ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

ប្រពៃណី​ចម្លែក​នៅ​នេ​ប៉ាល់ ក្នុង​មួយជីវិត​មនុស្ស​ស្រី​ត្រូវ​រៀបការ​៣​ដង​

​ដោយ ៖ សេង ឡុង ថ្ងៃទី 17 មីនា 2017 ម៉ោង 09:57:AM

​កាលពីពេល​ថ្មីៗ​នេះ ក្មេងស្រី​តូចៗ​មកពី​សហគមន៍​មួយ​ឈ្មោះថា Newar បាន​ចូលរួម​ពិធី «Bel Bibaha» នៅក្នុង​ស្រុក Kavre នៃ​ជាយក្រុង Kathmandu ប្រទេស​នេ​ប៉ាល់​។​


​ពិធីបុណ្យ «Bel Bibaha» ឬ «Ihi» គឺជា​ពិធី​អាពាហ៍ពិពាហ៍ នៅក្នុង​សហគមន៍ Newar នៃ​ប្រទេស​នេ​ប៉ាល់ ដែល​ក្នុងនោះ ក្មេងស្រី​មុន​វ័យ​ជំទង់ ត្រូវ​រៀបការ​ជាមួយ​ផ្លែ​ព្នៅ នៅ​អាយុ​ខ្ទង់​សេស ដូចជា ៥, ៧ ឬ ៩​ឆ្នាំ​។​

​ផ្លែ​ព្នៅ ត្រូវបាន​គេ​ចាត់ទុកជា​និមិត្តរូប​នៃ ព្រះ​អម្ចាស់ Lord Kumar ដែលជា​កូនប្រុស​របស់​ព្រះ​អម្ចាស់ Lord Shiva​។ មូលហេតុ​សំខាន់បំផុត សម្រាប់​ការរៀប​ការ​ក្មេងស្រី ជាមួយ​ផ្លែ​ព្នៅ គឺ​នៅពេលដែល​នាង​បាន​រៀបការ​ជាមួយ ព្រះ​អម្ចាស់ Lord Kumar (​ផ្លែ​ព្នៅ​) រួច នាង​នឹង​នៅតែ​បរិសុទ្ធ និង​ស្អាតស្អំ ហើយ​មិន​ត្រូវបាន​គេ​ចាត់ទុកជា​ស្រី​មេម៉ាយ​ឡើយ ទោះបីជា​ស្វាមី (​មនុស្ស​ពិតប្រាកដ​) របស់​នាង​បាន​ស្លាប់ ព្រោះ​នាង​បាន​រៀបការ​ជាមួយ​ព្រះ​អម្ចាស់ Lord Kumar ដែល​គេ​ជឿជាក់ថា​នៅ​រស់រានមានជីវិត រួចទៅហើយ​។​

​គួរ​បញ្ជាក់ថា តាម​ធម្មតា ក្មេងស្រី​នៅក្នុង​សហគមន៍ Newar ទាំងអស់ ត្រូវ​រៀបការ​ចំនួន​៣​ដង នៅក្នុង​មួយជីវិត​របស់​ពួកគេ ដោយ​លើក​ទី​១ ជាមួយ ផ្លែ​ព្នៅ លើក​ទី​២ ជាមួយ ព្រះអាទិត្យ និង លើក​ទី​៣ ជាមួយ​មនុស្ស​ធម្មតា​៕

​ប្រភព​៖ Sabay/Xinhua  


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម