ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Home-sale

ការិយាល័យនិពន្ធ 012 813 366, 016 970 962



សល់​តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការបិទបញ្ជី​ឈ្មោះ​បោះឆ្នោត​នឹងត្រូវ​បញ្ចប់

​ដោយ ៖វិបុល ថ្ងៃទី 11 មករា 2017 ម៉ោង 10:05:AM

(​ភ្នំពេញ​) ៖ នៅសល់តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការបិទ​ប្រកាស​បញ្ជី​ឈ្មោះ​បោះឆ្នោត លើកដំបូង​នឹងត្រូវ​បញ្ចប់ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​មិនទាន់បាន​ទៅពិនិត្យ​បញ្ជី​ឈ្មោះ សូម​ប្រញាប់​អញ្ជើញ​ទៅពិនិត្យ​នៅតាម​ឃុំ​-​សង្កាត់ ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

​ជាមួយគ្នានេះ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​អំពាវនាវ​ដល់​បងប្អូន​ប្រ​​ជា​ពលរដ្ឋ ដែល​មិនទាន់បាន​ពិនិត្យ​បញ្ជី​ឈ្មោះ​ដំបូង សូម​អញ្ជើញ​ទៅពិនិត្យ បញ្ជី​ឈ្មោះ​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ប្រាកដថា​លោកអ្នក​មាន​​ឈ្មោះ​ត្រឹមត្រូវ ដែល​អាច​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ និង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​។​

​លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា ដំណើរ​ការបិទបញ្ជី​ឈ្មោះ​បោះឆ្នោត ធ្វើឡើង​ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧​ដែល​អាច​​ឲ្យ​បងប្អូន​ទៅពិនិត្យ បញ្ជី​ឈ្មោះ​របស់ខ្លួន​តាម​ឃុំ​-​សង្កាត់ ដែល​បងប្អូន​បាន​ទៅ ចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​ឆ្នោត​ថ្មី​កាល​​ពីថ្ងៃ​ទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

​លោក ហង្ស ពុទ្ធា បញ្ជាក់ទៀតថា ក្នុងពេលដែល​បងប្អូន បាន​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​ចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ ហើយ​មាន​បញ្ហា​ដូចជា ឈ្មោះ​ខុស​អក្ខរា​វា​រុ​ទ្ធ ខុស​ភេទ ឬអ្វីៗ​ផ្សេងទៀត អាច​ប្តឹង​ជំទាស់ នៅ​ឃុំ​-​សង្កាត់​ទាំងនោះ​បាន​។​

​ជាមួយគ្នានេះ បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង​នេះ បងប្អូន​ប្រជាពលរដ្ឋ​ក៏​អាច​ចូលទៅ​ពិនិត្យ​បានដែរ តាមរយៈ​គេហទំព័រ​របស់ គ​.​ជ​.​ប គឺ http://www.voterlist.org.kh៕

សល់​តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការបិទបញ្ជី​ឈ្មោះ​បោះឆ្នោត​នឹងត្រូវ​បញ្ចប់


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

320


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bbkkkll

បុកល្ហុង​បង្គា​ស្រស់​

ថ្ងៃទី 17 មករា 2017 ម៉ោង 10:49:AM

សន្តិសុខសង្គម