គម្រោង ផ្ទះនៃសុភមង្គល ទីក្រុងពិសិដ្ឋ បើកសម្ពោធ លក់ជាផ្លូវការហើយ!

450
ចែករម្លែក

ភ្នំពេញ៖ ក្រុមហ៊ុន Piseth City Investment Co., LTD. បានប្រកាសបើកសម្ពោធការលក់ គម្រោង អភិវឌ្ឍន៍ ផ្ទះនៃសុភមង្គល ទីក្រុងពិសិដ្ឋ របស់ខ្លួនជាផ្លូវការ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល ជាតំបន់ពោរពេញដោយសក្តានុពលអភិវឌ្ឍខ្ពស់ មានភាពស្ងប់ស្ងាត់ និងហ៊ុមព័ទ្ធដោយធម្មជាតិពណ៌បៃតង។

លោក ស៊ីម ពិសិដ្ឋ អគ្គនាយក្រុមហ៊ុន Piseth City Investment Co., LTD. បានថ្លែងថា៖ «ទីក្រុងពិសិដ្ឋ បង្កើតឡើង ដើម្បីការរស់នៅដ៏ស្រស់ស្រាយ ដែល មនុស្សគ្រប់រូប ប្រាថ្នាចង់បាន។ យើងនឹងផ្តល់នូវភាពល្អឥតខ្ចោះ តាមរយៈការរួមបញ្ចូលរវាងធម្មជាតិ និងស្ថាបត្យកម្ម ទំនើបទាន់សម័យនៅក្នុង លំនៅដ្ឋានដែលមានគុណភាពខ្ពស់ កម្រិតស្តង់ដាលេខ១។ យើងជឿជាក់ថាម្ចាស់លំនៅដ្ឋានគ្រប់រូបនឹងទទួលបានសុភមង្គល ជាមួយទំនើបភាព បរិយាកាស បរិសុទ្ធ និងហេដ្ឋារចនាសម្ព័ន្ធដែលហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតង ពីទីក្រុងពិសិដ្ឋ របស់ យើង»។

លោកអគ្គនាយក បានបញ្ជាក់បន្ថែមថា៖ «ដូចដែលអ្នកបានឃើញផ្ទះគំរូរបស់ ទីក្រុងពិសិដ្ឋ រួចស្រាប់ហើយ ខ្ញុំជឿថាអ្នកប្រាកដជាមើលឃើញ ពីការយកចិត្ត ទុកដាក់របស់យើងក្នុងការចូលរួម អភិវឌ្ឍសហគមន៍មួយ ដែលពោរពេញដោយសក្តានុពលនៃការរស់នៅដ៏ប្រសើរ។ យើងបាន យកចិត្ត ទុកដាក់ខ្ពស់ ទៅលើសុខមាល ភាព ការកម្សាន្ត និងបែបផែននៃការរស់នៅ ដែលមានភាព ងាយស្រួល។ គម្រោង ទីក្រុងពិសិដ្ឋ មិនមែនសាងសង់តែផ្ទះ សម្រាប់តែការរស់នៅមួយមុខប៉ុណ្ណោះទេ យើងនឹង បង្កើតនូវ សហគមន៍មួយ ដែលពេញលេញ និងសម្បូរបែប ជាមួយសាលារៀន មន្ទីរពេទ្យ កន្លែងកម្សាន្ត និងផ្សារទំនើប នៅក្នុងទីក្រុងរបស់យើងផងដែរ»៕PL