ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​ក្មេងប្រុស​ម្នាក់​រងរបួស​ធ្ងន់ នៅ​ក្រុង​ច្បារមន​

​ដោយ ៖សុខ​សុ​ភ័​ណ្ឌ​ ថ្ងៃទី 21 មេសា 2017 ម៉ោង 04:52:PM

កំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ បណ្ដាល​ឲ្យ​ក្មេងប្រុស​ម្នាក់​រងរបួស​ធ្ងន់ នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥០.៥១ ត្រង់ចំណុច​ខាងលិច​ស្ពាន​ធ្នួ​ស​លួង ស្ថិតក្នុង​ភូមិ​រំលោង សង្កាត់​កណ្ដាល​ដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៥៥​នាទី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧​។​

​នគរបាល​ក្រុង​ច្បារមន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A4597 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​និ​ច ពណ៌​ស​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1F8941 បើកបរ​ដោយ​ក្មេងប្រុស​ឈ្មោះ សៅ សាមីត អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ដោយ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ក្មេងប្រុស​រងរបួស​ធ្ងន់ និង​ម៉ូតូ​ចូល​ក្រោម​រថយន្ត​។​

​ប្រភព​បន្តថា ក្រោយ​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ឯ​ម្ចាស់​រថយន្ត​ចុះ​រត់​គេចខ្លួនបាត់ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​៕​

រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​ក្មេងប្រុស​ម្នាក់​រងរបួស​ធ្ងន់ នៅ​ក្រុង​ច្បារមន​

រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​ក្មេងប្រុស​ម្នាក់​រងរបួស​ធ្ងន់ នៅ​ក្រុង​ច្បារមន​

រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​ក្មេងប្រុស​ម្នាក់​រងរបួស​ធ្ងន់ នៅ​ក្រុង​ច្បារមន​ (រូប៖ សុខសុភ័ណ្ឌ)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM

សន្តិសុខសង្គម