ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​ដ៏​ធំ​នៅ​ស្រុក​សំរោង​

​ដោយ ៖ហូ​សាន់​ ថ្ងៃទី 11 មករា 2017 ម៉ោង 02:12:PM

(​កណ្តាល​)៖​កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល​បាន​ចុះបង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​និង​កាន់កាប់​គ្រឿងផ្ទុះ​ខុសច្បាប់​ដ៏​ធំ មួយ​និង​ដកហូត​ស្លាក​លេខ​ម៉ូតូ​ជាង​១០០​បន្ទះ​។​កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៧​កន្លង​ទៅនោះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ គឹម សុខ​សំណាង ហៅ​យ៉យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជាប់​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន និង​ករណី​លួច​។

បន្ទាប់ពី​បានធ្វើការ​ឃាត់ខ្លួន​រួចមក ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​បញ្ជាការដ្ឋាន​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​។​បន្ទាប់ពី​សួរចម្លើយ​ជនសង្ស័យ​រូបនេះ កម្លាំង​អាវុធហត្ថ​បាន​បន្ត​ចុះទៅ​បង្ក្រាប​ទីតាំង​លក់ និង​ទិញ​ម៉ូតូ​ខុសច្បាប់​ដ៏​ធំ​មួយកន្លែង​នៅ​ស្រុក​សំរោង ដែល​បាន​ទិញ​ម៉ូតូ​ពី​ចោរ គ្រប់​ទីកន្លែង ព្រមទាំង​មានការ​ដាប់​លេខ​ខុសច្បាប់​ទៀតផង​។​

​នៅមុខ​មន្ត្រី​កងរាជអាវុធហត្ថ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ធ្លាប់​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ជាច្រើន​ដង​មកហើយ ហើយ​បាន​យក​ម៉ូតូ​ទាំងនោះ ទៅ​លក់​ឲ្យ​ឈ្មោះ សុំ សៀ​ប រស់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។​

​ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញា​ខេត្តកណ្តាល និង​ព្រះរាជអាជ្ញា​ខេត្តតាកែវ ព្រមទាំង​មានការ​ចូល​រូ​ម​ពី​អាជ្ញាធរ​មូលដ្ឋាន កម្លាំង កងរាជអាវុធហត្ថ ខេត្តតាកែវ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ទូច អ៊ី​ណាន បាន​បន្ត​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សុំ សៀ​ប នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ មុខរបរ​ទិញ​-​លក់​ម៉ូតូ​ខុសច្បាប់ និង​ដាប់​ឈូស​លេខ​ម៉ូតូ​ខុសច្បាប់ បាន​ឆ្លើយ​សារភាពថា ខ្លួន​បាន​រកស៊ី​ទិញ លក់​ម៉ូតូ ដាប់​ឈូស​លេខ​ខុសច្បាប់ អស់​រយៈពេល​២​ឆ្នាំ​មកហើយ រាល់​ម៉ូតូ​ដែល​គេ​យកមក​លក់​ឲ្យ​ខ្លួន​ជា​ម៉ូតូ​ឆបោក លួច ប្លន់ ហើយ​ពុំមាន​ធ្វើលិខិត​ស្មា​ម​។​

​ក្នុងការ​បង្ក្រាប​បទល្មើស​ទទួលផល​ចោរកម្ម​នេះ​លោក​វរសេនីយ៍ទោ ពក សាង បាន​ឲ្យ ដឹងថា កម្លាំង​កងរាជអាវុធហត្ថ ខេត្តកណ្តាល​បាន​ដកហូត​វត្ថុតាង​រួមមាន​៖ ស្លាក​លេខ​ម៉ូតូ ១០១​បន្ទះ​, ស្លាក​លេខ​រថយន្ត​២​បន្ទះ​, កូនសោរ​ម៉ូតូ​២៥​បន្ទះ​, កុង​ទ័​រ​ម៉ូតូ​៥​បន្ទះ​, ប្រដាប់​កឹ​ប ប្រដាប់​កែច្នៃ​ឈូស​លេខ​ម៉ូតូ​មួយចំនួន​, គ្រាប់​អាវុធខ្លី​២០​គ្រាប់​, បណ្ណ​សំគាល់​យានយន្ត​៤៨​សន្លឹក​, អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​១៣​សន្លឹក និង​បណ្ណ​បើកបរ​៣​សន្លឹក​។​

​ក្នុងនោះដែរ លោក​វរសេនីយ៍ទោ ពក សាង បានស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាត់បង់​ម៉ូតូ កាត​គ្រី អត្តសញ្ញាណ​បណ្ណ មក​ដាក់ពាក្យ​បណ្តឹង​នៅ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដើម្បី​ដាក់បន្ទុក​ទៅលើ​ជនសង្ស័យ សុំ សៀ​ប បន្ថែមទៀត ក្នុង​ការកសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល​ចាត់ការ​តាម​នីតិវិធី​៕S

សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​ដ៏​ធំ​នៅ​ស្រុក​សំរោង​

​សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​ដ៏​ធំ​នៅ​ស្រុក​សំរោង​(រូប៖វ៉េបសាយ)

សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​ដ៏​ធំ​នៅ​ស្រុក​សំរោង​

សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​ដ៏​ធំ​នៅ​ស្រុក​សំរោង​

សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​ដ៏​ធំ​នៅ​ស្រុក​សំរោង​

សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​ដ៏​ធំ​នៅ​ស្រុក​សំរោង​

សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​ដ៏​ធំ​នៅ​ស្រុក​សំរោង​

សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​ដ៏​ធំ​នៅ​ស្រុក​សំរោង​

សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​ដ៏​ធំ​នៅ​ស្រុក​សំរោង​

សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​ដ៏​ធំ​នៅ​ស្រុក​សំរោង​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Apsara-18

2017-02-13_182223

Ac

Ptc

300


ដំណឹងថ្មីៗប្រចាំថ្ងៃ

Treybok

ត្រី​បុក​

ថ្ងៃទី 23 កុម្ភៈ 2017 ម៉ោង 11:33:AM

23-inter-03

ទិវា​ឯករាជ្យ​ជាតិ​ព្រុយ​ណេ​

ថ្ងៃទី 23 កុម្ភៈ 2017 ម៉ោង 10:29:AM

សន្តិសុខសង្គម