Ads_327_172
Ads_327_172

មាតិកាៈ ព័ត៌មានក្នុងប្រទេស

គណបក្ស​ទាំងពីរ​សម្រេច​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់​ ​ (ថ្ងៃទី 1 កក្កដា 2015 ម៉ោង 10:31:AM)

 ក្រុមការងារ​គណបក្ស ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ ជាតិ ដែលមាន​សមាសភាព​ម្ខាង ៥ រូប បាន​ជួបប្រជុំ​ជា​លើកដំបូង កាលពី រសៀល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៥ នៅ​រដ្ឋសភា ។ ក្រុមការងារ​គណបក្ស ទាំងពីរ​បានសម្រេច​ថា​នឹងធ្វើ​វិសោធនកម្ម​កែប្រែ​មាត្រា​មួយចំនួន​នៃ​ច្បាប់​ស្ដីពី ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដោយ​ចាប់ផ្ដើម​ប្រជុំ​ចាប់ពី​រសៀល ថ្ងៃ​ចន្ទ ទី​៦ ខែកក្កដា​ឆ្នាំ​២០១៥​តទៅ​។​

រដ្ឋសភា​អនុម័ត​ច្បាប់​ថវិការដ្ឋ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៣ ​ (ថ្ងៃទី 1 កក្កដា 2015 ម៉ោង 10:30:AM)

រដ្ឋសភា បាន​បន្ដ សម័យប្រជុំ​លើក​ទី​៤ នីតិកាល​ទី​៥ ដើម្បី ពិភាក្សា និង​អនុម័ត​សេចក្ដីព្រាងច្បាប់ ស្ដីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៣ ក្រោម អធិបតីភាព​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​- ហេង សំរិន ប្រធានរដ្ឋសភា កាលពី​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៥ ដោយមាន តំណាងរាស្ដ្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១០១ រូប ។​

លោក​ម៉ាន់ ឈឿន ជា សមាជិក​ព្រឹទ្ធសភា​ថ្មី​ជំនួស​សម្ដេច​ធម្ម​ពោធិ​សាល ជា ស៊ីម​ ​ (ថ្ងៃទី 1 កក្កដា 2015 ម៉ោង 10:30:AM)

01-say-01

ព្រឹទ្ធសភា​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា បាន​បើក​សម័យ ប្រជុំ​ពេញអង្គ​លើក​ទី​៧ ព្រឹទ្ធសភា នីតិកាល​ទី​៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ ខ្ពស់​របស់​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពី​ព្រឹក​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៥ ដោយ​សមាជិក​ព្រឹទ្ធសភា​ចូលរួម​ចំនួន​៥៥ រូប​។  

ក្រោយ​បាតុកម្មហិង្សា​លើ គយ​ប៉ោយប៉ែ​ត៉​ការចាប់ខ្លួន​ជនបង្ក នៅ​ទ្រឹង​ ​ (ថ្ងៃទី 1 កក្កដា 2015 ម៉ោង 10:27:AM)

ក្រោយ បាតុកម្ម​របស់​កម្មក​រ​អូស​រទេះ បង្ក​ឱ្យ មាន​អំពើហិង្សា លើ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ប៉ោយប៉ែត​កន្លងផុតទៅ​អស់ រយៈពេល​ជាង​១​ខែ​មកនេះ​អ្វីៗ​ហាក់ នៅ​ទ្រឹង​។ តែ​ដោយ​ការប្រមូល​ភស្ដុតាង សាក្សី នៃ​សំណុំរឿង​មូល​អស់ហើយ ខាង​អយ្យការ ក៏​បានឱ្យ​មន្ដ្រី​គយ ជួស ជុល​កន្លែងធ្វើការ​ជួស​ជុល​រថយន្ដ​។ កម្មករ​គយ​ម្នាក់​ក៏​ជាសះស្បើយ ហើយ វិល​មក​ធ្វើការ​វិញ​ដែរ​។​

សាកល្បង​គិត​មើលថា​ខាត និង​ចំណេញ​អ្វីខ្លះ​ពី​បម្រាម​មិនឱ្យ​ចិញ្ចឹម ត្រី​ឆ្ដោ​ជាង​១០​ឆ្នាំ​កន្លងទៅនេះ​, មួយថ្ងៃ​កម្ពុជា​ចំណាយលុយ រាប់ពាន់​លាន​ដើម្បី​នាំ​ត្រី​ចូល​ ​ (ថ្ងៃទី 1 កក្កដា 2015 ម៉ោង 10:25:AM)

Fish

 រយៈពេល​ជាង​១០ ឆ្នាំ នៃ​ការហាម​មិនឱ្យ​ចិញ្ចឹម​ត្រី​រ៉ស់ និង ត្រី​ឆ្ដោ ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​កន្លងផុតទៅ ហើយ​រដ្ឋបាល​ជលផល​នៅតែ​ស្រាវ ជ្រាវ​រក​ពូជ​ត្រី​រ៉ស់ និង​ត្រី​ឆ្ដោ​ថ្មី​មិនទាន់ បាន​លទ្ធផល​ដដែល ។ គួរ​សាកល្បង គិត​មើលថា ខាត​អ្វីខ្លះ​និង​ចំណេញ​អ្វីខ្លះ ពី​បម្រាម​ជាង ១០​ឆ្នាំនេះ ។​

រដ្ឋសភានឹងធ្វើ សិក្ខាសាលាពិគ្រោះយោបល់ លើច្បាប់ស្តីពីសមាគម.អង្គការ ​នៅថ្ងៃ​១០​កក្កដា (ថ្ងៃទី 1 កក្កដា 2015 ម៉ោង 12:04:AM)

To

រដ្ឋសភានឹងធ្វើសិក្ខាសាលាពិគ្រោះយោបល់មួយពីសេចក្តី​ព្រាងច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភភិបាល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ខាងមុខនដោយមានការ​ចូលរួម​ពីអង្គទូតនានាប្រចាំនៅកម្ពុជាអង្គការជាតិ អន្តរជាតិ តំណាងក្រសួងពាក់ព័ន្ធ រដ្ឋសភា និងព្រឹទ្ធសភា។ នេះបើតាមការបញ្ជាក់របស់ លោកឈាង វុន សមាជិកគណៈកម្មាធិការ អចិ​ន្ត្រៃយ៍​រដ្ឋ​សភា និងជាប្រធានគណៈ កម្មការ កិច្ចការបរទេស សហប្រតិ​បត្តិ​ការ​​​អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

សមត្ថកិច្ចកម្ពុជា ហាមឃាត់វៀតណាម នូវការជួសជុលទីសក្ការៈបូជា ជាប់ព្រំដែន (ថ្ងៃទី 30 មិថុនា 2015 ម៉ោង 11:31:PM)

11693080_1758309624396150_403638287_n

កម្លាំងវរៈនគរបាលការពារព្រំដែនគោកលេខ៦០១ បានចុះដល់គោលដៅ ព្រមទាំង ហាមឃាត់ ខណៈពេលឃើញមានសកម្មភាពរុះរើ និងជួសជុលដំបូលស្តូបទីសក្ការៈបូជាមួយកន្លែង  ធ្វើឡើងពីសំណាក់ក្រុមជាងជាជនជាតិវៀតណាម កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅច្រក ទ្វារទ្វេភាគី ទាន់ហាន់-យ៉ាន់ថាញ់ ជាប់ព្រំប្រទល់រវាងភូមិព្រែកក្រឹស​ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពតរបស់កម្ពុជា និងភូមិវ៉ាខាន់ ឃុំតាន់ថាន់វ៉ា ស្រុកយ៉ាន់ថាញ់ ខេត្តគៀនយ៉ាង  នៃប្រទេស វៀត ណាម។

សម្ដេច​តេ​ជោ​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ជ័យលាភី​ឯតទគ្គ​កម្ម​អន្ដរជាតិ​អូ​ឡា​ព្យា​ដ​ ​ (ថ្ងៃទី 30 មិថុនា 2015 ម៉ោង 04:20:PM)

30-ds-02

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រី​នៃ​កម្ពុជា នឹង​អនុញ្ញាតឱ្យ យុវ​សិស្ស​ខ្មែរ​ដែលជា​ជ័យលាភី ឯតទគ្គ​កម្ម​អន្ដរជាតិ​អូ​ឡា​ព្យា​ដ ចំនួន ១៨​នាក់ ដែល​ទទួលបាន​មេដាយ​ពី​ការ ប្រកួត​ឯតទគ្គ​កម្ម​អន្ដរជាតិ​អូ​ឡា​ព្យា​ដ នៅ​សហរដ្ឋអាមេរិក​ចូលជួប​សម្ដែង​ការ គួរសម និង​សំណេះសំណាល​កាល ពី រសៀល​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៥​នៅ វិមាន​សន្ដិភាព​ទីស្ដីការ​នាយក រដ្ឋមន្ដ្រី ដើម្បី​ជាការ​បន្ដ​ផ្ដល់​កិ​ត្ដិ​យស និង​លើក ទឹកចិត្ដដ​ល់​ពួកគេ​បន្ទាប់ពី​បាន​ប្រឹងប្រែង ប្រកួតប្រជែង​ដណ្ដើមយក មេដាយ​។​

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ថ្កោលទោស​អំពើហិង្សា​ចំពោះ​ការ​ប៉ះ ទង្គិច​គ្នា​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម​,រដ្ឋបាល​ខេត្ដ​ស្វាយរៀង ប្រកាស​មិន​ទទួលខុសត្រូវ​ចំពោះ​ផ្លូវ ច្បាប់​រឿង​ប៉ះទង្គិច​គ្នា​, ស្នើ​បង្កើត​ឧត្ដមក្រុមប្រឹក្សា ជាតិ ព្រំដែន​ដែលមាន​ព្រះមហាក្សត្រ ប្រថាប់​ជា​ប្រធាន​ ​ ​ (ថ្ងៃទី 30 មិថុនា 2015 ម៉ោង 04:18:PM)

30-img-03

អ្នកនាំពាក្យ​ក្រសួង មហាផ្ទៃ បាន​ថ្កោលទោស​នឹង​ប្រឆាំង ចំពោះ​ការប្រើ​អំពើហិង្សា​នៅ​ជិត​តំបន់ ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ចំណុច ភូមិ​ធ្លក​ថ្មី ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ខេត្ដ ស្វាយរៀង កាលពី​រសៀល​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​២០១៥​។​

សម្ដេច​តេ​ជោ​ប្រា​ប់លោក សម រង្ស៊ីៈ សូមឱ្យ​អង្គការ​សង្គម​ស៊ីវិល កុំ​ព្រួយបារម្ភ​ហួសហេតុ​ ​ (ថ្ងៃទី 30 មិថុនា 2015 ម៉ោង 04:17:PM)

30-mnr-01

 លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប ពិភាក្សា​ជាមួយ​សម្ដេច​អគ្គមហាសេនា​-​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ ២០១៥ នៅ​វិមាន​រដ្ឋសភា​។

ព័ត៌មានដែលពេញនិយម

ឧកញ៉ា​នៅ​សៀមរាប​ម្នាក់​អង្គុយ​កើប​លុយ​យ៉ាង​ត្រជាក់​តាមរយៈ​បង្កើត​បេនឡាន​ក្រៅច្បាប់​ ​ ថ្ងៃទី 4 មិថុនា 2015 ម៉ោង 03:27:PM

រដ្ឋាភិបាល​មាន​ផែនការ​រៀបចំ​តំបន់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ជា​តំបន់ឧស្សាហកម្ម​ ​ ថ្ងៃទី 2 ឧសភា 2015 ម៉ោង 02:31:PM

ឃាត់ខ្លួន​និស្សិត​ម្នាក់ ដែល​បាន​គំរាម​បង្ហោះ​រូបអាក្រាត​របស់​នារី​ម្នាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ ​ ថ្ងៃទី 23 មេសា 2015 ម៉ោង 02:33:PM

អង្គការ AIF ប្រកាស​ឈប់ ទទួល​ទុនវិនិយោគ​ថ្មី​ពី​ប្រជាពលរដ្ឋ​ ​ ថ្ងៃទី 25 មិថុនា 2015 ម៉ោង 03:19:PM

ឧកញ៉ា នង សាវុត ប្រឈម នឹង​បណ្ដឹង​ស៊ីដាច់​ប្រាក់​ជិត​៥​លាន ដុល្លារ​, មេធាវី ឡា​ច សំរោង បដិសេធ​ការផ្ដល់​ព័ត៌មាន​ឱ្យ​ប្រព័ន្ធ ផ្សព្វផ្សាយ​ ​ ថ្ងៃទី 21 មេសា 2015 ម៉ោង 02:53:PM