ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962



មន្ត្រី​រដ្ឋាភិបាល​ព្រមាន​ប្ដឹង​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ដែល​ប្រមាថ​សព​សម្ដេច សុខ អាន​ ​

​ដោយ ៖វិបុល ថ្ងៃទី 20 មីនា 2017 ម៉ោង 02:39:PM

(​ភ្នំពេញ​) ៖ ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៩ មីនា​ម្សិល​ម៉ិ​ញ គ្រោង​រៀបចំ​ដាក់ពាក្យ​ប្ដឹង​បុគ្គល​ម្នាក់​ដែល​បាន​បង្ហោះ​សា​រលើ​ហ្វេ​ស​ប៊ុ​ក (facebook) ប្រមាថ​សព​សម្ដេច​វិបុល​បញ្ញា សុខ អាន​។ ការប្រមាថ​ដែល​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា មិនអាច​ទទួលយកបាន ដោយ​វា​បាន​ប៉ះពាល់​ដល់​កិត្តិយស​នៃ​សព ប៉ះពាល់​ដល់​ទំនៀមទម្លាប់ និង​ប៉ះពាល់​ដល់​អ្នក​ដែល​គោរព​ចំពោះ​សព​លោក សុខ អាន​។​
​    ​
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី គ្រោង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​លោក ហៃ វណ្ណា ដែលមាន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vanna Hay​។​
​    ​


​នៅ​ថ្ងៃទី​១៩ មីនា ចំ​ថ្ងៃ​បូជាសពវិបុល​បញ្ញា សុខ អាន លោក ផៃ ស៊ី​ផាន បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​សម្ដែង​ការ​ស្រណោះ​សោកស្ដាយ​ចំពោះ​ការបាត់បង់​លោក សុខ អាន​។ នៅ​ថ្ងៃ​ដដែល​នេះ លោក ហៃ វណ្ណា បាន​ចូលទៅ​បញ្ចេញយោបល់​លើ​សារ​ហ្វេ​ស​ប៊ុ​ក​នេះ ដោយ​តប​ជា​រូបភាព​ការ​កាន់​មរណទុក្ខ"​លោក សុខ អាន" ប៉ុន្តែ​បាន​សរសេរ​បន្ថែម​លើ​រូបភាព​នោះ ដោយ​អក្សរ​ពណ៌​ក្រហម​ជា​ភាសា​អង់គ្លេស​ថា «R.I.H.=Rest In Hell» ឬ​មានន័យថា «​ធ្លាក់​នរក​ទៅ​»​។​
​    ​
​ថ្លែង​តាមរយៈ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក​ផៃ ស៊ី​ផាន បាន​រៀបរាប់ថា “​ខ្ញុំ ផៃ ស៊ី​ផាន ក្នុងនាម​មន្ត្រីរាជការ​ទីស្តីការគណៈរដ្ឋមន្ត្រី សូម​ប្រកាស​ជា​សាធារណៈ​ថា បន្ទាប់ពី​បញ្ចប់​កម្មវិធី​បុណ្យសព​សម្តេច​វិបុល​បញ្ញា សុខ អាន ខ្ញុំ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ បុគ្គល​ឈ្មោះ Vanna Hay ដែល​បាន​ប្រមាថ​ជា​សាធារណៈ​ចំពោះ សម្តេច​វិបុល​បញ្ញា សុខ អាន​”​។​
​    ​
​លោក ផៃ ស៊ី​ផាន ហៅ​សារ​នេះ​ថា​ជាការ​ប្រមាថ​ទឹកភ្នែក​រាប់លាន​នាក់​ក្នុង​ជួរ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋនៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ឬ​នៅក្រៅ​គណបក្ស​ក្តី ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​បរទេស​មួយចំនួន​ផង ដែល​បាន​សម្ដែង​ការ​ស្ដាយស្រណោះ​សម្តេច សុខ អាន ហើយ​នេះ​ជាការ​ប្រមាថ​ទៅលើ​វប្បធម៌​ថ្លៃថ្នូរ និង​ប្រពៃណី​ខ្មែរ​៖ «...​អាស្រ័យ​ហេតុដូចនេះ មានតែ​ស្ថាប័ន​តុលាការ និង​ច្បាប់​ដែល​អាច​ដោះស្រាយ​នៅក្នុង​បញ្ហា​នេះ​...»​។​
​    ​
​លោក ផៃ ស៊ី​ផាន បន្តថា លោក ហៃ វណ្ណា បាន​ឈ្លានពាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ដើម្បី​ធ្វើជា​ឧបករណ៍​ឈ្នានីស ញុះញង់​បំបែកបំបាក់ បំភ័ន្ត​មតិ​សាធារណជន និង​មន្ត្រីរាជការ និង​គណបក្ស​ប្រជាជន​កម្ពុជា​។​
​    ​
​ឆ្លើយតប​នឹង​គម្រោង​ប្ដឹង​នេះ លោក ហៃ វណ្ណា ប្រាប់​វិទ្យុ​ក្រៅ​ស្រុក​មួយ​ថា នៅ​ថ្ងៃទី​១៩ មីនា ថា ការសរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កលោក ផៃ ស៊ី​ផាន នេះ ដើម្បី​បង្ហាញ​ពី​ការវាយតម្លៃ និង​ការយល់ឃើញ​ផ្ទាល់​របស់លោក​ចំពោះ​ការបំពេញ​ការងារ​រប​ស់​មន្ត្រី​សាធារណៈ​។​
​    ​
​ក៏ប៉ុន្តែ​លោក ហៃ វណ្ណា បាន​បង្ហោះ​សារ​សុំទោស​ជា​សាធារណៈ​ចំពោះ​ការសរសេរ​លើសលស់​លើ​សព​សម្តេច​វិបុល​បញ្ញា សុខ អាន​។​
​    ​
​លោក ហៃ វណ្ណា វ័យ ៣០​ឆ្នាំ ជា​សកម្មជន​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។ លោក​កំពុងធ្វើការ​នៅ​ប្រទេស​ជប៉ុន​។ លោក​បញ្ជាក់ប្រាប់​អាស៊ីសេរី​ថា លោក​គ្មាន​តួនាទី ឬ​តំណែង​អ្វី​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ទេ ទោះជា​យ៉ាង​លោក​ធ្លាប់​បង្ហោះ​រូបថត​ជាមួយ​អតីត​ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី និង​តែ​បង្ហោះ​សារ​វាយប្រហារ​រាជរដ្ឋាភិបាល​និង​សរសើរ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​រហូត​៕


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម