Napoli ដកខ្លួន​ចេញពី​ការ​ប្រជែង​ផ្ទេរ​យក​កីឡាករ ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស

230
ចែករម្លែក

​តាម​សេចក្តីរាយការណ៍​ថា ក្លឹប​អ៊ីតាលី Napoli បាន​ដកខ្លួន​ចេញពី​ការប្រកួតប្រជែង ផ្ទេរ​កីឡាករ ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodriguez) របស់​ក្លឹប Real Madrid ស្រប ពេល​ក្លឹប Atletico Madrid គ្រោង​ដាក់សំណើ​ផ្ទេរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។

​ក្លឹប​អ៊ីតាលី​នេះ​មិនអាច​យល់ព្រម​នឹង​តម្លៃ​សម្រាប់​ខ្សែបម្រើ​រូបនេះ ដែល​លេង​នៅ ក្រោម​ការដឹកនាំ​របស់​លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) អំឡុង​ពេលដែល លោក​ដឹក​នាំនៅ​ពហុកីឡាដ្ឋាន Bernabeu ។

​រ៉ូ​ឌ្រី​ហ្គេ​ស នៅសល់​កិច្ចសន្យា​មួយ​រដូវ​កាល​ទៀត​ក្នុង​កិច្ចសន្យា​នៅ​ក្លឹប Real Madrid នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់ Gazzetto dello Sport​។

​រ៉ូ​ឌ្រី​ហ្គេ​ស លែង​ក្លាយជា​កីឡាករ​សំខាន់​នៅ​ក្លឹប Real Madrid ហើយ បន្ទាប់ពី​ចំណាយ ពេល​ពីរ​រដូវ​កាល​ចុងក្រោយ​ខ្ចី​ជើង​នៅ​ក្លឹប Bayern Munich ដែល​បាន​បដិសេធ ជម្រើស​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ជា​អចិន្ត្រៃយ៍​នៅ​រដូវក្តៅ​នេះ​។

​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​អន្ទះសា​ចង់​ផ្ទេរចេញ​មុនពេល​រដូវ​កាល​ទិញដូរ​បិទទ្វារ ហើយ​នៅពេលនេះ​អាច​នឹង​រក​ច្រកចេញ​។

​ក្លឹប Atletico ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​យក រ៉ូ​ឌ្រី​ហ្គេ​ស​ក្នុង​ប៉ុន្មាន​សប្តាហ៍ ចុងក្រោយ​នេះ ស្របពេល កូ​កេ (Koke) សារភាពថា​កីឡាករ​កូ​ឡុំ​ប៊ី​រូបនេះ​នឹង​ស្វាគមន៍ នៅ​ក្លឹប​នេះ ហើយ​ពួកគេ​នឹងដាក់​សំណើ​សម្រាប់​យក​កីឡាករ​រូបនេះ​។

​ក្លឹប Atletico និង​ក្លឹប Real បានធ្វើ​ការងារ​ជាមួយគ្នា​រួចហើយ​នៅ​រដូវក្តៅ​នេះ ស្របពេល ម៉ា​កូ​ស ឡ​រិ​ន​តេ (Marcos Llorente) និង ឌី​អេ​ហ្គោ ស៊ី​ម៉ូ​ណេ (Diego Simeone) អាច​បញ្ចប់​ដោយ​ចំណាយ​ច្រើន​តាមរយៈ​ការផ្ទេរ​កីឡាករ រ៉ូ​ឌ្រី​ហ្គេ​ស​៕ ប្រែ​សម្រួល​: ពិសិដ្ឋ