ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962



បរាជ័យ​២​ឆ្នាំ​ជាប់​គ្នា​ចំពោះ​គម្រោង​នាំ​អង្ករ​ចេញ​១​លាន​តោន​របស់​កម្ពុជា​ ​

​ដោយ ៖វិបុល ថ្ងៃទី 11 មករា 2017 ម៉ោង 03:07:PM

(​ភ្នំពេញ​) ៖ នៅក្នុង​ការ​បូកសរុប​របាយការណ៍​ប្រចាំឆ្នាំ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បង្ហាញថា នៅ​ឆ្នាំ​២០១៦​កម្ពុជា​នាំ​អង្ករ​ចេញទៅ​ក្រៅ​​ប្រទេស បាន​ចំនួន​ជាង ៥៤​ម៉ឺន​តោន គឺ​កើតឡើង ជាង ០,៧ ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៥​។ តួលេខ​នេះ​បញ្ជាក់ថា​រដ្ឋាភិបាល​​មិនអាច​សំរេច​តាម​គោលដៅ​ក្នុងការ​អនុវត្ត​គោលនយោបាយ​នាំ​អង្ករ​ចេញទៅ​លក់​នៅលើ​ទីផ្សារ​អន្តរជាតិ​ឲ្យ​បាន ១​លាន​តោន ក្នុង​មួយឆ្នាំ​។​
​    ​
​នៅ​កម្ពុជា មាន​ក្រុមហ៊ុន​ឯកជន ចំនួន​៨៥​ក្រុមហ៊ុន ដែល​រកស៊ី​នាំ​អង្ករ​ចេញទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​។​ក្នុងនោះ​កម្ពុជា​បាន​នាំ​អង្ករ​​ទៅ​លក់ មាន​ប្រទេស​ចំនួន​៦៥ គឺ​ប្រទេស​ចិន ឈរ​នៅ​លំដាប់​លេខ​១, ទី​២ ប្រទេស​បារាំង​, ហើយ​ទី​៣ ប៉ូឡូញ ជាដើម ហើយ​ថ្មីៗ​នេះ​ប្រ​​ទេស​ចិន​បាន​បន្ថែម​ក្នុង​ការទិញ​អង្ករ​កម្ពុជា​ផងដែរ​។ បើទោះបី​ជាមាន​ក្រុមហ៊ុននាំចេញ​និង​ប្រទេស​ទទួល​ទិញ​ច្រើនក្តី​ក៏​កម្ពុជា​នៅ​​តែ​មិនអាច​សំរេច​គោលដៅ​ដដែល​។
​    ​
​ចំពោះមុខ​ភាពបរាជ័យ​នេះ លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ពន្យល់ថា គឺ​មកពី​បញ្ហា​ខាងក្រៅ​និង​ប​ញ្ហ​ខាងក្នុង​។ ចំពោះ​ទិដ្ឋភាព​ខាងក្រៅ គឺ​ប្រទេសជិតខាង​និង​ប្រទេស​ផលិត​អង្ករ​ដទៃទៀត បាន​បញ្ចុះតម្លៃ​អង្ករ​ដោយសារ​បញ្ហានយោបាយ​និង​សេដ្ឋ​កិច្ច​។ ចំណែក​បញ្ហា​ខាងក្នុង​ប្រទេស​វិញ គឺ​កម្ពុជា ជួប​បញ្ហា​ដឹកជញ្ជូន កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ បញ្ហា​ក្នុង​ការប្រមូលទិញ ដំណើរ​ការផលិត​​កម្ម​ក៏ត្រូវ​ចំណាយ​ច្រើន រាប់ទាំង​ថ្លៃ​ប្រេងសាំង អគ្គិសនី ហើយ​និង​គ្មាន​ម៉ាស៊ីន​ស​ម្ងួ​ត​ជាដើម​។​
 
​ទន្ទឹមនេះ អ្នកជំនាញ​ផ្សេងទៀត ពន្យល់​ពី​ភាពបរាជ័យ​នៃ​គោលនយោបាយ​នាំ​អង្ករ​ចេញ​១​លាន​នេះ ថា ទី​១ គឺ​ខ្វះ​ធនធាន​ថវិកា​សម្រាប់​​ទ្រទ្រង់​វិស័យនេះ​។​

​ទី​២ រឿង​បច្ចេកទេស ពោលគឺ​គ្មាន​ម៉ាស៊ីនកិនស្រូវ​ស្តង់​ការ​គ្រប់គ្រាន់ ដែល​ម៉ាស៊ីន​នោះ អាច​កិនស្រូវ មិន​ឲ្យ​បាក់​ចុង​និង​មិន​ធ្វើ​ឲ្យ​អង្ករ​​សល់​ខ្លី ពោលគឺ​នៅតែ​អាច​ឲ្យ​អង្ករ​នៅ​វែង​។ បញ្ហា​បច្ចេកទេស​ដដែល គឺ​ទាក់ទង​នឹង​ការដាំដុះ ដីធ្លី និង​ជី​។ ជាទូទៅ​ពលរដ្ឋ​ខ្មែរ​ដាំ​ស្រូវ​មិន​​ត្រូវ​បច្ចេកទេស គឺ​ដាំ​តាម​ទម្លាប់​ប្រពៃណី​។​
     ​
​ទី​៣ គឺ​ពលរដ្ឋ​ដាំ​ជា​លក្ខណៈ​គ្រួសារ ហើយ​ពូជស្រូវ​ក៏​មិន​ដូចគ្នា​ដែរ​។ ជាហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការប្រមូល បន្សុទ្ធ​អង្ករ​និង​គុណភាព​អង្គរ​មិន​​ត្រូវ​ស្តង់ដារ សម្រាប់​នាំចេញ​។​
     ​
​ទី​៤ បញ្ហា​នៃ​ការទិញ​ស្រូវ​ស្តុក​ទុក​តែម្តង​។​

​ចំណែក​បណ្ឌិត​កសិកម្ម លោក យ៉ង់ សាំង​កុមារ ធ្លាប់បាន​លើកឡើង​ប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ​ថា បញ្ហា​ស្រូវ​អង្ករ​នេះ​គឺមាន​ពី​គ្មាន​ប្រព័ន្ធ​​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ ចំពោះ​ទឹក ទុន និង​ទីផ្សារ​។ ម្យ៉ាងវិញទៀត លោក​ថា អ្នកបច្ចេកទេស​ជំនាញ​របស់​ក្រសួងកសិកម្ម​គួរតែ​កុំ​ប្រមូល​​ផ្តុំគ្នា​នៅ​ស្ថាប័ន​ថ្នាក់ជាតិ​ច្រើន​ខ្លាំងពេក​។ គួរតែ​ចុះ​មូលដ្ឋាន ជួយ​ដោះស្រាយ​បញ្ហា​ផ្ទាល់​របស់​កសិករ​ឲ្យ​បាន​ច្រើន​ទើប​ជាការ​ប្រសើរ​៕

បរាជ័យ​២​ឆ្នាំ​ជាប់​គ្នា​ចំពោះ​គម្រោង​នាំ​អង្ករ​ចេញ​១​លាន​តោន​របស់​កម្ពុជា​ ​

កម្ម​ក៏ត្រូវ​ចំណាយ​ច្រើន រាប់ទាំង​ថ្លៃ​ប្រេងសាំង អគ្គិសនី ហើយ​និង​គ្មាន​ម៉ាស៊ីន​ស​ម្ងួ​ត​ជាដើម​។​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Apsara-18

2017-02-13_182223

Ac

Ptc

300


ដំណឹងថ្មីៗប្រចាំថ្ងៃ

Treybok

ត្រី​បុក​

ថ្ងៃទី 23 កុម្ភៈ 2017 ម៉ោង 11:33:AM

23-inter-03

ទិវា​ឯករាជ្យ​ជាតិ​ព្រុយ​ណេ​

ថ្ងៃទី 23 កុម្ភៈ 2017 ម៉ោង 10:29:AM

សន្តិសុខសង្គម