Manchester City ជាប់បម្រាម Champions League ពីររដូវកាល

243
ចែករម្លែក

ក្រុមមេឃខៀវ Manchester City ត្រូវបានដកសិទ្ធិពីការប្រកួតប្រជែងក្របខ័ណ្ឌក្លឹបអឺរ៉ុបរយៈពេល ២ រដូវកាល បន្ទាប់ពីគេរកឃើញថាក្លិបនេះបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើការផ្តល់សិទ្ធិអនុញ្ញាតរបស់យូហ្វានិងបទប្បញ្ញត្តិស្តីពីការប្រកួតប្រជែងដោយយុត្តិធម៌ផ្នែកហិរញ្ញវត្ថុ។

ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះក៏ត្រូវបានពិន័យជាប្រាក់ ៣០ លានអឺរ៉ូផងដែរ។ សេចក្តីសម្រេចនេះនឹងត្រូវប្តឹងឧទ្ធរណ៍ទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា។

ក្រុមមេឃខៀវ Manchester City និយាយថាពួកគេមានការខកចិត្ត ប៉ុន្តែមិនមានការភ្ញាក់ផ្អើលទេចំពោះការសម្រេចចិត្តបែបលម្អៀងហើយនឹងប្តឹងឧទ្ធរណ៍។

អង្គជំនុំជម្រះផ្នែកវិនិច្ឆ័យឯករាជ្យនៃស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុរបស់ក្លិបបាល់ទាត់ (CFCB) បាននិយាយថា City បានរំលោភបំពានច្បាប់នេះដោយ “និយាយពន្លើសនូវចំណូលពាណិជ្ជកម្មរបស់ខ្លួននៅក្នុងគណនីរបស់ខ្លួន និងនៅក្នុងព័ត៌មានចំណូលចំណាយបញ្ជូនទៅយូហ្វានៅចន្លោះឆ្នាំ ២០១២ និង ២០១៦” ហើយបានបន្ថែមថា ក្លឹបនេះមិនបានសហការក្នុងការស៊ើបអង្កេតទេ។

City នឹងមិនអនុញ្ញាតឱ្យប្រកួតក្នុងក្របខ័ណ UEFA Champions League រដូវកាល ២០២០-២១ និង ២០២១-២២៕ ដោយ៖ កញ្ញាដាលីស

City នឹងមិនអនុញ្ញាតឱ្យប្រកួតក្នុងក្របខ័ណ UEFA Champions League រដូវកាល ២០២០-២១ និង ២០២១-២២