Nokia 3310 ឡើង​ស៊េរី​ហើយ ម៉ូត​លើក​ក្រោយ​មាន 4G អាច​ភ្ជាប់​ជាមួយ WhatsApp បាន​

530

​កំណែ​ថ្មី​នៃ​ទូរស័ព្ទ Nokia 3310 តម្លៃ ៦៧ ដុល្លារ ដែល​ភ្ជាប់​ទៅ​បណ្តាញ 4G ត្រៀម​ចេញលក់​ឆាប់ៗ​នេះហើយ​។​

​យោងតាម​ឯកសារ​លេច​ធ្លាយ​ពី​ប្រទេស​ចិន​បានឱ្យដឹងថា ស៊េរី 4G 3310 នេះ​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​មួយ ដែល​អាច​ដំណើរការ​កម្មវិធី​រប​ស់​ប្រព័ន្ធ​ប្រតិបត្តិការ Android មួយចំនួន​។​

​ម៉ូត​មុនៗ​បាន​ភ្ជាប់​មកជា​មួយ​ប្រព័ន្ធ 2G ឬ 3G ប៉ុណ្ណោះ ប៉ុន្តែ​ទូរស័ព្ទ​ថ្មី​នេះ​អាច​ប្រើ 4G បាន​ដើម្បី​ដោ​ន​ឡូត​នូវ​កម្មវិធី​ផ្ញើ​សារ​ដូចជា WhatsApp ជាដើម​។​

​ប្រព័ន្ធ 4G ស្តង់ដារ​មាន​ល្បឿន​លឿន​ជាង 3G ពី ៥ ទៅ ៧ ដង​ឯណោះ ដោយ​ផ្តល់នូវ​ល្បឿន​អ៊ី​ន​ធឺ​ណេ​ត​រហូតដល់​ទៅ ១៥០ Mbps​។​

​ឧទាហរណ៍​ជាក់ស្តែង អ្នក​អាច​ទាញយក​វីដេអូ​ភាពយន្ត​កម្រិត HD ទំហំ ២ GB ក្នុង​រយៈពេល​តែ ៣ នាទី និង​២០ វិនាទី​ប៉ុណ្ណោះ នៅលើ​បណ្តាញ​ចល័ត 4G ស្តង់ដារ ខណៈ​វា​នឹង​ចំណាយពេល​ជាង ២៥ នាទី​នៅលើ​បណ្តាញ 3G ស្តង់ដារ​៕ ដោយ៖ កញ្ញាដាលីស

Nokia 3310 ស៊េរី​ថ្មី​នឹងមាន​ប្រព័ន្ធ 4G អាច​ដោ​ន​ឡូត​កម្មវិធី WhatsApp បាន