Nokia បង្ហាញ​ស្មា​ត​ហ្វូ​ន PureView មាន​កាមេរ៉ា​ក្រោយ​៥​គ្រាប់ អាច​ថតរូប​ក្នុង​កម្រិត ២៤០ មេ​ហ្គា​ភិ​ច​សែ​ល​

771
ចែករម្លែក
  • 22
    Shares

​ក្រុមហ៊ុន Nokia បានបង្ហាញ​ស្មា​ត​ហ្វូ​ន PureView របស់ខ្លួន​ជាមួយ​កាមេរ៉ា​ក្រោយ​ចំនួន​៥​គ្រាប់ ដែល​ធ្វើការ​រួមគ្នា​ដើម្បី​ថតរូប​ភាព ដែល​វា​ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បង្អស់​ហើយ​ដែលមាន​កាមេរ៉ា​ច្រើន​គ្រាប់​បែបនេះ​។​

​រូបភាព ដែល​ថត​ដោយ​ឧបករណ៍​នេះ ត្រូវគេ​និយាយថា មាន​កម្រិត Resolution រហូតដល់​ទៅ ២៤០ មេ​ហ្គា​ភិ​ច​សែ​ល ដោយសារ​ប្រព័ន្ធ​ផ្គុំ​ចូលគ្នា​ដ៏​ឆ្លាត​វៃ​ពី​គ្រាប់ Sensor ទាំង ៥​។​

​វា​មាន​កាមេរ៉ា​ពណ៌​ធម្មជាតិ​ចំនួន​២ និង Sensor ស​ខ្មៅ​ចំនួន​៣​គ្រាប់ ដែល​ស្រូប​ពន្លឺ​ច្បាស់​ជាង​ឧបករណ៍​ដទៃទៀត​ដល់​ទៅ ១០ ដង​។​

​ស្មា​ត​ហ្វូ​ន​នេះ​ត្រូវ​បានដាក់​បង្ហាញ​នៅឯ​ពិ​ព័រ​ណ៌​ទូរស័ព្ទ​ពិភពលោក (MWC) នៅ​ទីក្រុង​បា​សេ​ឡូ​ណា ដែលជា​ការតាំង​បង្ហាញ​បច្ចេកវិជ្ជា​ទូរស័ព្ទ​ចល័ត​ដ៏​ធំ​បំផុត​របស់​ពិភពលោក ហើយ​គេ​និយាយថា​វា​មានតម្លៃ ៦៩៩ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស