PSG ត្រូវ​បង្ខំចិត្ត​លក់​កីឡាករ​៨​រូប

319

កាសែត El Pais របស់​អេ​ស្ប៉ា​ញ​បាន​អះអាងថា UEFA បាន​ប្រតិកម្ម បន្ទាប់ពី​មានការ​តវ៉ា​ពី​ក្លឹប Juventus Real Madrid និង Bayern Munich បូករួម​ទាំង​ក្លឹប​មួយចំនួន​ទៀតថា ក្លឹប PSG បាន​រំលោភ​គោលការណ៍​ចំណាយ​ថវិកា​ដោយ​យុត្តិធម៌ FFP ។​
​ ​
​តាមច្បាប់ ក្លឹប PSG ត្រូវតែ​ប្រកា​សលក់​កីឡាករ អែន​ជេ​ល ឌី ម៉ា​រៀ ហ្សា​វី​យេ ប៉ា​ស្ត័​រ ប្លេ​ស ម៉ា​ទុយ​ឌី លូ​កាស ម៉ូ​រ៉ា ជូ​លៀន ដ្រា​ក​ស្ល័​រ ហា​ថេ​ម បេន អា​ហ្វា សឺ​ច អូ​រី​យេ និង ធី​យ៉ា​ហ្គោ ស៊ី​ល​វ៉ា ក្នុង​រយៈពេល​៤៨​ម៉ោង​។​
​ ​
​ហើយ​មកទល់ពេលនេះ មានតែ​កីឡាករ​ពីររូប​ប៉ុណ្ណោះ​ចាកចេញ​គឺ អូ​រី​យ៉េ មក​ចូលរួម​ជាមួយ​ក្លឹប Tottenham និង ម៉ា​ទុយ​ឌី មក​ចូលរួម​ជាមួយ​ក្រុម Juventus ។​
​ ​
PSG ប្រមូលបាន​ប្រាក់​ត្រឹមតែ ៤១​លាន​ផោន​ប៉ុណ្ណោះ តាមរយៈ​ការលក់​កីឡាករ​ទាំងពីរ​រូបនេះ ដែល​គ្រាន់តែ មួយផ្នែក​តូច​នៃ​ការចំណាយ​លើក​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ នី​ម៉ា (Neymar) ក្នុងតម្លៃ​១៩៨​លាន​ផោន​។​
​ ​
​ប៉ុន្តែ​វា​ហាក់ដូចជា​ថា ប្រតិកម្ម​ដ៏​ឆាប់រហ័ស​របស់​ក្លឹប PSG គឺ​គ្រប់គ្រាន់​ដើម្បី​រក្សា​កៅអី​របស់​ពួកគេ នៅ​ក្របខណ្ឌ​បាល់ទាត់​កំពូល​ឆេ​ម​ពាន​លី​ក​។​
​ ​
​ហើយ​ក្លឹប PSG បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ជើង​កីឡាករ Mbappe ជាមុន ដែលមាន​តម្លៃ​ផ្ទេរ​ដាច់ ១៦២ លាន​ផោន នៅ​ឆ្នាំ​២០១៨ ដើម្បី​ទូទាត់​គ្នា​។​
​ ​
​រដូវ​កាល​ទិញដូរ​នឹង​មកវិញ​នៅ​ខែមករា មុន​ការប្រកួត​វគ្គ​ចាញ់​ធ្លាក់​ចាប់ផ្តើម ហើយ​កីឡាករ​៦​រូប​ផ្សេងទៀត អាច​នឹង​បង្ក​ឲ្យ​មាន​សង្គ្រាម​ដេញថ្លៃ​ខ្លាំងក្លា​នៅ​តំបន់​អឺរ៉ុប​។​
​ ​
PSG បាន​បំបាក់​ក្រុម Celtic ៥-០ នៅក្នុង​ជំនួប​ដំបូង​ក្នុង​ក្របខណ្ឌ​កំពូល​នេះ ហើយ​ពួកគេ​នឹង​ប្រឈមមុខ ជាមួយ​ក្រុម Bayern ក្នុងជំនួប​បន្ទាប់​ដ៏​សំខាន់ ស្របពេល​ជម្លោះ FFP កំពុងតែ​ញាំញី​។​
​ ​
​ក្រុម​របស់លោក Unai Emery ក៏​ឈរ​នៅលើ​កំពូល​តារាង​ផងដែរ គឺ​នាំមុខ​ក្រុម Monaco ១​ពិន្ទុ​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

​ក្លឹប PSG