Man Utd ច្រឡំ​ប្រកា​សលោក​សូល​ក្យែ​រ​ជា​អ្នកចាត់ការ​បណ្តោះអាសន្ន​នៅលើ​វេ​ប​សាយ​ផ្លូវការ​របស់ខ្លួន​

761
ចែករម្លែក

​ក្រុម​បិសាច​ក្រហម Manchester United គ្រោង​នឹង​បញ្ជាក់​ជា​ផ្លូវការ​ថា លោក អូ​ល ហ្គា​ន់​ណា សូល​ក្យែ​រ (Ole Gunnar Solskjaer) នឹង​ក្លាយជា​គ្រូបង្វឹក​បណ្តោះអាសន្ន​ថ្មី​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៩​ធ្នូ ប៉ុន្តែ​មើលទៅ​ដូច​ជាមាន​នរណាម្នាក់​ទ្រាំ​ចាំ​យូរ​ទៀត​លែង​បាន​។​

​នៅ​រាត្រី​ថ្ងៃ​អង្គារ​គឺ​តិចជាង ១២ ម៉ោង​បន្ទាប់ពី​លោក​ចូ​សេ ម៉ូ​រី​ញ៉ូ​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង វេ​ប​សាយ​របស់​ក្លិប​បាន​បង្ហោះ​វីដេអូ​មួយ​ដែលមាន​ចំណងជើង​ថា “​សូល​ក្យែ​រ​ក្លាយជា​អ្នកចាត់ការ​បណ្តោះអាសន្ន​របស់​យើង ពោលគឺ ២០ រដូវ​កាល​បន្ទាប់ពី​បានឈ្នះ​ពានរង្វាន់​៣​ជាមួយ​គ្រាប់​បាល់​មួយ​នោះ​នៅ​ទឹកដី Camp Nou …”​។​

​វីដេអូ​ដែល​សំដៅ​ទៅលើ​គ្រាប់​បាល់​ជ័យជម្នះ​របស់​អតីត​ខ្សែប្រយុទ្ធ​រូបនេះ​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ១៩៩៩ មិនបាន​បង្ហាញឡើង​នៅលើ​ទំព័រ​ដើម​របស់​វេ​ប​សាយ​ក្លិប​ទេ ប៉ុន្តែ​ត្រូវបាន​បង្ហោះ​នៅក្រោម URL “www.manutd.com/en/videos/detail/highlights-of-the-1999-champions-league-final-and-ole-gunnar-solskjaer-winner”​។​

​ក្រោយមក​វីដេអូ​ត្រូវបាន​ដកចេញ​ពី​វេ​ប​សាយ ប៉ុន្តែ​គេ​រំពឹងថា​នឹង​ផ្សាយ​វីដេអូ​នោះ​ឡើងវិញ នៅពេលដែល​អ្នកចាត់កា​រទូ​ទៅ​របស់​ក្លិប Molde រូបនេះ​ត្រូវបាន​បង្ហាញ​ជា​ផ្លូវការ​ដើម្បី​ជំនួស​លោក​ម៉ូ​រី​ញ៉ូ​រហូតដល់​ចប់​រដូវ​កាល​៕ ដោយ៖ កញ្ញាដាលីស

វីដេអូ​គ្រាប់​ជ័យជម្នះ​របស់​សូល​ក្យែ​រ​ត្រូវគេ​ច្រឡំ​បង្ហោះ​កាលពី​យប់​ថ្ងៃ​អង្គារ
វីដេអូ​គ្រាប់​ជ័យជម្នះ​របស់​សូល​ក្យែ​រ​ត្រូវគេ​ច្រឡំ​បង្ហោះ​កាលពី​យប់​ថ្ងៃ​អង្គារ