ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​ឃុំខ្លួន​បុគ្គលិក​ឆ្នោត​ខ្មែរ ម្នាក់​គៃបំបាត់​ប្រាក់​ក្រុមហ៊ុន​ជាង​១​ម៉ឺន​ដុល្លារ​

​ដោយ ៖ស រិ​ទ្ធ​ ថ្ងៃទី 21 មីនា 2017 ម៉ោង 06:04:AM

(​ភ្នំពេញ​)៖ បុគ្គលិក​ម្នាក់​នៅ​ផែ្ន​ក​ចែកចាយ​លើ​ទីផ្សារ​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​ភូ​ល​វែ​ល​ហ្វែ​រឡូ​ត​ធើ​រី ខូ​អិ​ល​ធី​ឌី ផែ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​រសៀល​ថ្ងៃទី​១៩​ខែ មីនា ឃុំខ្លួន​ដាក់ពន្ធនាគារ​ដើម្បី​ស៊ើបអង្កេត​ករណី​គៃបំបាត់​ប្រាក់​ក្រុមហ៊ុន​ចំនួន​១២ ៣៨៦ ដុល្លារ​អាមេរិក ។
 បុគ្គលិក​ឆ្នោត​រូបនេះ​ឈ្មោះ វង្ស សុខលាភ ភេទ​ស្រី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ។​

 តាម​ប្រភព​ពត៍​មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ឈ្មោះ វង្ស សុខលាភ បាន​ចូល​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​.​ភូ​ល​វើ​ល​ហ្វែ​រ​.​ជាង​១​ឆ្នាំ​ហើយ មាន​តួនាទី​ជា​អ្នកយក​សន្លឹកឆ្នោត​ទៅ​ចែកចាយ​តាម​ដេប៉ូ និង​តាម​ទីផ្សារ​នៅ​រាជា​ធានី​ភ្នំពេញ ។  នៅពេល​នាង វង្ស សុខលាភ យក​ឆ្នោត​ទៅ​ដាក់​តាម​ដេប៉ូ និង​តាម​ទីផ្សារ​ហើយ នាង​ត្រូវ​ប្រមូលប្រាក់​យកមក​បង់​ចូល​គណនេយ្យ​ក្រុមហ៊ុន​វិញ ។


រយៈពេល​ជាង​មួយ នាង​គោរព​តាម​តួនាទី​របស់ខ្លួន​ច្បាស់លាស់​ដោយ បាន​យកប្រាក់​មក​បង់​ឲ្យ​ក្រុមហ៊ុន​ធម្មតា និង​គ្រប់​ចំនួន តែ​ពេល​ចុងក្រោយ​នេះ ក្រុមហ៊ុន​បាន​ទូទាត់​បញ្ជី​ទៅ រកឃើញថា នាង វង្ស សុខលាភ គៃបំបាត់​ប្រាក់​ក្រុមហ៊ុន​អស់​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក ពោលគឺ​ឈ្មោះ វង្ស សុខលាភ មិនបាន​យកប្រាក់​ដែល​លក់​សន្លឹកឆ្នោត​ទៅ​បង់​ឲ្យ​ក្រុមហ៊ុន​ទេ គឺ​យកទៅ​ចាយវាយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ។

មាន​មូលហេតុ​យ៉ាង​ដូច្នេះហើយ ទើប​ក្រុមហ៊ុន​បាន​និយាយ​ជាមួយ​នាង វង្ស សុខលាភ ជាច្រើន​ដង​ឲ្យ​នាង​រកប្រាក់​បង្វិល​ចូល​ក្រុមហ៊ុន​វិញ តែ​នាង​ព្រងើយកន្តើយ​ថែមទាំង​គេចវេស​ទៀតផង ជា​ចុងក្រោយ​ថៅកែ​ក្រុមហ៊ុន​សម្រេចចិត្ត​ប្តឹងទៅ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យ​ចាត់ការ​តាមច្បាប់ ។​

ចំពោះមុខ​សមត្ថកិច្ច​នាង វង្ស សុខលាភ បាន​ទទួលស្គាល់ថា​ពិត​ជាមាន​ពាក់ព័ន្ធ​ប្រាក់​ក្រុមហ៊ុន​ឆ្នោ​ខ្មែរ​មែន តែ​ប្រាក់​នោះ​នាង​មិនបាន​យកទៅ​ចាយវាយ​ទេ គឺ​នាង​មិនទាន់បាន​ប្រមូល​ពី​អតិថិជន​ដែល​នៅ​ជំពាក់​តែប៉ុណ្ណោះ​។​នៅ​ថ្ងៃទី​១៨​ខែមីនា​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​និង​បញ្ជូន​នាង​វង្ស សុខលាភ មក​តុលាការ​ដើម្បី​សាកសួរ​៕S

​ឃុំខ្លួន​បុគ្គលិក​ឆ្នោត​ខ្មែរ ម្នាក់​គៃបំបាត់​ប្រាក់​ក្រុមហ៊ុន​ជាង​១​ម៉ឺន​ដុល្លារ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Pakistan-26

Romanson

Ptc-1

Apsara31

Ad_layout_sfb 4 year achievement_khm


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម