មាតិកាៈ សង្គម
670x87

ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី​លីមីត​ធី​ត​(​ស្រា​បៀរ​កម្ពុជា​)​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ ​ដោយ​ទឹកជំនន់​ចំនួន​៦០០​គ្រួសារ​ទៀត​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ដ​បន្ទាយមានជ័យ​

បញ្ចូលអត្ថបទ ៖ ថ្ងៃទី 22 តុលា 2013 ម៉ោង 12:00:PM

rasmei

rasmei

 

ភ្នំពេញ: កាលពី​ចុង​សប្ដាហ៍ កន្លងមកនេះ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ដ បន្ទាយមានជ័យ ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី លីមីត​ធី​ត ស្រា​បៀរ​កម្ពុជា បាន​ចែក អំណោយ​ជូន​ជនរងគ្រោះ​ដោយ​ទឹក ជំនន់ ក្រោម​ការចូលរួម​រប​ស់លោក ទ្រី ណារិន អភិបាលខេត្ដ​បន្ទាយមានជ័យ និង​លោក​ឧកញ៉ា លាង ឃុន ប្រធាន អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី លីមីត ធី​ត​(​ស្រា​បៀរ​កម្ពុជា​) ។​

​    ​ដោយ​មើលឃើញ​ពី​ទុក្ខលំបាក និង​តម្រូវការ​ចាំបាច់​បន្ទាន់​របស់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​ដោយ​ទឹក ជំនន់ ក៏ដូចជា​ចូលរួមចំណែក​ជាមួយ នឹង​កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន​-​សែន​ជា​ប្រមុខ​ដឹកនាំ ក្រុមហ៊ុនស្រា​បៀរ កម្ពុជា បាន​នាំយក​អំណោយ​ទៅ​ចែក ជូន​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន ៦០០​គ្រួសារ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ដែល​គ្រួសារ នីមួយៗ​ត្រូវ​ទទួលបាន​អង្ករ​ចំនួន​២៥ គីឡូក្រាម មី​យើង​១​កេស អំបិល​១​គីឡូ ក្រាម សាប៊ូ​លាងដៃ​១​ដុំ ទឹកដោះគោ ម្លិះ​៥​កំប៉ុង អាវយឺត​ចំនួន​១ ថង់យួរ​១ និង​ទឹកប្រាក់​២០.០០០​រៀល ដែល​គិត ជា​ទឹកប្រាក់​សរុប​ប្រមាណ​២០.០០០ ដុល្លារ​អាមេរិក ។​

​    ​សូមបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន ខ្មែរ​ប្រ៊ូ​វើ​រី លីមីត​ធី​ត​(​ស្រា​បៀរ​កម្ពុជា​) ត្រូវបាន​បង្កើតឡើង​ដោយ​កូន​ខ្មែរ​យើង ១០០​ភាគរយ ហើយ​តែងតែ​នៅ​រួមសុខ រួមទុក្ខ និង​ដឹង​ពី​ការលំបាករ​បស់បង ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង ដោយបាន ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ ជួយ​ដល់​សង្គមជាតិ តាមរយៈ​រាជរដ្ឋាភិបាល​កម្ពុជា កាកបាទក្រហមកម្ពុជា មន្ទីរពេទ្យ​គន្ធបុប្ផា អង្គការ​សមាគម  នានា និង​បានផ្ដល់​អាហារូបករណ៍​យ៉ាង ច្រើន​ជូន​ដល់​សិស្ស និស្សិត​ក្រីក្រ​ដែល គ្មាន​ទីពឹង​ឱ្យបាន​បន្ដ​ការសិក្សា​នៅតាម សកល​វិទ្យាល័យ​នានា​ជា​រៀងរាល់ឆ្នាំ​។ ថ្មីៗ​មកនេះ​ដែរ ស្រា​បៀរ​កម្ពុជា​ក៏បាន ចែក​អំណោយ​ដល់​ប្រជាជន​ដែល​រង គ្រោះ​ដោយ​ទឹកជំនន់​៥០០​គ្រួសារ​នៅ បាត់ដំបង​ផងដែរ ៕


670

Vitica

Listsen

Letter

ព័ត៌មានថ្មីៗ
1 : បុរសម្នាក់ស្រវឹងជោកជិះម៉ូតូទៅបុករថយន្តនៅផ្លូវសឡា របួសពីរនាក់ កាលពីម៉ោង១២:៥០នា ទីថ្ងៃទី២៥ធ្នូ ។    2 : អង្គការសុខភាពពិភពលោកបានឲ្យដឹងថា អ្នកស្លាប់ដោយជម្ងឺអ៊ីបូឡាបានឡើងដល់ចំនួន ៧៥៧៣នាក់ហើយរហូតមកទល់ពេលនេះ ក្នុងចំណោមអ្នកឆ្លងជម្ងឺនេះចំនួន១៩៤៦៣នាក់ ។    3 : រថយន្តក្រុងសូរិយាបុកគ្នាជាមួយរថយន្តយីឌុបនិងបុកបន្តរថយន្តទួរីសស៊ាំងយ៉ុងមួយគ្រឿងទៀត បណ្ដាលឲ្យរបួស១៥នាក់និងស្លាប់អ្នកបើករថយន្តយីឌុប កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៣ធ្នូ ។    4 : មនុស្សមួយចំនួនរងរបួស ដោយរថយន្តធុនធំមួយគ្រឿងក្រឡាប់ធ្លាក់ផ្លូវទៅក្នុងប្រឡាយទឹក នៅគីឡូម៉ែត្រលេខ៤៨ស្រុកពារាំង ខេត្តព្រៃវែង កាលពីម៉ោង១:០៨នាទីយប់ថ្ងៃទី២២ធ្នូ ។    5 : រថយន្តមួយគ្រឿងបុកម៉ូតូ រងរបួសធ្ងន់ម្នាក់ នៅមុខស្ថានទូតវៀតណាម កាលពីម៉ោង ១១:៥០ នាទីយប់ថ្ងៃទី២២ធ្នូ ។    6 : រថយន្តធុនធំពីរគ្រឿងបុកគ្នានៅ ក្បែរផ្សារក្រឡោមភ្លុក ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង កាលពីម៉ោង៧:៤៥នាទីយប់ថ្ងៃទី២២ធ្នូ ។    7 : ស្លាប់ពីរនាក់និងរបួសធ្ងន់បីនាក់ដោយគ្រោះថ្នាក់ក្រឡាប់រថយន្ត កាលពីរសៀលថ្ងៃទី២១ធ្នូ នៅលើផ្លូវលំ​មួយ​ក្នុងភូមិ ​សើយ​ពីរ ឃុំ​ប៉ើ​ស​២ ស្រុក​ក្រូចឆ្មារ ។    8 : ផ្ទះចំនួន៣៣ខ្នងត្រូវរងការខូចខាតដោយសារអគ្គីភ័យ នៅភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ កាលពី​​ម៉ោង​៦​:១៥​នាទី​ល្ងាច ថ្ងៃ​ទី​២០ ធ្នូ ។    9 : បុរសម្នាក់បើកបរដោយស្រវឹងបុកបង្គោលភ្លើងបាក់ នៅសួន​ច្បាក្បែរ​វិមានឯករាជ្យ កាល​ពី​ម៉ោង​១១:៣០នាទី​យប់​ថ្ងៃទី​២២ ធ្នូ​ ។    10 : ម៉ូតូពីរគ្រឿងបុកគ្នា របួសធ្ងន់ម្នាក់ នៅមុខវិទ្យាល័យបឹងត្របែក កាលពីម៉ោង១២:៣៥នាទី យប់ថ្ងៃទី១៩ធ្នូ ។