ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962



ត្រីមាស​ទី​១​កម្ពុជា​ទទួល​ចំណូល​ពន្ធ​ជិត​៨​រយ​លាន​ដុល្លារ​ ​

​ដោយ ៖វិបុល ថ្ងៃទី 21 មេសា 2017 ម៉ោង 10:18:AM

(​ភ្នំពេញ​) ៖ ក្នុង​រយៈពេល​៣ខែ ដើមឆ្នាំ​២០១៧​នេះ កម្ពុជា​បានទទួល ចំណូល​ពី​ពន្ធ​-​អាករ គ្រប់​ប្រភេទ​មាន​ចំនួន ៣.០៧៤ ពាន់​លាន​រៀល ប្រមាណ​ជា​៧៦៨,៦២ លាន​ដុល្លារ ស្មើនឹង​៤៤,៨០ ភាគរយ​នៃ​ផែនការ​។​
​    ​
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹងថា ដោយឡែក​សម្រាប់​ខែមីនា អគ្គនាយកដ្ឋាន ពន្ធដារ​ប្រមូល​ពន្ធ​-​អាករ គ្រប់​ប្រភេទ​ចំនួន ១.៦៦៨.១៧៦,៧៩​លាន​រៀល ប្រមាណ​ជា ៤១៧,០៤​លាន​ដុល្លារ​។​
​    ​
​តាមរយៈ​សេចក្តីប្រកាស​នេះ ក៏បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០១៧ ចំណូល​ពន្ធ​-​អាករ គ្រប់​ប្រភេទ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន មាន​ចំនួន​៣.០៧៤ ពាន់​លាន​រៀល ប្រមាណ​ជា​៧៦៨,៦២​លាន​ដុល្លារ ស្មើនឹង​៤៤,៨០​ភាគរយ​នៃ​ផែនការ​។ ប្រសិនបើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា នៃ​ឆ្នាំ​២០១៦ ឃើញថា​ការអនុវត្ត​ប្រមូល​ចំណូល​ពន្ធ​-​អាករ គ្រប់​ប្រភេទ​សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០១៧ កើន​ទ្បើង​ចំនួន ១.៤៧៤,៨៤ ពាន់​លាន​រៀល ប្រមាណ ៣៦៨,៧១ លាន​ដុល្លារ ឬ​ស្មើនឹង​អត្រាកំណើន​៩២,២០%”​។​
​    ​
​ប្រភព​ដដែល​បន្ថែមថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​ពន្ធដា​រ សង្កេតឃើញ​មានការ កើន​ទ្បើង​ផងដែរ នូវ​ចំណូល​ពន្ធ​-​អាករ​តាម​ប្រភេទ​ពន្ធ​និង​សកម្មភាព​អាជីវកម្ម​សំខាន់ៗ មួយចំនួន ដូចជា​ពន្ធ​លើ​ប្រាក់ចំណូល​កើន​ទ្បើង​៤០,៦០%, ពន្ធលើប្រាក់បៀវត្ស កើន​ទ្បើង ៤៩,៤០ %, អាករ​លើ​តម្លៃបន្ថែម កើន​ទ្បើង ៨០,៧០%, និង​អាករ​ពិសេស កើន​ទ្បើង ១៧,១២%​។  ចំណែកឯ​ចំណូល​ពន្ធ​-​អាករ តាម​សកម្មភាព​អាជីវកម្ម ក៏មាន​ការ​កើន​ទ្បើង​ស្ទើរ​គ្រប់​ប្រភេទ​អាជីវកម្ម​ផងដែរ ពិសេស​វិស័យ​ផលិត​យានយន្ត វិស័យ​កសិកម្ម វិស័យ​ស្រាវជ្រាវ និង​រុករក​រ៉ែ រួមទាំង​វិស័យ​សិក្សាអប់រំ​៕


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM

សន្តិសុខសង្គម