PSG ចាប់អារម្មណ៍​លើ ម៉ា​រូ​ណេ ហ្វេ​ល​ឡៃ​នី​ខណៈ​កីឡាករ​រូបនេះ​ជិត​ចប់​កិច្ចសន្យា​ជាមួយ​យូ​ណាយ​ធី​ត​

304

​ក្លឹប Paris Saint-Germain​បាន​ចូលរួម​ប្រកួតប្រជែង​យក​ខ្សែបម្រើ​សញ្ចា​តិ​បែលហ្ស៊ិក ម៉ា​រូ​ណេ ហ្វេ​ល​ឡៃ​នី (Marouane Fellaini)​ដោយ​ឥត​តម្លៃ​ខ្លួន​នៅ​រដូវក្តៅ​នេះ​។​
​ ​
​ខ្សែបម្រើ​រូបនេះ​នឹង​ចប់​កិច្ចសន្យា​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅ​ដំណាច់​រដូវ​កាល​នេះ ហើយ​រហូត​មកទល់ពេលនេះ ខកខាន​មិនបាន​ចុះ​កិច្ចព្រមព្រៀង​ថ្មី​បន្ត​ទេ​។
​កីឡាករ​រូបនេះ​មាន​សិទ្ធិ​ផ្ទេរ​ទៅលេង​នៅ​ក្លឹប​នៅ​បរទេស​ចាប់ពី​ខែមករា​នេះ​ទៅ​។​
​ ​
​ក្លឹប​តួ​ក​គី Besiktas និង​ក្លឹប Galatasaray ព្រមទាំង​ក្លឹប​នៅ​ក្របខណ្ឌ Chinese Super League បានដាក់​សំណើ​ផ្ទេរ​កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ ប៉ុន្តែ​តាម​កាសែត បែលហ្ស៊ិក La Derniere Heure ថា ក្លឹប​យក្ស​បារាំង​មួយ​នេះ កំពុង​បង្ហាញ​ចំណាប់អារម្មណ៍​។​
​ ​
​ក្លឹប PSG កំពុងតែ​ស្វែងរក​កីឡាករ​ដែល​មិន​ជាប់កិច្ចសន្យា​នៅ​រដូវក្តៅ​នេះ ដោយសារតែ​គោរព​តាម លក្ខខណ្ឌ​ចំណាយ​ថវិកា​ដោយ​យុត្តិធម៌​បន្ទាប់ពី​ក្លឹប​នេះ​បាន​ចំណាយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​រួចហើយ លើ​កីឡាករ នី​ម៉ា (Neymar)​និង KylianMbappe​កាលពី​រដូវក្តៅ​។​
​ ​
​ហ្វេ​ល​ឡៃ​នី មិនបាន​លេង​ចាប់តាំងពី​ថ្ងៃទី​២៥​ខែវិច្ឆិកា ដោយសារតែ​របួស​ក្បាលជង្គង់ ប៉ុន្តែ​នៅពេល សួរនាំ​ថា តើ​ខ្លួន​នឹង​បន្ត​នៅ​ពហុកីឡាដ្ឋាន Old Trafford នៅ​រដូវ​កាល​ក្រោយ​ឬ​យ៉ាងណា​នោះ កីឡាករ​រូបនេះ​និយាយថា មិនដឹង​ទេ​។​
​ ​
​ហ្វេ​ល​ឡៃ​នី បាន​និយាយថា “​ខ្ញុំ​មាន​អ្វីមួយ​ក្នុង​ចិត្ត​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិនអាច​ប្រាប់​អ្នក​បានទេ​។ នេះ​គឺជា​រដូវ​កាល​ទី​១០​របស់ខ្ញុំ​នៅ​អង់គ្លេស​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ម៉ា​រូ​ណេ ហ្វេ​ល​ឡៃ​នី (MarouaneFellaini)