Miss Global 2017 លេខ​១ អំពាវនាវ​អ្នកមាន​លទ្ធភាព​បន្ត​ជួយ​ក្មេងៗ​កំព្រា​និងក្មេង​រើស​សំរាម​នៅ​កម្ពុជា​

314

(​ភ្នំពេញ​)៖ Miss Global 2017 ជាប់​ជ័យលាភី កញ្ញា Barbara Vitorelli ជា​ជាតិ​ប្រេ​ស៊ី​ល​បាន​ចុះ​មើល​ក្មេងៗ​កំព្រា​និង​រើស​សំរាម​នៃ​អង្គការ​លើកស្ទួយ​ប្រជាពលរដ្ឋ​អតីត​តំបន់​ចាក់សម្រាម​ចាស់​ស្ទឹងមានជ័យ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ជាមួយគ្នា​នោះ​នាង​អំពាវនាវ​ដល់​អ្នកមាន​លទ្ធភាព​បន្ត​ជួយ​ក្មេងៗ​កំព្រា​និង​រើស​សំរាម​នៅ​កម្ពុជា​ដែល​មិន​ខ្វះ​បាន​។

​បវរកញ្ញា​ឯក​លេខ​១ Miss Global 2017 ដែល​ទើបតែ​ទទួល​ជ័យលាភី​កាលពីពេល​ថ្មីៗ​នេះ​បាន​ចុះទៅ​ធ្វើ​សកម្មភាព​មនុស្សធម៌​នា​អង្គការ​លើកស្ទួយ​ប្រជាពលរដ្ឋ​អតីត​តំបន់​ចាក់សម្រាម​ចាស់​ស្ទឹងមានជ័យ​រាជធានី​ភ្នំពេញ ដោយបាន​នាំ​អំណោយ​និង​អាហារ​ចែកជូន​ក្មេងៗ ក៏ដូចជា​សម្តែង​អារម្មណ៍​លើក​ចិត្ត​ដល់​លោកគ្រូ​អ្នកគ្រូ​និង​ស្ថាបនិក​អង្គការ​បន្តសកម្មភាព​ជួយ​ដល់​ក្មេង​ទាំងនេះ​ទៀត​។

​កញ្ញា​ឯករាជ​នី​សម្រស់​មកពី​ប្រទេស​ប្រេ​ស៊ី​ល​ទាំង​ស្អាត​និង​ឆ្លាត​រូប​បាន​ថ្លែងថា នាង​និង​ខាង​អ្នករៀបចំ​កម្មវិធី​បវ​រ​កញ្ញា​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ទឹក​បរិ​សុ​ទ្ឋ​អេ​រ៉ូ​ទិច​មាន​អំណោយ​ខ្លះ​ចែកជូន​ដល់​កុមារ​រស់នៅ​អង្គការ​ខាងលើ​ផងដែរ​។

​នាង​សប្បាយ​ចិត្តបាន​ចុះ​ជួប​ប្អូនៗ​កុមារ​ដែល​ក្រីក្រ​អាណាព្យាបាល​ជា​អ្នក​រើស​សម្រាម​ហើយ​ខ្លះទៀត​គ្មាន​ឳ​ពុក​ម្តាយ​គួរអោយ​អាណិត​។ កុមារ​នៅមាន​អនាគត​វែងឆ្ងាយ​ហើយ​អាច​ផ្លាស់ប្តូរ​ប្អូនៗ​ក្លាយជា​ធនធានមនុស្ស​ថ្មី​បាន​កាលណា​គាត់​រៀនសូត្រ​ចេះដឹង​មាន​អ្នក​អប់រំ​។​

​កញ្ញា Barbara Vitorelli បាន​អំពាវនាវ​ផងដែរ​ថា សូមមេត្តា​អ្នកមាន​ធនធាន ឬ មនុស្ស​សក្តានុពល​ណា​ឡាយ​សូម​គិតគូរ​ដល់​ក្មេង​​កំព្រា​និង​ក្មេង​ក្រីក្រ​រើស​សំរាម ឱ្យទទួល​បាន​ឱកាស​ចូលរៀន​និង​រស់រាន​ឱ្យ​ប្រសើរឡើង​។​ពីព្រោះ​មនុស្ស​ពូកែ​មនុស្ស​ល្អ​ផ្តល់​ការចែក​​រំលែក​នោះ អាចធ្វើឱ្យ​ក្មេងៗ​ប្រែក្លាយជា​មនុស្ស​ថ្មី​ដូច​អស់លោកអ្នក​ដែរ​។

​សូមបញ្ជាក់ថា Miss Global2017​មកពី​ប្រទេស​ប្រេ​ស៊ី​លក​ញ្ញា Barbara Vitorelli និង កញ្ញាឯក Miss Global 2015 ចំណាត់ថ្នាក់​លេខ​៣ កញ្ញា​Geri Donchera មកពី​ប្រទេស​ប៊ុល​ហ្គើ​រ​រី​បាន​ចូលរួម​កម្មវិធី​ខាងលើ​ដែល​នេះ​ជាការ​រៀបចំ​ពី​ក្រុមហ៊ុន​ទឹក​ពិសារ​អេ​រ៉ូ​ទិច​។​

​អំណោយ​ដែល​ប្អូនៗ​ទទួលបាន​មាន​ថវិកា​២​ម៉ឺន​រៀល នំ សៀវភៅ ទឹកដោះគោ ប៊ិច បាយ​ឆា​យ៉ាង​ចូ​វ​ម្នាក់​១​ប្រអប់​ផងដែរ​៕​ដោយ បូ​រិ​ន /sn