Mr Bean មានកូន​ទី ៣ នៅ​អាយុ ៦២ ឆ្នាំ​

578

​លោក រ៉ូ​វ៉ាន់ អាត​គីន​សុន (Rowan Atkinson) តារា​កំប្លែង​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅ​អង់គ្លេស ក្នុង​រឿង​ភាគ Mr Bean និង Blackadder គ្រោង​នឹង​ក្លាយជា​ឪពុក​គេ​ម្តងទៀត នៅពេល​គាត់​មាន​អាយុ ៦២ ឆ្នាំ​។​

​កាសែត​អង់គ្លេស​នានា​រាយការណ៍​ថា នេះ​ជា​កូន​ដំបូង​សម្រាប់​តារា​កំប្លែង​អង់គ្លេស​រូបនេះ និង​មិត្តស្រី​របស់គាត់ ជា​តារា​សម្តែង​ឈ្មោះ លូ​ស៊ី ហ្វ​ត (Lousie Ford) វ័យ ៣៣ ឆ្នាំ​។​

​លោក​អាត​គីន​សុន​មានកូន​ពេញវ័យ​ចំនួន ២ នាក់ គឺ​ឈ្មោះ បិ​ន អាយុ ២៣ ឆ្នាំ​និង លី​លី អាយុ ២១ ឆ្នាំ ពី​ចំណងអាពាហ៍ពិពាហ៍​មុន​របស់គាត់​ជាមួយ​អតីត​សិល្បៈករ​ផ្នែក​តុបតែង​មុខ​របស់​ប៉ុស្តិ៍ BBC ឈ្មោះ ស៊ូ​នេត្រា សា​ស្ទ្រី (Sunetra Sastry) ។ ប្តី​ប្រពន្ធ​នេះ​បាន​លែងលះគ្នា​នៅ​ឆ្នាំ ២០១៥ បន្ទាប់ពី​រៀបការ​បាន ២៥ ឆ្នាំ​។​

​តាម​សេចក្តីរាយការណ៍ លោក​អាត​គីន​សុន បាន​ជួប​នាង​ហ្វ​ត ដែល​ក្មេង​ជាង​គាត់ ២៩ ឆ្នាំ នៅពេលដែល​ពួកគេ​បង្ហាញខ្លួន​នៅក្នុង​ការសម្តែង​ល្ខោន​ជាមួយគ្នា​នៅ​រោង​មហោស្រព West End នៃ​ទីក្រុង​ឡុង​ដ៍​ក្នុង​ឆ្នាំ ២០១៣៕ ដោយ៖ កញ្ញាដាលីស

English actor, comedian, and screenwriter Rowan Atkinson, who is famous for his role as Mr. Bean in the television series, with his daughter, Lily.
លោក រ៉ូ​វ៉ាន់ អាត​គីន​សុន មានកូន​ជាមួយគ្នា​ជា​លើកដំបូង​ជាមួយ​នាង លូ​ស៊ី ហ្វ​ត