NEA​ចុះ​អនុស្សរណៈ​ជាមួយ​CGIT​បង្ហាញ​ការផ្សព្វផ្សាយ​វគ្គ​បណ្តុះបណ្តាល​ផ្នែក​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​

1475
ចែករម្លែក

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ​(NEA)​ជាមួយ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​(CGIT)​បាន​ចុះ​ហត្ថា​លេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(MoU)​ដើម្បី​ផ្សព្វផ្សាយ​ទៅលើ​ការបណ្តុះបណ្តាល​លើ​ផ្នែក​វាយនភ័ណ្ឌ និង​កាត់ដេរ​នៅ​កម្ពុជា​។​

NEA ចុះ​MoU ជាមួយ CGIT កាលពី​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០១៨​ដើម្បី បង្ហាញ​ការផ្សព្វផ្សាយ​វគ្គ​បណ្តុះបណ្តាល​ផ្នែក​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​

​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​បានបញ្ជាក់​ក្រោយ​បញ្ចប់​ពិធី​នេះ​កាលពី​រសៀល​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០១៨​ឱ្យដឹងថា​ការចុះ​អនុស្សរណៈ​រវាង​ស្ថាប័ន​ទាំងពីរ​នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ត្រូវ​ធ្វើការ​រួមគ្នា ជាមួយ​ខាង​ទីភ្នាក់ងារ​ជាតិ មុខរបរ និង​ការងារ​(NEA)​។​សម្រាប់​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ​(NEA)​ក៏​ជា​ដៃគូ​ដ៏​ល្អ​មួយ​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​(GMAC)​ដែល​ត្រូវធ្វើ​ការបណ្តុះបណ្តាល​លើ​ផ្នែក​នេះ​ជាពិសេស​គម្រោង​មួយ​នេះ​ជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ផងដែរ​។​

​គួរ​បញ្ជាក់ថា​បន្ទាប់ពី​មើលឃើញ​តម្រូវការ​ជាក់ស្ដែង​ខាង​ផ្នែក​ឧស្សាហកម្ម​កាត់ដេរ​មានការ​កើនឡើង​ស្រប ពេល​កង្វះខាត​ជំនាញ​របស់​ក្រុមបច្ចេកទេស​កម្មករ​និ​យោ​ជិ​ក​ឆ្លើយតប​ទៅនឹង​តម្រូវការ​ការងារ​នៅមានកម្រិត​ទើប​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​(GMAC)​ជាមួយ​ក្រុមហ៊ុន​ដៃ​គួរ​បាន​រួមគ្នា​បង្កើត​វិទ្យាស្ថាន​បណ្ដុះ បណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​(CGIT)​នេះ​ឡើង​ដើម្បី​ផ្ដល់នូវ​ការបណ្ដុះបណ្ដាល​សមត្ថភាព​លើ​មុខជំនាញ​ផ្នែក​វាយនភ័ណ្ឌ និង កាត់ដេរ​នៅ​កម្ពុជា​។​

​ជាមួយគ្នា​ចំពោះ​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា (CGTI) ត្រូវបាន​បង្កើត និង​ចាប់​ដំណើរ ការឡើង​នៅ​ខែសីហា​ឆ្នាំ​២០១៧​ក្នុង​គោលបំណង​ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​វាយនភ័ណ្ឌ​ដំបូង​គេ​នៅ​កម្ពុជា​ដោយមាន​ទិសដៅ​បំពេញ​នូវ​ការបណ្តុះបណ្តាល និង​កាត់ បន្ថយ​កង្វះខាត​ជំនាញ​របស់​ក្រុមបច្ចេកទេស កម្មករ និង​និយោជក ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ការងារ​សព្វ​ថ្ងៃ​៕​សរន​