Nissan X-Trail ស៊េរី​ថ្មី​ឆ្នាំ​២០១៨ តម្លៃ​ជាង​៥​ម៉ឺន​ដុល្លារ បំពាក់​ប្រព័ន្ធ​បម្លាស់​ទី​ដ៏​ឆ្លាត​វៃ

141

(​ភ្នំពេញ​)៖​ភាពល្អ​ឥតខ្ចោះ​នៃ​រថយន្ដ Nissan X-Trail ស៊េរី​ថ្មី ឆ្នាំ​២០១៨ ផលិត​នៅ​ប្រទេស​ជប៉ុន មាន​បំពាក់​ប្រព័ន្ធ​បម្លាស់​ទី​ដ៏​ឆ្លាត​វៃ ការពារ​សុវត្ថិភាព​ចរាចរណ៍​បាន​ខ្ពស់​ដល់​គ្រួសារ​រលោក​អ្នក ពិសេស​ការ​រចនា​ម៉ូត​ប្រកបដោយ​ភាព​ប្រណិត​ទាំង​ផ្នែក​ខាងក្រៅ ខាងក្នុង និង​ម៉ាស៊ីន​មាន​គុណភាព​ខ្ពស់ ជាមួយនិង​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ មាន​លក់​លើ​ទីផ្សារ​កម្ពុជា​ហើយ​។​

​លោក Dato’ THAN Tai Hing ប្រធាន​ក្រុមហ៊ុន Tan Chong Motor Cambodia ដែលជា​ក្រុមហ៊ុន នាំចូល​និង​ចែក​ចាយ​ផ្ដាច់មុខ នូវ​រថយន្ដ Nissan និង​ជា​បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន Tan Chong Motor Holdings Bhd (Malaysia) បាន​ថ្លែងថា រថយន្ដ Nissan X-Trail ស៊េរី​ថ្មី​ឆ្នាំ​២០១៨ ដែល​បាន​សម្ពោធ​នៅ​ថ្ងៃទី​០៩ វិច្ឆិកា​នេះ​ជា​ស៊េរី​រថយន្ដ​ដែល​ពេញនិយម​​បំផុត​របស់ Nissan ដោយសារ មាន​ភាពបត់បែន​គ្រប់​កាលៈទេសៈ នៃ​ការធ្វើដំណើរ​ព្រមទាំង​បំពាក់​បន្ថែម​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​​បម្លាស់​ទី​ដ៏​ឆ្លាត​វៃ​ចុងក្រោយ​បំផុត របស់ Nissan ធ្វើ​ឲ្យ​រថយន្ដ​ស៊េរី​នេះ​ក្លាយទៅជា​រថយន្ដ ដែល​សក្ដិសម​បំផុត​សម្រាប់​ការធ្វើការ​ដំណើរ​​ផ្លូវ​ឆ្ងាយ ជា​លក្ខណៈ​គ្រួសារ​។​

​លោក​បន្ដថា «​រថយន្ដ​ដ៏​ប្រណិត Nissan X-Trail ស៊េរី​ថ្មី​ឆ្នាំ​២០១៨​នេះ មាន​ចំនួន​៦​ពណ៌​ដ៏​ស្រស់ស្អាត តម្លៃ ៥១.៩០០​ដុល្លារ​និង​មានការ​​បញ្ចុះតម្លៃ​ពិសេស ជូន​អតិថិជន​ផងដែរ ដើម្បី​ជាការ​លើក​ទឹក​ចិ​ត្ដ ដែល​បាន​គាំទ្រ​នៃ​រថយន្ដ Nissan រយៈពេល​៧​ឆ្នាំ​មកនេះ ក្នុងប្រទេស​កម្ពុជា​»៕ដោយ៖សុផល/sn  

​រថយន្ត​ទំនើប​ស៊េរី​ចុងក្រោយ Nissan X-Trail ស៊េរី​ថ្មី​ឆ្នាំ​២០១៨ បានមក​ដល់ កម្ពុជា និង អាច​រកបាន​នៅលើ​ទីផ្សារ​ក្នុងតម្លៃ​ជាង​៥​ម៉ឺន​ដុល្លារ​អាមេរិក​(​រូប សុផល​)