ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

ស្វែងយល់​អំពី​ចំនួន​ស​សៃ​ធូប​ដែល​ត្រូវ​អុជ​

​ដោយ ៖​ហេង នាង (CCJ) ថ្ងៃទី 13 មេសា 2017 ម៉ោង 10:41:AM

អ្នក​គ្រប់គ្នា តែងតែមាន​បំណងប្រាថ្នា តែងតែ​មានការ​បន់ស្រន់ តែងតែ​មានការ​លា​បំ​ន​ន់ ឬក៏​ការ​សែនព្រេន​នានា ក្នុង​ជីវិត​របស់​លោកអ្នក ។ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា ពេល​អ្នក​អុជ​ធូប​ម្តងៗ ចំពោះ​ការ​បន់ស្រន់​នីមួយៗ របស់​អ្នក តើ​អ្នក​ត្រូវ​អុជ​ធូប​ប៉ុន្មាន​ស​សៃ​ទើប​ត្រឹមត្រូវ តាម​លក្ខខណ្ឌ​នីមួយៗ ?

​ឆ្លើយតប​នឹង​សំណួរ​ខាងលើនេះ កញ្ញា ស្រីអូន អាយុ ២៤​ឆ្នាំ ជា​និ​សិ​ត្ស បាន​និយាយថា ខ្ញុំ​ដូចជា​មិនដឹង​ច្បាស់​ដែរ​រឿង​នឹង កន្លងមក​ពេល​អុជ​ធូប​គឺ​ខ្ញុំ​មើល​តាម និង​ការ​ប្រាប់​ឲ្យ​អុជ​ធូប​ប៉ុន្មាន​ស​សៃៗ នៅក្នុង​ពិធី​សែន​ផ្សេងៗ​ពី​ចាស់ៗ​។ នៅពេល​អុជ​ធូប​ខ្ញុំ​មិនបាន​ដឹង​ទេ​ថា ការ​បន់ស្រន់​នីមួយៗ និង​ពិធី​សែន​ផ្សេងៗ ត្រូវ​អុជ​ធូប​ប៉ុន្មាន​ស​សៃ​ទើប​ត្រឹមត្រូវ ហើយក៏​មិនបាន​ដឹង​ដែរ​ថា ការអុជ​ធូប​មួ​យស​សៃ ពី​រស​សៃ និង​បី​ស​សៃ បានន័យថា យ៉ាង​មិច​ដែរ​។​


​យោងតាម​សៀវភៅ ជំនឿ និង ហុងស៊ុយ បាន​បង្ហាញថា ការអុជ​ធូប ១ សរសៃ តំណាង​ឲ្យ​ការ​រំលឹក​គុណគ្រូ និង​តួខ្លួន ចំណែក​ការអុជ​ធូប ២ សរសៃ តំណាង​ឲ្យ​គុណមាតា​បិតា ចំពោះ​ការអុជ​ធូប ៣ សរសៃ គឺ​បូជា​ព្រះ​រតនត្រ័យ​ដែលមាន​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬ​មាតាបិតា និង​គុណគ្រូ​។​

​ចំពោះ​ការអុជ​ធូប ៤ សរសៃ តំណាង​ឲ្យ​ធាតុ​ទាំង​៤ (​ទឹក ដី ភ្លើង ខ្យល់​) ហើយ​ការអុជ​ធូប ៥ សរសៃ គឺ​បូជា​ព្រះ​ទាំង ៥​អង្គ គឺ​ព្រះ​កុ​ក្កុ​សន្ធោ (​មាន់​) ព្រះ​កោ​នាគ​មនោ (​នាគ​) ព្រះ​កស្ស​បោ (​អណ្ដើក​) ព្រះ​សមណ​គោត្ត​ម (​គោ​) និង​ព្រះ​សិ​អារ្យ​មេត្រី (​ខ្លា​) និង​ការអុជ​ធូប ៧ សរសៃ គឺ​បូជា​ញាតិ​ទាំង​ប្រាំពីរ​សន្តាន គឺ ឪពុកម្ដាយ ជីដូន​ជីតា យាយទួត​តា​ទួត និង កូន ចៅ ចៅទួត​។

​សម្រាប់​ការអុជ​ធូប ៩ សរសៃ គឺ​បូជា​ទេវតា ដែល​ថែរក្សា​ទិស​ទាំង​ប្រាំបួន គឺ ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និង​ទិស​ខាងលើ ចំណែក​ការអុជ​ធូប ១១ សរសៃ តំណាង​ឲ្យ​មេត្តាធម៌​ទាំង ១១​។​

​ការអុជ​ធូប ១២ សរសៃ គឺ​បូជា​គុណ​ម្ដាយ ១២ ឬ​គុណ​ធាតុ ចំពោះ​ការអុជ​ធូប ១៩ សរសៃ គឺ​សម្រាប់​ពិធី​ហៅ​ព្រលឹង (​មនុស្ស​មានព្រលឹង ១៩ រួមទាំង​ព្រលឹង​ធំ និង​ព្រលឹង​តូច​) ហើយ​ការអុជ​ធូប ២១ សរសៃ គឺ​បូជា​គុណ​ឪពុក និង​ការអុជ​ធូប ៣៣ សរសៃ គឺ​បូជា​គុណ​ឪពុកម្ដាយ​៕

​អត្ថបទ​៖Sabay


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM

សន្តិសុខសង្គម