ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962



ក្រុងភ្នំពេញ​និង​គណបក្សនយោបាយ​ ​ឯកភាព​លើ​ចំណុច​មួយចំនួន​សម្រាប់​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ចាប់ពី​ថ្ងៃស្អែក​ ​

​ដោយ ៖វិបុល ថ្ងៃទី 19 ឧសភា 2017 ម៉ោង 02:59:PM

(​ភ្នំពេញ​) ៖ ពាក់ព័ន្ធ​យុទ្ធនាការ​ស្វែងរក​សំលេងឆ្នោត នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់​ដែល​ចាប់ផ្ដើម​ឡើង​នៅ​ថ្ងៃស្អែក​​នេះ សាលា​រាជធានី​ភ្នំពេញ និង​តំណាង​គណបក្សនយោបាយ​ចំនួន​៦ បាន​ឯកភាពគ្នា​ជារួម​លើ​ចំណុច​សំខាន់ៗ​មួយចំនួន​ដើម្បី​កុំអោយ​​មាន​បញ្ហា​កើតឡើង​ដោយ​ចៃដន្យ​។​
​    ​    ​


​ក្រោយ​បញ្ចប់​កិច្ចប្រជុំ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា​នៅក្នុង​កិច្ចប្រជុំ​​នេះ ភាគី​ទាំង​២ បាន​យល់ព្រម​ឲ្យ​តំណាង​គណបក្សនយោបាយ​ទាំងអស់ ប្រចាំការ​រួមគ្នា​នៅ​ទីបញ្ជាការ​ស្រាល ឬ​ហៅថា​ក្រុម​ប្រចាំការ ស្ថិតនៅ​ទីស្នាក់ការ​គណៈកម្មាការ​រៀបចំ​បោះឆ្នោត​រាជធានី​ភ្នំពេញ ហៅថា PEC ដើម្បី​រួមគ្នា​ដោះស្រាយ​និង​សម្រេច​លើ​បញ្ហា​ណាមួយ​​ដែល​បាន​កើតឡើង នៅក្នុង​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​។​
​    ​
​សម្រាប់​ការ​ដង្ហែ​ក្បូន​ឃោសនា​វិញ ត្រូវបាន​អ្នកនាំពាក្យ​អះអាងថា ចំពោះ​តម្រាយ​ផ្លូវ​ទាំង​៩​ខ្សែ ដែល​សាលា​រាជធានី​ភ្នំពេញ​ចេញ​លិខិត​ផ្ញើ​​ទៅកាន់ គ​.​ជ​.​ប កាលពីពេល​កន្លងទៅនេះ ដែល​ហាម​មិន​ឲ្យ​មានការ​ដង្ហែ​ក្បូន​ឆ្លងកាត់​នោះ តែ​ក្រោយពេល​ពិភាក្សា​ភាគី​ទាំង​២​បាន​​ឯកភាពគ្នា​ដោយ​អនុញ្ញាត ឲ្យ​ក្បួន​បាន​ឆ្លងកាត់​នៅពេល ដែល​គណបក្សនយោបាយ​នោះ បានដាក់​លិខិត​ជូនដំណឹង​និង​លិខិត​ស្នើសុំ​​ទៅ​សាលា​រាជធានី​ភ្នំពេញ​ជាមុន​។​
​    ​
​ដោយឡែក សួនច្បារ​ទាំង​៧​កន្លែង នៅតែ​មិន​អនុញ្ញាត​ឲ្យ​មានការ​ដង្ហែ​ក្បូន ឬ​ជួបជុំ​ដូច​បញ្ជាក់​នៅក្នុង​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បានចេញ​រួម​មកហើយ​នោះ​។ ត្រង់ចំណុច​នេះ​លោក ម៉េ​ត មាស​ភក្ដី បាន​ពន្យល់ថា ការហាមឃាត់​នេះ​ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ទុក​ឲ្យ​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​រាប់ម៉ឺន​នាក់ សម្រាប់​ដើរលេង​កំសាន្ដ ហាត់ប្រាណ ឬ​លំហែកាយ​ជាដើម​។ ដោយឡែក​ការឃោសនា​​នៅតាម​ផ្សារ​ទាំង​៦ ដែល​សាលា​រាជធានី​ភ្នំពេញ ហាមឃាត់​នោះ​ត្រូវបាន​អង្គប្រជុំ​កែប្រែ ដោយ​អនុញ្ញាត​ឲ្យ​ក្បួន​ឃោសនា​ហែរ​កាត់​ប៉ុន្ដែ​​ហាម​ហែរ​ជុំវិញ​បរិវេណ​ផ្សារ​ទាំង​៦​នេះ​។​
​    ​
​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ ចំពោះ​ផ្សារ​រដ្ឋ​ទាំង​២៥ នៅក្នុង​រាជធានី​ភ្នំពេញ​តំណាង​គណបក្សនយោបាយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចែក​ខិតប័ណ្ណ ឬ​ឧបករណ៍​ដែល​អាច​ឃោសនា​បាន​ចូលទៅក្នុង​ផ្សារ ត្រឹមតែ​មួយថ្ងៃ និង​មួយ​ឃោសនា ហើយ​មិន​ឲ្យ​លើសពី​១០​នោះទេ​។ សម្រាប់​មេក្រូ ឬ​ឧ​ឃោសនា​ស័ព្ទ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​នាំចូល​ទៅក្នុង​ផ្សារ ប៉ុន្ដែ​អាច​ផ្សព្វផ្សាយ​ជាទូទៅ នៅ​ទីតាំង​ឬ​រោង​នៃ​​ជ្រុង​ណាមួយ​របស់​ផ្សារ ហើយ​អាជ្ញាធរ នឹង​ផ្ដល់ជូន​ឧបករណ៍​សម្រាប់​ឃោសនា​ទាំងនេះ​ជូន​។​

​អ្នកនាំពាក្យ​បាន​បន្ដថា ពាក់ព័ន្ធ​ការបិទ​ខិតប័ណ្ណ​នៅតាម​បង្គោល​ភ្លើង និង​ដើមឈើ ត្រូវបាន​ហាមឃាត់ ហើយ​ចង​ប៉ាន់​ណូ ឬ​បដា ឬ​ខិតប័ណ្ណ​ស្ដីពី​ការឃោសនា តំណាង​គណបក្សនយោបាយ ត្រូវ​ស្នើសុំ​មក​សាលា​រាជធានី​ភ្នំពេញ ពេលនោះ​សាលា​រាជធានី​ភ្នំពេញ នឹង​ពិនិត្យមើល​ទីតាំង​ទាំងនោះ​ជូន តែបើ​មានការ​ប៉ះពាល់ នឹងមិន​អនុញ្ញាត​ឲ្យ​ឡើយ​៕


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម