Mazda បើក​រោងចក្រ​ផលិត​រថយន្ត​ដ៏​ធំ នៅ​វៀតណាម​

1578
ចែករម្លែក

​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​Mazda បាន​បើក​ដំណើរការ​រោងចក្រ​ផលិត​រថយន្ត​ដ៏​ធំ​និង​ទំនើប​ជាងគេ​បំផុត នៅ​តំបន់​អាស៊ី​​អាគ្នេយ៍ ន ប្រទេស​វៀតណាម ភាគ​កណ្តាល​កាលពី​ថ្ងៃអាទិត្យ​ទី​២៥​មីនា​។​

​ការបង្កើត​រោងចក្រ​នេះ​គឺជា​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមហ៊ុន Mazda និង​ក្រុមហ៊ុន​ផលិត​រថយន្ត​Thaco​ដែលជា​ក្រុមហ៊ុន​​ក្នុងស្រុក ។ ក្រុមហ៊ុន​Thaco​នេះ នឹង​ផលិត​រថយន្ត Mazda សម្រាប់​ការលក់​ក្នុងស្រុក​និង​នាំចេញ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់​។​នេះ​បើ​​យោងតាម​ក្រុមហ៊ុន​Thaco ។​

​លោក Tran Ba Duong ប្រធាន​ក្រុមហ៊ុន​Thaco​បាន​និយាយថា រោងចក្រ​ផលិត​រថយន្ត​Mazda​នេះ ស្ថិតនៅ​ខេត្ត​ក្វាង​ណា​ម​(Quang Nam)​ហើយ​ថា រោងចក្រ​នេះ នឹង​ផលិត​រថយន្ត​តាម​គុណភាព​រថយន្ត​ដែល​ផលិត​នៅ​ជប៉ុន ។​

​រោងចក្រ​Thaco-Mazda ដែល​ស្ថិតនៅ​ខេត្ត Quang Nam​នេះ អាច​ផលិត​រថយន្ត​១០០.០០០​គ្រឿងក្នុង​មួយឆ្នាំ​ដោយ​ចំណាយ​​ថ្លៃដើម​សរុប​អស់​៥២៦,៨ លាន​ដុល្លារ​៕ដោយ៖សុខា/sn

​រថយន្ត​មួយ ត្រូវបាន​ដំឡើង​នៅ​រោងចក្រ​Thaco-Mazda នៅ​ខេត្ត Quang Nam ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​២៥​ខែមីនា ឆ្នាំ​២០១៨