Prius ពិបាក​ដាក់​លេខ N អ្នកជំនាញ​ប្រាប់​ដំណោះស្រាយ​

2104
ចែករម្លែក
  • 46
    Shares

ជាធម្មតា រថយន្ត Pruis មិនអាច​ដាក់​លេខ N បានទេ (​អត្ថន័យ​អក្សរ N (Neutral) ងាយស្រួល​រុញ​ឬ​បម្លាស់​ទី នៅពេល​រថយន្ត​ពន្លត់​ម៉ាស៊ីន​)​។ អ្នកជំនាញ​បានបង្ហាញ​បច្ចេកទេស​សម្រាប់​ដា​ក់លេ​ខ N ដែល​អ្នក​កំពុង​ប្រើប្រាស់​រថយន្ត Prius អាច​ស្វែងយល់​។​

​លោក ណា​រឿន អ្នកជំនាញ​ខាង​រថយន្ត Prius បាន​ឲ្យ Sabay ដឹងថា ម៉ាស៊ីន Prius ហ្សី​ន​មកពី​នាយ មិនអាច​ដាក់​លេខ N បានទេ ទោះជា​ជាន់​ហ្វ្រាំង​កាច់​ទៅ N ក៏​វា​នៅតែ​លោត​ចូល P ដោយ​ស្វ័យប្រវត្តិ​។​

“​ដើម្បី​ដាក់​លេខ N លើ​រថយន្ត Prius ទាល់តែ​កាច់​ទៅ N ហើយ​ដោះ​ក្បាល​អាគុយ​ចេញ គឺ​ម៉ាស៊ីន​ហ្សី​ន​មកពី​នាយ​គឺ​ធ្វើ​អឺ​ចឹ​ង តែបើ​ដោះចេញ​ហើយ ចង់​ដាក់​អូស ឬ​ជាន់​ហ្វ្រាំង​ក៏​លែង​ស៊ី​ដែរ​។​

​លោក​ថា បើ​ចង់​ដាក់ N បាន​ទាល់តែ​កែ​ថែម​ដាក់​កុងតាក់​មួយទៀត​។ ពេល​ដំណើរការ​ត្រូវ​ជាន់​ហ្វ្រាំងដៃ​មួយ (​ហៅ​ហ្វ្រាំង​ជើង​ក៏បាន​) ពេល​ជាន់​ហ្វ្រាំង រួច​ទាញ​មក N រួច​ចុច​កុងតាក់​ហើយ​ព្រលែង​ហ្វ្រាំង​មកវិញ ចុងក្រោយ​គ្រាន់តែ​ចុច​ប៊ូ​តុង Power ឲ្យ​រលត់​ជាការ​ស្រេច ពេលនោះ​អាច​រុញ ឬ​ស៊ី​ផ្លេ​បាន​តាមចិត្ត​។​

#​អត្ថប្រយោជន៍​នៃ​ការកែ​ដាក់​កុងតាក់​ដាក់ N នៅលើ​រថយន្ត​

  • ១/ ដាក់ N ងាយស្រួល​ចត​នៅ​កន្លែង​ចង្អៀត​ដូចជា ផ្សារ ឬ​កន្លែង​ថត​បណ្ដោះអាសន្ន​ជាដើម​។​
  • ២/ មិន​ងាយ​មាន​អ្នកលួចយក​ឡាន​បាន
  • ៣/ ជា​កុងតាក់​សម្ងាត់ អាច​ការពារ​ឡាន​បាន​មួយផ្នែក​
  • ៤/ ផ្ដាច់​ចរន្ត​ភ្លើង មិន​ឲ្យ​បញ្ជា​បញ្ឆេះ​បាន ទោះជា​មាន​សោរ​ក៏ដោយ​។​

#​អត្ថន័យ​ចង្កឹះ​លេខ សម្រាប់​អ្នក​ចាប់ផ្តើម​បើករថយន្ត​ដំបូង​

​ដោយ​៖ រក្សា /Sabay​