ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962



សម្តេចក្រុមព្រះ ៖ លោក សម រង្ស៊ី និង​លោក កឹម សុខា មិនអាច​ជួបគ្នា​បានទេ​ ​

​ដោយ ៖វិបុល ថ្ងៃទី 20 មីនា 2017 ម៉ោង 01:57:PM

(​ព្រះវិហារ​) ៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ប្រមាណ​ជាង​៧០០​នាក់ នៅក្នុង​ស្រុក​ឆែប ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៧ បាន​មានបន្ទូលថា លោក សម រង្ស៊ី​អតីត​ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ (CNRP) និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន មិនអាច​ជួបជុំគ្នា​បានទេ ព្រោះ​ម្នា​ក់នៅ​ស្រុក​ខ្មែរ និង​ម្នាក់ទៀត​នៅក្រៅ​ប្រទេស​។​
​    ​


​ក្នុងឱកាស​នោះ​ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូល​បន្ថែមថា “​ការដែល​គណបក្ស​សង្គ្រោះ​ជាតិ យក​ស្លាក​គណបក្ស​ដែលមាន​រូបលោក សម រង្ស៊ី និង​លោក កឹម សុខា ចាប់ដៃគ្នា​ទៅ​ដាក់​នៅ​ទី​តាម​ទីសាធារណៈ និង​កន្លែង​ផ្សេង​នោះ មិនបាន​ឆ្លុះបញ្ចាំង​ពី​ការ​រួបរួមគ្នា​នោះទេ​គឺថា​​ពិត​គឺ​ទាំងពីរ​នាក់ បាន​បែកបាក​គ្នា​ហើយ​” ។​
​    ​
​ជាមួយគ្នា​នោះ សម្តេចក្រុមព្រះ ក៏បាន​រំលឹក​ដល់​កេរ្តិ៍តំណែល​ដែលជា​ស្នាម​ព្រះហស្ដ របស់​អតីតព្រះមហាក្សត្រ​ខ្មែរ​សម្តេចព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ នរោត្តម សីហនុ អំពី​បញ្ហា​ការឈ្នះក្តី​ទៅលើ​ប្រទេស​ថៃ​ជុំវិញ​រឿង​ប្រាសាទព្រះវិហារ ដោយ​ព្រះអង្គ​បាន​តតាំង​ក្តី​ជាមួយ​ថៃ នៅ​តុលាការអន្តរជាតិ នៅក្នុង​ទីក្រុង​ឡាអេ នៃ​ប្រទេស​ហូ​ឡង់ នា​ឆ្នាំ​១៩៦២ ។
​    ​
​បន្ថែម​លើ​នេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ​ទាំងអស់ បន្ត​គាំទ្រ​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច ដែលជា​ស្នាម​ព្រះហស្ត​របស់​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ឲ្យ​បាន​គង់វង្ស ៕


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម