង 02:58:PM

សន្តិសុខសង្គម