ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Home-sale

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

រថយន្ដ​ដឹក​ស្រា​បៀរ ដាច់​ហ្វ្រាំង​ទៅបុក​រថយន្ដ​ចត​ស្ងៀម ជ្រុល​ចូល​កន្លែង​ម៉ាស្សា

​ដោយ ៖លីនណា ថ្ងៃទី 11 មករា 2017 ម៉ោង 07:55:PM

​ភ្នំពេញ​៖ រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ដាច់​ហ្វ្រាំង ជ្រុល​ទៅបុក​រថយន្ត​១​គ្រឿង​ដែល​ចត​នៅ​ស្ងៀម បណ្ដាល​ឲ្យ​ជ្រុល​ទៅមុខ​បុក​ចូល​ហាង​ម៉ាស្សា បែក​កញ្ចក់​ខូចខាត តែ​សំណាង មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​នរណា​ម្នា​ក់ឡើ​យ​។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៤៣០ កែង​នឹង​ផ្លូវ​៤៧២​ភូមិ​៦ សង្កាត់​ទួល​ទំពូង​២ ខ​ណ្ខ​ចំការមន​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា អ្នកបើកបរ​រថយន្ដ​បង្ក មានឈ្មោះ គឹម ហៀ​ត អាយុ​៣២​ឆ្នាំ មុខរបរ​អ្នកបើកបរ​ស្នាក់នៅ​ម្តុំ​បឹងទំពុន ខណ្ឌមានជ័យ បើកបរ​រថយន្ដ​ដឹក​ស្រា​បៀរ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ក្រហម​មាន ស្លាក​លេខ​ភ្នំពេញ 2R 6097​។ ចំណែករ​រថយន្ត​រង​គ្រោះ​ដែល​ចត​ស្ងៀម​ម៉ា​កតា​កូ​ម៉ា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2T 7903​។​

​សមត្ថកិច្ច​បាន​បន្តថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ស្រា​បៀរ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ក្រហម បាន​បើកបរ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្ដោយ​ផ្លូវ​៤៣០ លុះដល់ កែង​នឹង​ផ្លូវ​៤៧២ ក៏​ជ្រុល​ចង្កូត ទៅបុក​នឹង​រថយន្ត​មួយគ្រឿង​ម៉ា​កតា​កូ​ម៉ា​ពណ៌​ស ដែល​ចត​ស្ងៀម​ពី​ខាងក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​នោះ ទៅបុក​ចូល​ហាង​ម៉ាស្សា បណ្ដាល​ឲ្យ​បែក​កញ្ចក់​ខូចខាត តែ​សំណាង​ដោយ​មិនមាន​ប៉ះពាល់​ដល់​មនុស្ស​ដែល​នៅ​ខាងក្នុង​នោះទេ​។​

​តាម​សម្ដី​ពី​អ្នកបើក​បរបាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​មិនមែន​ចេតនា​បង្ក​គ្រោះថ្នាក់​នោះទេ តែដោយសារ​រថយន្ត​គាត់ ជាន់​ហ្វ្រាំង​មិន​ស៊ី​។ អ្នកបើកបរ​បន្តថា នៅពេល​ចាប់​ហ្វ្រាំង មិន​ស៊ី ខ្លួន បាន​កាច់​សោ​ពន្លត់ ស្រាប់តែ​បែរជា​ជាប់​សោក ទើប​បណ្តាល​ឲ្យ​រថយន្ត​គាត់​ទៅបុក​នឹង​រថយន្ត​នៅខាងមុខ​តែម្តង​។

​ក្រោយពី​កើតហេតុ​រួច​បានឃើញ​ខាង​តំណាង​ក្រុមហ៊ុនស្រា​បៀរ​មួយ​នោះ បាន​ចូលខ្លួន​មក​ដោះស្រាយ​ភ្លាមៗ នៅ​កន្លែង​ដើម្បី​បញ្ចប់រឿង​៕L​

រថយន្ដ​ដឹក​ស្រា​បៀរ ដាច់​ហ្វ្រាំង​ទៅបុក​រថយន្ដ​ចត​ស្ងៀម ជ្រុល​ចូល​កន្លែង​ម៉ាស្សា

រថយន្ដ​ដឹក​ស្រា​បៀរ ដាច់​ហ្វ្រាំង​ទៅបុក​រថយន្ដ​ចត​ស្ងៀម ជ្រុល​ចូល​កន្លែង​ម៉ាស្សា

រថយន្ដ​ដឹក​ស្រា​បៀរ ដាច់​ហ្វ្រាំង​ទៅបុក​រថយន្ដ​ចត​ស្ងៀម ជ្រុល​ចូល​កន្លែង​ម៉ាស្សា (រូប៖ វេបសាយ)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

320


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bbkkkll

បុកល្ហុង​បង្គា​ស្រស់​

ថ្ងៃទី 17 មករា 2017 ម៉ោង 10:49:AM

សន្តិសុខសង្គម