Nokia ចេក​មកដល់​ទៀតហើយ​! ដាក់លក់​ក្នុង​សប្តាហ៍​នេះ​ក្នុងតម្លៃ ៨៧ ដុល្លារ​

1620
ចែករម្លែក

​ទូរស័ព្ទ Nokia 8110 រហស្សនាម Nokia ចេក បានមក​ដល់ទី​ផ្សារ​ទៀតហើយ​។​

​ក្រុមហ៊ុន​បានប្រកាស​ដាក់លក់​ទូរស័ព្ទ Nokia 8110 កាលពី​ថ្ងៃ​ពុធ​ទី​១៥ សីហា ពោលគឺ​ជាង​៥​ខែ​បន្ទាប់ពី​ទូរស័ព្ទ​កែកុន​រូបរាង​ឡើងវិញ​ទាំងស្រុង​នេះ​ត្រូវ​បានបង្ហាញ​ជា​លើកដំបូង​។​

​ក្រុមហ៊ុន HMD Global ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ផលិត​ទូរស័ព្ទ​ម៉ាក Nokia បាន​នាំមក​នូវ​ទូរស័ព្ទ Nokia លក្ខណៈ​សម័យមុន​ជាច្រើន​ម៉ូ​ដែល​កាលពី​ឆ្នាំមុន​រួមមាន​ទាំង Nokia 3310 គួរឱ្យ​ស្រឡាញ់​។​

​ឥឡូវ ក្រុមហ៊ុន​នេះ​កំពុងផ្តល់​ជូន​នូវ​ទូរស័ព្ទ “​ចេក​” យក​ស្ទីល​តាម​ទូរស័ព្ទ Nokia ជំនាន់​មុន ដែល​ល្បីល្បាញ​ពេល​គេ​យក​វា​មក​ប្រើ​នៅក្នុង​ខ្សែភាពយន្ត “The Matrix”​។​

​ការបញ្ជាទិញ​ទុក​មុន​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី ៩ ខែសីហា​។​

​ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់ថា ទូរស័ព្ទ​ចេក​នេះ​មានតម្លៃ ៨៧ ដុល្លារ អាច​ភ្ជាប់​មកជា​មួយ​បច្ចេកវិជ្ជា 4G ថ្ម​កាន់​បាន ២៥ ថ្ងៃ និង​មាន​ហ្គេម​ពស់​៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ Nokia 8110 រហស្សនាម Nokia ចេក បានមក​ដល់ទី​ផ្សា​រកា​ល​ពីថ្ងៃ​ពុធ