OSRAM ជា​ក្រុមហ៊ុន​ផលិត​អំពូល​ពន្លឺ​ដ៏​ទំនើប​គ្រប់​ប្រភេទ និង​ឈានមុខ​គេ​បានដាក់​សម្ពោធ​ផលិតផល​ជា​ផ្លូវការ​

1377
ចែករម្លែក
  • 31
    Shares

​ដោយៈ​សាវ​រក្ស / ភ្នំពេញៈ កាលពី​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​2018 ផលិតផល OSRAM បាន​សម្ពោធ​ផលិតផល​អំពូល​ភ្លើង​ដល់​ទំនើប ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា និង​ជា​ក្រុមហ៊ុន​ផលិត​អំពូល​ពន្លឺ​ដ៏​ទំនើប និង​ឈានមុខ​គេ​មួយ​ក្នុងចំណោម ក្រុមហ៊ុន​ផលិត​ឧបករណ៍​ពន្លឺ​ឈានមុខ​គេ​នៅលើ​ពិភពលោក ។

​នាឱកាស​សម្ពោធ​ផលិតផល​អំពូល​ភ្លើង លោក លឹម កុសល នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​OSRAM​បាន​មានប្រសាសន៍ថា ជាមួយនឹង​បច្ចេកវិទ្យា LED ឈានមុខ​គេ​និង OSRAM Lighting Solutions ផ្តល់នូវ​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​សម្រាប់​បំភ្លឺ​គ្រប់​កម្មវិធី និង​គ្រប់​ទីកន្លែង​។​

​នាយក​ចាត់ការ​ទូទៅ​រូបនេះ​បន្តថា មិន​ថា​អ្នក​ចូលចិត្ត ដំឡើង​អំពូល RGB ឬ White LED នៅក្នុង​ផ្ទះ​ឬ​ក្រៅ​ផ្ទះ​ជាមួយ​បរិយាកាស​ព័ទ្ធជុំវិញ ដែល​បាន​បញ្ចេញ ពន្លឺ​យ៉ាង​ល្អឥតខ្ចោះ​ដល់​យើង​គ្រប់គ្នា សេចក្តី​រីករាយ​ក្នុងការ​ផ្តល់នូវ​ដំណោះស្រាយ​សម្រាប់​ជីវិត​រស់​រវើក ប្រចាំថ្ងៃ​របស់​អ្នក​។ ចង្កៀង និង​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ពី OSRAM ផ្តល់នូវ​មូលដ្ឋាន​សម្រាប់​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត ដែល​ធានា​សុវត្ថិភាព និង​មាន​សមត្ថភាព​ខ្ពស់ជាង​ច​ង្ក្រៀ​ង​ភ្លើង​ផ្សេងៗ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ជា​ទំនុកចិត្ត​របស់​អតិថិជន​។​

​លោក​បន្តទៀតថា OSRAM គឺជា​ក្រុមហ៊ុន​មកពី​ប្រទេស​អាល្លឺម៉ង់​ដែលមាន​បទពិសោធន៍​ជាង ១០០ ឆ្នាំ​នៅក្នុង​ការផលិត​ផល​ឧបករណ៍​ពន្លឺ​ឈានមុខ​គេ​។ ដោយ​ការអបអរសាទរ​ចំពោះ​ផលិតផល​ដែលមាន​គុណភាព និង​តម្លៃ​សមស្រប​របស់​យីហោ​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​នៅលើ​ឆាក​អន្តរជាតិ និង​កំពុង​កំណត់​នូវ​ចំណុច​សំខាន់​របស់ខ្លួន​នៅក្នុង​ទីផ្សារ​កម្ពុជា​។​

​មុនពេល​ដាក់​ដំណើរការ​ជា​ផ្លូវការ ក្រុមហ៊ុន​បានទទួល​ភាព​ទំនុកចិត្ត​ពី​បណ្តា​ក្រុមហ៊ុន​មួយ ចំនួន មានដូចជា​៖ AEON Mall Cambodia, Sofitel Phnom Penh Phokeethra Cambodia, Preah Norodom Sihanouk-Angkor Museum (Siem Reap) និង​ក្រុមហ៊ុន​មួយចំនួនទៀត​ក្នុងប្រទេស​កម្ពុជា​។​

​សូមជម្រាបថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ដាក់លក់​ផលិតផល​ដូចជា​៖ LEDCOMFO® ACE, LEDCOMFO® Downlight G2, LEDCOMFO® Downlight Slim G2, LEDCOMFO® Spot, LEDCOMFO® Spot Light HP, LEDCOMFO® Track Light, LEDCOMFO® Multi-head, LEDCOMFO® Batten G4, LEDCOMFO® Panel G2, LEDCOMFO® Flood, LEDCOMFO®LED Highbay ។ លោកអ្នក​អាច​អញ្ជើញ​ទៅ​ទស្សនា កន្លែង​ដាក់តាំង​ដែល​ស្ថិតនៅ​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ជិត​វត្ត​ទួល​ទំ​ពួ​ង​៕ ល​