Neymar និង Kylian Mbappe អាចធ្វើ​ឲ្យ​ក្រុម PSG ក្លាយជា​ស្តេច​នៅ​តំបន់​អឺរ៉ុប​

268

​ខ្សែប្រយុទ្ធ ល្វី​ស សាហា (Luis Saha) ទទួលស្គាល់ថា ខ្សែប្រយុទ្ធ នី​ម៉ា (Neymar) អាចធ្វើ​ឲ្យ​ក្រុម Paris Saint- Germain ក្លាយជា​ស្តេច​នៅ​តំបន់​អឺរ៉ុប​នៅ​រដូវ​កាល​នេះ​។​
​ ​
​សាហា ទទួលស្គាល់ថា វត្តមាន​របស់ នី​ម៉ា បន្ទាប់ពី​ផ្ទេរ​ក្នុងតម្លៃ​១៩៨​លាន ផោន បូករួម​ជាមួយ Kylian Mbappe អាចជា​រឿង​ល្អ​មួយ​សម្រាប់​ក្រុម​ជើងឯក​បារាំង​រូបនេះ​។​
​ ​
​កាលពី​រដូវ​កាល​មុន ពួកគេ​ត្រូវ​ក្រុម​បា​សេ​ឡូ​ណា​ទម្លាក់​ចេញពី​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក បើទោះបីជា​ពួកគេ​រកបាន​៤-០ នៅ​ជើង​ទី​១​ក៏ដោយ​។ សាហា អតីត​ខ្សែប្រយុទ្ធ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​បារាំង​រូបនេះ​និយាយថា “​នី​ម៉ា លេង​ក្នុង​កម្រិត​ប្រកួត​ធំៗ​សម្រាប់​ប្រទេស​របស់ខ្លួន​និង​លើក​ពាន​ឆេ​ម​ពាន​សម្រាប់​បា​សេ​ឡូ​ណា​។​
​ ​
​សាហា បន្តថា “​នៅ​ជាមួយ PSG នី​ម៉ា មាន​សេរីភាព​ពីព្រោះ​នៅពេល​បា​សេ​ឡូ​ណា នី​ម៉ា ចាញ់​ប្រៀប​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី និង ល្វី​ស ស្វា​រ៉េ​ស​។
​ ​
​កិច្ចព្រមព្រៀង​ខ្ចី​ជើង Mbappe គឺជា​កិច្ច​ព្រម​ដ៏​សំខាន់​មួយ ហើយ​ក្លឹប PSG នឹង​ចំណាយ​ប្រាក់​ច្រើន​រហូតដល់​១៦៦​លាន​ផោន​ដល់ Monaco នៅ​ឆ្នាំក្រោយ​។​
​ ​
​សាហា បាន​និយាយថា “​ខ្ញុំ​មិន​ចាំ​ថា ធា​រី រកបាន​គ្រាប់​បាល់​ច្រើន​នៅ​វ័យ នេះ​ទេ​។ ហ៊ែ​ន​រី ប្រហែល​ជាមាន​ល្បឿន​លឿន​ជាង ប៉ុន្តែ Mbappe បានដឹង​រួច ហើយ​នៅពេល​ចូលដល់​តំបន់​គ្រោះថ្នាក់​និង​ក្បែរ​បង្គោល​ទី​។ វា​គឺជា​រឿង​អស្ចារ្យ​មែនទែន​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ នី​ម៉ា (Neymar) និង​ខ្សែប្រយុទ្ធ Kylian Mbappe