ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962



បក្ស​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា​នឹង​បើក​យុទ្ធនា​ការឃោសនា​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​តែមួយ​ ​

​ដោយ ៖វិបុល ថ្ងៃទី 19 ឧសភា 2017 ម៉ោង 11:10:PM

(​ភ្នំពេញ​) ៖ យុទ្ធនាការ​ឃោសនាបោះឆ្នោត​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២០​ខែឧសភា​នេះ​ដោយ​គ្រប់​គណបក្សនយោបាយ​កំពុង​ត្រៀមលក្ខណៈ​​រៀងៗ​ខ្លួន​ដើម្បី​ចេញ​ឃោសនា​។ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន ដែល​សុទ្ធ​ជាប​ក្សមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​បា​នស​ម្រេច​ចេញ​យុទ្ធនាការ ឃោសនា​ទ្រង់ទ្រាយ​ធំ នៅ​ចំ​ថ្ងៃ​បើកឆាក​ដំបូង​ដូចគ្នា​។
     ​
​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​កំពុង​ដឹកនាំ​រដ្ឋាភិបាល​សព្វថ្ងៃ បានសម្រេច​ចិត្ត​ចេញ​យុទ្ធនា​ការឃោសនា​លក្ខណៈ​ទ្រង់​​ទ្រាយ​ធំ នៅ​ចំ​ថ្ងៃ​បើកឆាក​ដំបូង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។ គណបក្ស​នេះ​បាន​ប្រាប់​ទៅ​សកម្មជន​ឃុំ​-​សង្កាត់​របស់ខ្លួន​នៅ​​ទូទាំង​២៥​រាជធានី​-​ខេត្ត ចេញ​សកម្មភាព​ជួបជុំ​ឬ​ដង្ហែ​ក្បួន​នៅតាម​ឃុំ​-​សង្កា​ត់រៀងៗ​ខ្លួនៗ​ដោយ​ហាម​មិន​ឲ្យ​ឆ្លងទៅ​ឃុំ​-​សង្កាត់​ផ្សេង​​ៗ​ឡើយ​។
​    ​
​បើតាម​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែងប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ​នៅ​ថ្ងៃទី​១៩ ឧសភា​នេះ ថា​យុទ្ធនាការ​​ឃោសនា​ទ្រង់ទ្រាយ​ធំ​របស់​គណបក្ស​ប្រជា​ជននេះ ធ្វើ​ស្របគ្នា​ជាមួយនឹង​ទិវា​ចង់កំហឹង​ចំពោះ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត​ថ្ងៃ​២០​ឧសភា​។​
​    ​
​លោក​សុខ ឥសាន បាន​បន្ថែមទៀតថា ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​១៤​ថ្ងៃ គណបក្ស​ប្រជាជន​កម្ពុជា​សម្រេចយក​ពីរ​ថ្ងៃ​សម្រាប់​​ហែរ​ក្បួន​ទ្រង់ទ្រាយ​ធំ គឺ​ថ្ងៃ​បើក និង​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ចំណែក​ថ្ងៃ​ផ្សេងទៀត​គណបក្ស​គ្រាន់តែ​ដើរ​ជជែក​ពិភាក្សា​​ជាមួយ​អ្នកគាំទ្រ​ប៉ុណ្ណោះ​។​ទោះជា​យ៉ាណា នៅ​ថ្ងៃ​២០​ឧសភា​នេះ លោក​សុខ ឥសាន បាន​បញ្ជាក់ថា គណបក្ស​នឹងធ្វើ​ធ្វើ​មី​ទន្ទិញ​រួម​នៅតាម​ឃុំ សង្កាត់ នីមួយៗ​​ពីព្រោះ​គេ​មិន​ឲ្យ​ហែរ​ក្បួន​ឆ្លង​ពី​សង្កាត់​មួយ​ទៅ​សង្កាត់​មួយ​ឬ​ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ​ទេ ពីព្រោះ​បោះឆ្នោត​ជាការ​បោះឆ្នោត​ឃុំ សង្កាត់​។
​    ​
​រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​មួយគត់​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​កម្ពុជា​បានសម្រេច​ចេញ​យុទ្ធនាការ​ឃោស​​នា​បោះឆ្នោត​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅ​ចំ​ថ្ងៃ​បើកឆាក​ដំបូង​ដែរ ហើយ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ចុងក្រោយ​។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ដល់​សកម្មជន​រប​ស់​ខ្លួន​ឲ្យ​មកជួបជុំ​គ្នា​នៅ​ទីតាំង​លើផ្លូវ​៦០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត នៅតាម​ផ្លូវ​មួយចំនួន​។​មុននឹង​ចេញ​ដង្ហែ​ក្បួន​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចេញ​ថ្លែង​ជា​សារ​នយោបាយ​ប្រាប់​ដល់​អ្នកគាំទ្រ​ផងដែរ​។​
​    ​
​ក្នុងនោះ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រជុំគ្នា​នៅ​ទីតាំង​លើផ្លូវ​៦០​ម៉ែត្រ ឆ្ពោះទៅ​ស្តុ​ប​មុខ​វត្ត​ចាក់អង្រែ​ក្រោម បត់​ទៅ​ផ្លូវជាតិ​លេខ​២ ឆ្លងកាត់​ស្ពាន​មុនី​វង្ស​ថ្មី ហើយ​ឆ្លង​មកវិញ តម្រង់​ទៅ​ផ្លូវ​ព្រះមុនីវង្ស ដល់​ស្ត​ប់​ពេ​ទ្រ​ចិន បត់​តាមផ្លូវ​ព្រះសីហនុ​ដល់​រង្វង់​មូល​កាំ​កូ ហើយ​នាំគ្នា​រំសាយ​។ ចំណែក​នៅពេល​រសៀល​ចេញដំណើរ​តាម​បណ្តោយ​ផ្លូវ​៥៩៨ សំដៅទៅ​ផ្សារ​ដី​ហុយ បត់​មក​ផ្លូវ​អាស៊ីអាគ្នេយ៍​ដល់​ផ្លូវ​​ម៉ៃ​ដា បត់​មក​ផ្លូវ​វេ​ង​ស្រេង រហូតដល់​រង្វង់​មូល​ចោមចៅ និង​មក​រំសាយ​នៅ​ជម្ពូ​វន្ត​៕

បក្ស​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា​នឹង​បើក​យុទ្ធនា​ការឃោសនា​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​តែមួយ​ ​

យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៣របស់គណបក្សទាំង២(រូប៖ឯកសារ)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម